បន្ទាប់ពីសហរដ្ឋអាមេរិក
នៅថ្ងៃនេះប្រទេសបារាំងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួន
ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរពាក់ព័ន្ធនឹងការកាត់ទោសលោក ម៉ម
សូណង់ដូ ដោយតុលាការក្រុងភ្នំពេញនោះ។
លោក Philippe Lalliot
អ្នកនាំពាក្យក្រសួងការបរទេសបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែង
ការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះថា
ប្រទេសបារាំងសោកស្តាយចំពោះការកាត់ទោសនេះ
ហើយអំពាវនាវឲ្យអាជ្ញាធរកម្ពុជាធានាថា
នីតិវិធីបណ្តឹងឧទ្ធរណ៍នឹងអនុញ្ញាតឲ្យមានការត្រួតពិនិត្យរឿងក្តី
នេះឡើងវិញឆាប់ៗ ប្រកបដោយយុត្តិធម៌ និងសមធម៌។ស្របគ្នានេះ រដ្ឋាភិបាលប្រទេសបារាំងក៏បានអំពាវនាវផងដែរឲ្យប្រទេសកម្ពុជាគោរព សេរីភាព នៃការបញ្ចេញមតិ និងទស្សនៈស្របតាមកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលកម្ពុជាជាម្ចាស់ហត្ថលេខីដែរនោះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក ម៉ម សូណង់ដូ មានសញ្ជាតិបារាំង ដូច្នេះលោកបានទទួលការការពារផ្នែកកុងស៊ុលដូចពលរដ្ឋបារាំងដទៃទៀត ដែរ។ ហើយថា កុងស៊ុលបារាំងប្រចាំទីក្រុងភ្នំពេញតែងតែទៅសួរសុខទុក្ខលោក ម៉ម សូណង់ដូ យ៉ាងទៀងទាត់ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន៕
1 comment:
it was fair verdict by court
Post a Comment