A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 3 October 2012

Brad Adams: The conviction of Mam Sonando is the most unjust act លោក ប្រែដ អាដាម៖ កាត់​ទោស​លោក សូណង់ដូ ជា​អំពើ​អយុត្តិធម៌​ដ៏​អាក្រក់

ដោយ ជី វិតា 
2012-10-02 RFA

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រែដ អាដាម (Brad Adams) ហៅ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ថា​ជា​អំពើ​អយុត្តិធម៌​ដ៏​អាក្រក់​បំផុត​របស់​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រយៈកាល ២០​ឆ្នាំ​កន្លង​មក​នេះ។

RFA/Van Vichar
ក្រុម​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ឈរ​កាន់​បដា​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២។
ខាង​ក្រោម​ជា​អត្ថបទ​នៃ​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប្រែដ អាដាម អំពី​រឿង​នេះ៖
ជី វិតា៖ សូម​ជម្រាប​សួរ​លោក ប្រេដ អាដាម! លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំ បុក​ឃ្មុំ FM 105 ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​សាលក្រម​កាត់​អោយ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​ញុះញង់​ពលរដ្ឋ​អោយ​កាន់​អាវុធ និង​បង្កើត​តំបន់​អបគមន៍។ តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ចំពោះ​សាលក្រម​នេះ?
ប្រែដ អាដាម៖ ខ្ញុំ​គិត​ថា ២០​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់​បេសកកម្ម​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អ៊ុនតាក់ នេះ​ជា​សេចក្ដី​សម្រេច​អាក្រក់​បំផុត​របស់​តុលាការ​កម្ពុជា។ មាន​សេចក្ដី​សម្រេច​ដទៃៗ​ទៀត​ដែល​មិន​ត្រឹមត្រូវ ប៉ុន្តែ​នេះ​ជា​សេចក្ដី​សម្រេច​រក​យុត្តិធម៌​ខុស​ក្បួន​ខ្នាត អាក្រក់​ជាង​គេ​បំផុត ព្រោះ​គ្មាន​ភស្តុតាង​អ្វី​ទាល់​តែ​សោះ​ដែល​ថា លោក ម៉ម សូណង់ដូ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដូច​ការ​ចោទ​នោះ។ លោក (ម៉ម សូណង់ដូ) គ្មាន​ទាក់ទិន​អ្វី​ដែល​កើត​មាន​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ ហើយ​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ គឺ​ជា​ទោស​ប្រហារ​ជីវិត​សម្រាប់​លោក ម៉ម សូណង់ដូ។ បើ​គិត​អំពី​អាយុ​របស់​លោក គឺ​គាត់​គ្មាន​វាសនា​នឹង​ចេញ​ពី​ពន្ធនាគារ​ដោយ​មាន​ដង្ហើម​ឡើយ។
ការ​កាត់​ទោស​នេះ ជា​ការ​បង្ហាញ​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដល់​ការ​អនុគ្រោះ​ចំពោះ​មតិ​ផ្ទុយ​ណា​មួយ​ ឡើយ។ លោក ម៉ម សូណង់ដូ ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ម្នាក់ ដូច្នេះ​ពួកគេ​មិន​ចូល​ចិត្ត​គាត់ ក៏​ប្រឌិត​សំណុំ​រឿង​នេះ​ឡើង ហើយ​បោះ​គាត់​ចូល​ទៅ​ក្នុង​គុក​តែម្ដង។
ជី វិតា៖ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ខ្លឹមសារ​ក្នុង​សេចក្ដី​សំអាង​ហេតុ​ចំនួន ៣០​ទំព័រ ដែល​ចៅក្រម ចាំង ស៊ីណាត អាន​មុន​ប្រកាស​ដាក់​ទោស​លើ​លោក ម៉ម សូណង់ដូ នោះ គឺ​ទំនង​ជា​សាលក្រម​ដែល​សរសេរ​ឡើង​ដោយ​អ្នក​នយោបាយ។ តើ​អាច​ជា​ការ​ពិត​ដែរ​ទេ?
ប្រែដ អាដាម៖ វា​ជា​ការ​ពិត​ណាស់ នេះ​ជា​ករណី​នយោបាយ។ លោក ម៉ម សូណង់ដូ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ចូល​ចិត្ត​លោក ម៉ម សូណង់ដូ ដូច្នេះ​ក៏​ឆក់​ឱកាស​កម្ចាត់​គាត់​ចេញ ដោយសារ​គាត់​ហ៊ាន​រិះគន់ ហើយ​វិទ្យុ​របស់​គាត់​ផ្ដល់​វេទិកា​អោយ​សាធារណៈ​បញ្ចេញ​មតិ​ប្លែក និង​ផ្ទុយ​ពី​រដ្ឋាភិបាល​នៅ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្សេង​ ទៀត​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន។
ឥឡូវ​យើង​មើល​ទៅ​មើល៍ ថា​រវាង​លោក ហ៊ុន សែន និង​លោក ម៉ម សូណង់ដូ អ្នក​ណា​ក្លាហាន​ជាង​អ្នក​ណា? លោក ហ៊ុន សែន មាន​អំណាច​ពេញដៃ លោក​មាន​កងទ័ព និង​ប៉ូលិស​នៅ​ក្រោម​បញ្ជា​របស់​គាត់ ដែល​គាត់​ចង់​ប្រើ​ពេល​ណា​ក៏​បាន។ ប៉ុន្តែ​គាត់​ជា​មនុស្ស​កំសាក​ទៅ​វិញ​ទេ។ ចំណែក​លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីរ​ដង​រួច​មក​ហើយ ដោយសារ​ការ​បញ្ចេញ​មតិ​នោះ នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន​គាត់ គាត់​នៅ​ប្រទេស​បារាំង ឯ​ណោះ។ ពេល​នោះ​គាត់​គួរ​តែ​បន្ត​រស់​នៅ​ប្រទេស​បារាំង ក្រោយ​ពី​ដឹង​ថា គាត់​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ប្រសិន​បើ​គាត់​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​គាត់​មាន​សេចក្ដី​ក្លាហាន​ណាស់ ដោយ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ប្រឈម​នឹង​ច្បាប់ ពីព្រោះ​គាត់​យល់​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស។

ជី វិតា៖ នៅ​អំឡុង​ពេល​សវនាការ និង​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​ដាក់​ទោស លោក ម៉ម សូណង់ដូ អោយ​ជាប់​គុក ២០​ឆ្នាំ​នោះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន តំណាង​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​បាន​ប្រតិកម្ម​តវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ។ លោក​ថា សាលក្រម​នេះ​មាន​ចរិត​នយោបាយ ដែល​រដ្ឋាភិបាល​នៅ​ពី​ក្រោយ។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​ដូច្នេះ បើ​ទោះ​ជា​ដឹង​ថា លោក ម៉ម សូណង់ដូ មាន​អ្នក​គាំទ្រ​ច្រើន ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក​នោះ?
ប្រែដ អាដាម៖ ខ្ញុំ​គិត​ថា ពួក​គេ​ចង់​ធ្វើ​អោយ​ពលរដ្ឋ​ខ្លបខ្លាច មិន​ហ៊ាន​និយាយ​ស្ដី​រិះគន់​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​សកល​ខិត​ជិត​ចូល​មក​ ដល់។ ជា​សារ​គំរាម​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ថា បើ​អ្នក​ឯង​ហ៊ាន​ងើប​តវ៉ា បើ​អ្នក​ឯង​ហ៊ាន​គាំទ្រ​បក្ស​ប្រឆាំង ហេតុការណ៍​អាក្រក់​នឹង​កើត​មាន​ចំពោះ​អ្នក។
ខ្ញុំ​មិន​ដឹង​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត​ទេ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ពិបាក​យល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ក្នុង​រយៈកាល ១០​ឆ្នាំ​កន្លង​មក​នេះ លោក​ក្ដោបក្ដាប់​អំណាច​ទូទាំង​ប្រទេស​ពេញដៃ និង​មាន​លុយ​កាក់​ទ្រព្យធន​ផ្ទាល់​ខ្លួន​សំបូរ​ហូរហៀរ តាម​រយៈ​អំពើ​ពុករលួយ បែរ​ជា​នៅ​តែ​មិន​បន្ធូរបន្ថយ និង​បើក​ចំហ។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​មាន​ភាព​អនុគ្រោះ​ក្នុង​ចិត្ត? ហេតុ​អ្វី​បាន​ជា​គាត់​ហាក់​ដូច​ជា​គ្មាន​ការ​ទុក​ចិត្ត​ខ្លួន​ឯង? ហេតុ​អ្វី​បាន​ជា​គាត់​ភ័យ​ខ្លាច​ការ​បោះ​ឆ្នោត? ហេតុ​អ្វី​បាន​ជា​គាត់​ភ័យ​ខ្លាច​លោក ម៉ម សូណង់ដូ? ខ្ញុំ​មិន​យល់​សោះ​ថា មនុស្ស​កាន់​អំណាច​ដ៏​យូរ​ដូច​គាត់​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ និង​បើក​ចំហ ប្រហែល​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក​អំពី​ការ​បាត់បង់​អំណាច។
ជី វិតា៖ ក្នុង​នាម​លោក​ជា​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដ៏​សកម្ម​មួយ​រូប តើ​លោក​មាន​សារ​អ្វី​សម្រាប់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ម្ចាស់​ជំនួយ?
ប្រែដ អាដាម៖ បញ្ហា​នេះ​នាំ​អោយ​ចោទ​ជា​សំណួរ​ថា តើ​គេ​គួរ​តែ​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ដែរ​ទេ? តើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គូរ​តែ​មក​កម្ពុជា​ដែរ​ទេ? ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​ម្ចាស់​ជំនួយ​កាល​ពី​សប្ដាហ៍​មុន គឺ​ជា​ការ​កំប្លែង​លេង ពីព្រោះ​គ្មាន​នរណា​លើក​ឡើង​អំពី​ការ​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​បញ្ហា​គោរព​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ។ បញ្ហា​នេះ​នាំ​អោយ​ចោទ​ជា​សំណួរ​ដ៏​ធំ​មួយ។
ឥឡូវ​នេះ ខ្ញុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ជជែក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​អំពី​បញ្ហា​សិទ្ធិ ​មនុស្ស​នៅ​កម្ពុជា។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន កាន់​តែ​ធ្វើ​ជ្រុល​ខ្លាំងៗ​ទៅ​ហើយ។
ជី វិតា៖ តើ​លោក​មាន​អ្វី​ចង់​បន្ថែម​ទៀត​ទេ?
ប្រែដ អាដាម៖ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ណាស់​សម្រាប់​ពលរដ្ឋ​កម្ពុជា ពីព្រោះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ពួកគេ​មិន​ត្រូវ​មាន​សិទ្ធិ​ដូច​លោក ម៉ម សូណង់ដូ នោះ​ឡើយ។ លោក ម៉ម សូណង់ដូ មាន​ស្ថានីយ​វិទ្យុ ហើយ​គាត់​អនុញ្ញាត​អោយ​សាធារណជន​បញ្ចេញ ឬ​សំដែង​មតិ​យល់​ឃើញ​របស់​ខ្លួន។ ខ្ញុំ​មិន​យល់​ថា មនុស្ស​ម្នាក់​គ្រាន់​តែ​ធ្វើ​ដូច្នេះ​ត្រូវ​ទៅ​ជាប់​គុក ២០​ឆ្នាំ​នោះ​ទេ។
សេចក្ដី​សម្រេច​របស់​តុលាការ​នេះ ធ្វើ​អោយ​ខ្ញុំ​សោកស្ដាយ និង​ស្លុត​ចិត្ត។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ អនាគត។ ពលរដ្ឋ​កម្ពុជា​គួរ​តែ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​លោក ហ៊ុន សែន បន្ទាប់​ពី​កាន់​អំណាច ២៧​ឆ្នាំ​ហើយ គាត់​នៅ​តែ​ធ្វើ​បែប​នេះ?
ជី វិតា៖ សូម​អរគុណ​លោក ប្រែដ អាដាម៕

5 comments:

Anonymous said...

Brad adams, he was not khmer,
he did not know any things about Mam sonando behind the door.,

let him express him self, freedom of expression. it democracy world

Anonymous said...

Brad Adams is not Khmer, but he knows that Hun Sen is a dictator who persecute anyone who wants a better Cambodia. Brad Adams is trying to defend human rights for 20 years in Cambodia while Hun Sen has been abusing human rights for the last 33 years.

Anonymous said...

Brad Adam is not Khmer but he know what is right and what is wrong unlike you little gook's son can't distinguish none!....Its doesn't takes rocket science to see that this court is political's tool or unjust conviction,put innocent man in jail fir nothing,but political's motivated influence by Hun Sen his cronies.

Anonymous said...

HS, he was working with world leaders
i'm sure they knew him well.,

Brad Adams, just a small NGO in UK.,
his job is to criticized leader who is not on his side.,

regardless, foreign peoples should be respecting Cambodia's law.,



Anonymous said...

អញអគ្គមហាសេនាមេចោរ MECHO ប្រពន្ឋអញ
មីជំទាវព្រិត្តិក្តិត​ BANDIT​ ចេញពីមហាចោរវិទ្យា
ល័យ។ អញគុំឯងយូរហើយ វិទ្យុឯងទិទៀនអញយូរ
ហើយ ជេរយួនចៅហ្វាយអញួយូរហើយ ដល់ពេល
អញប្រើអាតុលាការអញ ដាក់់គុកឯង២០ឆ្នាំំម្តង។

អញប្រើអាតុលាការធ្វើអីក៌បាន។នរណាធំជាងអាមហាសេនាមេចោរ-មីជំទាវលិតក្តិត-អាតូ-អាចូច-មី
ក្ណែត-មីមាណា-កូនអញសុទ្ឋតែជំទាវ-ឯកឧត្តម-
អាមន្ត្រីទាំងអស់ពេលអញហៅសុទ្ឋតែក្រោកឈរហើយសំពះអញទៀត-ដូចអាគាតឈន់-អាណុលឡា-អាគានហោ-និងពួកអាផ្កាយ