A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 27 October 2012

People in Svay Rieng province worry about border encroachments by Vietnam អ្នក​ស្វាយរៀង​បារម្ភ​ពី​ការ​បង្ខិត​ព្រំដែន​ចូល​ដី​ខ្មែរ


http://youtu.be/6dCPk3eX4LU

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ចោទ​វៀតណាម​ថា​នៅ​តែ​បន្ត​រំកិល​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ 

ដោយ ម៉ម មុនីរតន៍ 2012-10-27  RFA

មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម បាន​សម្រេច​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤ នៅ​ភូមិ​ពោធិ៍ និង​តម្រុយ​បង្គោល​ព្រំដែន​លេខ​៨៤ និង​៨៦ នៅ​ចន្លោះ​តម្រុយ​បង្គោល​លេខ​១៧៥ ដែល​បោះ​ចូល​ក្នុង​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ​ជា​ឯកតោភាគី។

RFA/Morm Moniroth
២៥-តុលា-២០១២៖ លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី កំពុង​បង្ហាញ​ពី​ការ​រំកិល​តម្រុយ​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​នៅ ​បង្គោល​លេខ​១៧៥ នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
ការ​សម្រេច​ដក​តម្រុយ​បង្គោល​ព្រំដែន​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ វៀតណាម នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី ចុះ​អន្តរាគមន៍​ដក​តម្រុយ​បង្គោល​ព្រំដែន​ដែល​អ្នក​ភូមិ​អះអាង​ថា បាន​បោះ​នៅ​លើ​ដី​ស្រែ​របស់​កសិករ​ខ្មែរ​ក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល កាល​ពី​ចុង​ឆ្នាំ​២០០៩។
«ដូច​ថា​គេ​ដឹក​ចេញ យើង​មិន​ឃើញ​នឹង​ផ្ទាល់​ភ្នែក​អ៊ីចឹង។ ប៉ុន្តែ​វា​គ្រាន់​តែ​ថា​វា​ដាក់​វា​អី​អស់​រួច​អស់​ហើយ ដល់​ពេល​ហើយ​ដក​យក​ចេញ​ទៅ​បាត់​អស់​ទៅ...»

តម្រុយ​បង្គោល​ព្រំដែន​នៅ​ឃុំ​មេសថ្ងក ស្ថិត​នៅ​ក្នុង​ស្រុក​ចន្ទ្រា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម យក​ចេញ​ភ្លាមៗ​ពី​ដី​ស្រែ​របស់​ពលរដ្ឋ​កម្ពុជា ក្រោយ​ពី​លោក សម រង្ស៊ី ចុះ​ធ្វើ​អន្តរាគមន៍​កាល​ជាង ២ឆ្នាំ​កន្លង​ទៅ​នេះ។
នៅ​តំបន់​ក្បែរ​នោះ​ដែរ លោក សម រង្ស៊ី ធ្លាប់​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា កាល​ពី​ចុង​ឆ្នាំ​២០០៩ ដែល​បង្គោល​នោះ​ពលរដ្ឋ​អះអាង​ថា បាន​បោះ​ចូល​លើ​ដី​ស្រែ​របស់​ពួក​គាត់​ដែល​កំពុង​គ្រប់គ្រង និង​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក។
អ្នកស្រី ញឹម លក្ខណ៍ ពលរដ្ឋ​នៅ​ភូមិ​ពោធិ៍ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អ្នកស្រី​មាន​ប្រសាសន៍​ថា តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤ វៀតណាម បាន​បោះ​ចូល​ក្នុង​ដី​ស្រែ​របស់​គាត់​ដោយ​ពុំ​បាន​ប្រាប់​ហេតុផល​ជា​មុន​នោះ ​ទេ។ អ្នកស្រី​បន្ត​ថា តែ​ពេល​នេះ​តម្រុយ​ដែល​បាន​បោះ​ចូល​ត្រូវ​រដ្ឋាភិបាល​វៀតណាម ដក​ចេញ​ទៅ​វិញ​ក្នុង​រយៈពេល ១​ខែ​ក្រោយ​ពី​លោក សម រង្ស៊ី ធ្វើ​អន្តរាគមន៍​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កាល​ពី​ចុង​ឆ្នាំ​២០០៩ នៅ​ឃុំ​សំរោង ក្នុង​ស្រុក​ចន្ទ្រា ដែរ​នោះ៖ «មិន​ដល់​គីឡូ​ទេ ប្រហែល​ជា ១០០​ម៉ែត្រ។ គ្រាន់​ថា​ខ្ទង់​ពី​ជើង​ទៅ​ត្បូង វា​អស់​ស្រែ​ខ្ញុំ​ចំនួន ៤ហិកតារ​ជាង។ ដក​ទៅ​យូរ​ហើយ ដក​តាំង​ពី​កាល សម រង្ស៊ី ដក​ឯ​ត្បូង ដល់​ពេល​ហើយ​បាន​ចំនួន​ជា​មួយ​ខែ​ដែរ​យ៉ាង បាន​គេ​ដក​ទៅ​មិន​បាន​មួយ​ខែ​ទេ​មើល​ទៅ។ ខ្ញុំ​វា​សូវ​គិត​នេះ​ដែរ យើង​វា​រវល់​ការងារ មិន​សូវ​ស្អិត​នឹង​ការងារ​អ៊ីចឹងៗ។ ទេ! វា​ដក​តែ​ស្រែ​ខ្ញុំ ស្រែ​បង​ប្អូន​ទៀត ខ្ញុំ​វា​មិន​សូវ​បាន​ដឹង​ទេ ខ្ញុំ​វា​មិន​សូវ​បាន​ដើរ។ តែ​បើ​បង្គោល​ស្រែ​ខ្ញុំ​ហ្នឹង គេ​ដក​ចេញ​តែ​ម្ដង​ហ្នឹង។ គេ​ដក​ទៅ​ខ្លួន​គេ ដក​យក​ខ្លួន​គេ​ទៅៗ​នៅ​តែ​ស៊ីម៉ងត៍ ឥដ្ឋ នៅ​គរ​កន្លែង​ស្រែ​ខ្ញុំ​នៅ​ទាល់​រាល់​ថ្ងៃ​ហ្នឹង»
អ្នកស្រី​គិត​ថា ប្រសិន​បើ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ មិន​ត្រូវ​បាន​លោក សម រង្ស៊ី ធ្វើ​អន្តរាគមន៍​ទេ​នោះ មាន​ន័យ​ថា ទាំង​ដី​ស្រែ​របស់​អ្នកស្រី​ប្រមាណ​ជិត ៥ហិកតារ និង​ផ្នែក​ខ្លះ​ទៀត​នៃ​ដី​របស់​ខ្មែរ នឹង​ត្រូវ​បាត់​បង់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម យ៉ាង​ពិត​ប្រាកដ។
ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជិត​ព្រំដែន​កម្ពុជា-វៀតណាម ហាក់​ពុំ​មាន​ជំនឿ​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន អាច​ទប់​ស្កាត់​ការ​រំកិល​ព្រំដែន​ពី​សំណាក់​ប្រទេស​ជិត​ខាង​កម្ពុជា បាន​នោះ​ទេ បើ​ទោះ​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​ជា​ ផ្លូវ​ការ​យ៉ាង​ណា​ក្ដី។
លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង លោក​គិត​ថា អំណាច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គ្រប់គ្រង គឺ​ជា​ការ​ផ្ដល់​ទាំង​ស្រុង​ពី​រដ្ឋាភិបាល​វៀតណាម។ ក្នុង​ន័យ​នេះ លោក​ចាត់​ទុក​ថា កម្ពុជា នឹង​គេច​មិន​ផុត​នោះ​ឡើយ​ពី​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​មហិច្ឆតា​ចង់​បាន​ ទឹកដី​របស់​កម្ពុជា ដោយ​រដ្ឋាភិបាល​វៀតណាម នោះ៖ «យើង​ឃើញ​ហើយ ៧៩ គឺ​បាន​អំណាច​មក​ពី​យួន។ យួន​ជា​អ្នក​ឲ្យ​អំណាច​ខ្មែរ។ អ៊ីចឹង​ខ្មែរ​តាំង​ពី ៧៩ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ពិត​មែន​តែ​មាន​កិច្ច​ព្រមព្រៀង​ពិត​ប្រាកដ ប៉ុន្តែ​មេ​ដឹកនាំ​នៅ​ដដែល​តាំង​ពី ៧៩ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មេ​ដឹកនាំ មក​ពី​យួន យួន​ដែល​ឲ្យ​អំណាច​ទៅ​ឲ្យ​អ្នក​ដែល​អ្នក​រាល់​ថ្ងៃ។ ពិត​មែន​តែ​ការ​បោះ​ឆ្នោត​គេ​រៀប​បោះ​ឲ្យ ក៏ប៉ុន្តែ​នៅ​តែ​មាន​សាមគ្គីភាព​រវាង​កម្ពុជា-វៀតណាម។ សាមគ្គីភាព​នេះ គឺ​ថា​ខ្មែរ​មិន​ដែល​ចំណេញ​ទេ ខ្មែរ​ខាត​ជា​រៀងរាល់​កាលៈទេសៈ។ ខ្មែរ​មិន​ដែល​បាន​រួច​ខ្លួន​ទេ ខ្មែរ​ខាត​ជានិច្ច»
លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ចេះ​តែ​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្រោយ​ឆ្នាំ​១៩៧៩ មក៖ «ការ ​ធ្វើ​បង្គោល​នេះ គឺ​ចូល​មក​ដី​យើង ៣ដំណាក់​កាល។ ដំណាក់​កាល​ទី​មួយ ដី​នោះ​នៅ​ប្រហែល ៥០០​ម៉ែត្រ​ពី​បង្គោល​ដែល​កំពុង​តែ​ដាំ​ស្រាប់។ ដំណាក់​កាល​ទី​ពីរ​នោះ គឺ​មាន​ដើម​អាកាស្សា​ហ្នឹង អា​ហ្នឹង​ចូល​រំលោភ​មក​ក្នុង​ដំណាក់​កាល​ទី​ពីរ។ មក​ដល់​ដំណាក់​កាល​ទី​បី វា​កំពុង​ធ្វើ​ព្រំប្រទល់​ជា​ផ្លូវ​ការ​នេះ បើ​យើង​គិត​ទៅ​ប្រហែល​ជា ៣០០​ម៉ែត្រ»
កាល​ពី​ចុង​ឆ្នាំ​២០០៩ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចុះ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ ចំណែក​តម្រុយ​បង្គោល​ព្រំដែន​ដែល​នៅ​ចន្លោះ​នោះ មាន​តម្រុយ​លេខ​៨៤ និង​តម្រុយ​លេខ​៨៦ ត្រូវ​វៀតណាម ដក​ចេញ​ភ្លាម​ផង​ដែរ​ខណៈ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៤ នៅ​ក្នុង​ភូមិ​ពោធិ៍ ឃុំ​មេសថ្ងក ក្នុង​ស្រុក​ចន្ទ្រា ដែរ​នោះ​ត្រូវ​វៀតណាម អន្តរាគមន៍​យក​ចេញ​មួយ​ខែ​ក្រោយ បន្ទាប់​ពី​លោក សម រង្ស៊ី ដក​រួច។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​លោក សម រង្ស៊ី ត្រូវ​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និង​តុលាការ​ក្រុង​ភ្នំពេញ កាត់​ឲ្យ​មាន​ទោស​សរុប​ចំនួន ១២ឆ្នាំ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន ក្លែង​បន្លំ​ឯកសារ​ផែនទី​សាធារណៈ និង​ពី​បទ​បរិហារកេរ្តិ៍។
ទោះ​ជា​បែប​ណា ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ កម្ពុជា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បាន​ហៅ​ការ​កាត់​ទោស​ដោយ​តុលាការ​ខ្មែរ​ទៅ​លើ​លោក សម រង្ស៊ី នេះ​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។ ក៏ប៉ុន្តែ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល តែង​ចាត់​ទុក​ករណី​លោក សម រង្ស៊ី នេះ​ថា ពុំ​មែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺ​ជា​ករណី​ព្រហ្មទណ្ឌ។
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ចំពោះ​បញ្ហា​នេះ​ពី​មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១២។
យ៉ាង​នេះ​ក្ដី អ្នកស្រី ញឹម លក្ខណ៍ ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ៍ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អ្នកស្រី​អះអាង​ថា រដ្ឋាភិបាល​វៀតណាម តែង​បោះ​តម្រុយ​បង្គោល​ព្រំដែន​ចូល​ដី​ស្រែ​របស់​កម្ពុជា ជា​បន្ត​បន្ទាប់ ដោយ​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ​កម្ពុជា ចុះ​អន្តរាគមន៍ ឬ​ចាត់​វិធានការ​ម្ដង​ណា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ទាំង​ការ​រៀបចំ​សម្ភារៈ​បោះ​បង្គោល​ព្រំដែន និង​បោះ​តម្រុយ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​យ៉ាង​ណា​ក្ដី គេ​តែង​សង្កេត​ឃើញ​អាជ្ញាធរ​វៀតណាម ហាក់​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ខ្ពស់​ជាង​ភាគី​កម្ពុជា៖ «ខាង​យើង​អ្នក​ ដឹក​ណា របស់​វៀតណាម​តើ វៀតណាម គេ​អ្នក​មក​ដាក់​មក​ចាក់​របស់​ភិន​គេ។ គេ​មក​ឈរ​មើល​របស់​ភិន​គេ គេ​ធ្វើ​របស់​ភិន​គេ ខ្មែរ​យើង​មិន​ដឹក​មក​ចូល​ទេ។ វៀតណាម​ដឹក​មក​ចូល​មក​ធ្វើ​តែ​ម្ដង​ហ្នឹង​កន្លែង​ដី​ស្រែ​ខ្ញុំ​ហ្នឹង​ គ្មាន»
ក៏ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ថា រដ្ឋាភិបាល​កម្ពុជា ពុំ​ដែល​ធ្វើ​តាម​អំណាច ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​វៀតណាម សម្រាប់​កិច្ចការ​របស់​ខ្លួន​ក្រៅ​ពី​ការ​ចរចា​ដើម្បី​រក​ចំណុច​រួម​នោះ​ទេ៖ «បើ​ចាំ​តែ​ស្រួល វា​មែន​អី ឯ​ជាមួយ​វៀតណាម បើ​ចាំ​តែ​ស្រួល​តាម​គេ ប្រហែល​ជា​មក​ដល់​ពេល​គ្មាន​ការ​ចាំបាច់​អូស​បន្លាយ​ការ​ចរចា​ទេ»
បើ​ទោះ​ជា​មាន​ការ​បកស្រាយ​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចំណេញ​ព្រំដែន​គោក​ប្រមាណ​ជាង ១.២០០​ហិកតារ​ពី​វៀតណាម យ៉ាង​ណា​ក្តី ក៏ប៉ុន្តែ​ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ដូច​ជា​ខេត្ត​ស្វាយរៀង ទល់​នឹង​ខេត្ត​តៃនិញ (Tay Ninh) អតីត​ខេត្ត​រោងដំរី ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម ខេត្ត​តាកែវ ឈម​នឹង​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម ដែល​ជា​អតីត​ខេត្ត​មាត់ជ្រូក ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខេត្ត​កំពត ឈម​នឹង​ខេត្ត​គៀនយ៉ាង (king Gian) អតីត​ខេត្ត​ក្រមួនស ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​វៀតណាម ពួក​គាត់​ឲ្យ​ដឹង​ថា កម្ពុជា ពុំ​ដែល​ចំណេញ​ត្រង់​កន្លែង​ណា​មួយ​ពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​ថ្លែង​ថា លោក​នឹង​មិន​ព្យាយាម​ពន្យល់​បន្ថែម​ទៀត​លើ​បញ្ហា​ព្រំដែន​លើស​ពី​អ្វី​ដែល​ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បកស្រាយ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា នៅ​រដ្ឋសភា ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ស្ដីពី​រឿង​ព្រំដែន​នោះ​ ទៀត​ទេ។
ការ​បន្ត​ខ្វែង​គំនិត​ក្នុង​រឿង​ព្រំដែន​រវាង​ពលរដ្ឋ មន្ត្រី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​នៅ​ឡើយ។ បើ​ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា ការ​គ្រោង​បញ្ចប់​កំណត់​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម នឹង​ត្រូវ​ធ្វើ​ឲ្យ​រួច​ជាស្ថាពរ ក្នុង​ឆ្នាំ​២០១២ និង​ការ​បកស្រាយ​រឿង​ព្រំដែន​ជាង ៥ម៉ោង​របស់​លោក ហ៊ុន សែន នៅ​រដ្ឋសភា ថា​ជា​ការ​បញ្ចប់​ទៅ​នៃ​មន្ទិល​សង្ស័យ និង​ភាព​ចម្រូងចម្រាស​នៃ​បញ្ហា​ព្រំដែន​យ៉ាង​ណា​ក្តី ពលរដ្ឋ​នៅ​តែ​អះអាង​ថា ការ​បន្ត​រំកិល​តម្រុយ​បង្គោល​ព្រំដែន​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តែ​បន្ត​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ដំណាក់​កាល​ចុង​ ក្រោយនេះ៕

7 comments:

Anonymous said...

stop fooling around

Anonymous said...

Cambodia will be no more if Hun Sen continues to rule the country and allowed Vietnam to encroach at will without protest. I believe the villagers on the ground because they lost their lands to Vietnam, rather than believing the officials who lied to their teeth to cover up the encroachments.

Anonymous said...

What is wrong with our leaders. Are they truly stupid and blind. How much proof do we need to khmer krom histories.

Anonymous said...

Get rid of ah Kwaq Chhkae Yuons put more soldiers all around border khmers_Yuons.

Anonymous said...

Does Ah Hun Sen really thinks our Khmer farmers are trouble makers encroaching into the Vietnamese land?

Or is Ah Hun Sen really stupid and lowly educated that he couldnt care less, if the Vietnamese continues to encroached into the Khmer land causing conflicts, dispute and unrest situation?

When is AH Hun Sen going to use his 7 PhDs he gains from the University of Hanoi to help the Khmer people?

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

worry about what, the border is the border. another play fear article.