A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 3 October 2012

Who dare to hurt Tep Kolap who was released by Hun Sen? អ្នកណាថ្លើមធំម្ល៉េះហ៊ានតាមបាញ់ទេព​កូលាប ដែល ហ៊ុន សែន ដោះលែង?.. បាញ់ទេពកូលាប ដូចបាញ់ ហ៊ុន សែន

Who dare to hurt Tep Kolap who was released by Hun Sen?
កាសែតភ្នំពេញប៉ុស្តិ៍
អ្នក​ស្រីទេព កុលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដែល​ទើប​បាន​ដោះលែង​ដោយ​តុលាការ​កំពូលកាល​ពីល្ងាច​មិញ​ បាន​រង​ការ​បាញ់​ប្រហារ​ពីក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណមក​លើ​រថយន្ត​អ្នក ​ស្រី​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​លោក​ស្រី​រត់​រក​ទីជ្រកកោន​នៅ​គេហដ្ឋាន​​សម្តេចនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ក្នុង​ខណ្ឌ​ដូនពេញ។
លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ពី​ផ្ទះ​អ្នក​ស្រី ទេព កុលាប កាល​ពី​ម្សិលមិញ​ថា ៖ «នគរបាល​ត្រូវ​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​នេះ» ។ លោក​បាន​បញ្ជាក់​ថា នគរបាល​នឹង​អម​ដំណើរ​អ្នក​ស្រី​ទេពកុលាប ទៅ​កាន់​តុលាការ​ដើម្បីផ្ដល់​ចម្លើយ​នៅ​ថ្ងៃ​នេះ​តាម​ដីកា​នាំ​ខ្លួន​របស់​ សា​លា​​ដំបូង​រាជធានី​ភ្នំពេញទាក់ទង​នឹង​បទ​ចោទ​មួយ​ប្រឆាំង​ទៅ​នឹង​អ្នក​ ស្រី ។


ថ្លែង​តាម​ទូរស័ព្ទ​ អ្នក​ស្រី កុលាប​ បាន​ឲ្យ​ដឹង​ថា មាន​បុរស​មួយ​ក្រុម​បាន​ចាប់​ផ្តើម​ដេញ​តាម​ពី​ក្រោយ​អ្នក​ស្រី ភ្លាមៗ​ នៅ​ពេល​អ្នក​ស្រី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតជា​ កន្លែង​ដែល​អ្នក​ស្រី​បាន​ទទួល​ការ​ព្យាបាលនិង​ធ្វើ​ការ​ដោះលែង ។
អ្នក​ស្រីទេព កុលាប​ បាន​ថ្លែង​ថា«បុរស​ប្រហែល៧ឬ៩នាក់​បាន​ដេញ​តាម​ខ្ញុំ ពេល​ខ្ញុំ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​​គេបាញ់​សំដៅ​លើ​ខ្ញុំ​បី​លើក»។ «យើង​បាន​ព្យាយាម​ទៅ​ស្ថានទូត​មួយ​ចំនួន ប៉ុន្តែ​ស្ថានទូត​មិន​បាន​បើក​ទ្វារ​ឲ្យ​ទេហើយ​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់  ​បាន​បើក​រថយន្ត​ទៅ​គេហដ្ឋាន​​សម្តេចនាយក​រដ្ឋមន្រ្តី…ពេល​នោះ អង្គរក្ស​ទាំង​អស់​បាន​ចេញ​មក​ ហើយ​គេ​បាន​នាំ​ខ្ញុំ​ទៅ​ការិយាល័យ​ សន្តិសុខ» ។
ខណៈ​នៅ​ពុំ​ទាន់​មានសេចក្តី​លម្អិត​ច្បាស់​លាស់​នៅ​ឡើយ​កាល​ពី​យប់​ មិញសាក្សី​ជាច្រើន​នាក់​នៅ​ខាង​ក្រៅ​គេហដ្ឋានសម្តេចហ៊ុនសែន បាន​បញ្ជាក់​ដូច​ពាក្យ​សម្តី​ភាគ​ច្រើន​របស់​អ្នក​ស្រីកុលាប ដោយ​ពួក​គេ​បាន​និយាយ​ថាមាន​ម៉ូតូ​ប្រាំមួយ​គ្រឿង​ជិះ​ដោយ​អ្នក​បើកបរ​ ស្លៀកពាក់​ស៊ីវិល បាន​ដេញ​តាម​រថយន្ត​អ្នកស្រី​ ។
សាក្សី​ម្នាក់ដែល​បដិសេធ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា៖  «  ពួក​គេ​បាន​ព្យាយាម​បញ្ឈប់​ឡាន​អ្នក​ស្រី ហើយ​បង្ខំ​គាត់​ឲ្យ​ចេញ​ពី​រថយន្ត​។ បុរស​ម្នាក់​ដែល​ប្រដេញ​តាមបាន​ទាញ​​កាំភ្លើង​បាញ់​មក​លើ​រថយន្ត​គាត់​»។ពេល ​សាក្សី​កំពុងនិយាយ នគរបាល​បាន​ប្រញាប់​ប្រញាល់​សម្អាត​កញ្ចក់​បែក​នៅ​ច្រក​ទ្វារខណៈ​អង្គ​រក្ស និង​កង​រាជ​អាវុធ​ហត្ថបាន​ព្យាយាម​ដេញ​អ្នក​ឈរ​មើល​ដែល​កំពុង​ប្រមូល​ផ្តុំ​ គ្នា​នៅកន្លែង​កើត​ហេតុ ។
កាល​ពី​ថ្ងៃ​សុក្រ ​តុលាការ​កំពូល​បាន​លុប​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ស្រី ទេព កុលាប  ដែល​ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ឆ្នាំ​មុនជាមួយ​នឹង​ស្វាមី ពី​បទ​កេង​បន្លំ​ប្រាក់​ជាង៥៨លាន​ដុល្លារ​អាមេរិក​ពី​លោក​ឧកញ៉ា កុក អាន ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​កាន់​អំណាច ។
លោក សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែលោកឡុងតារា មេធាវី​ការពារ​ក្តី​លោកកុក អាន បាន​ថ្លែង​ពី​យប់​មិញ​ថា​រឿង​ក្តី​កេង​បន្លំ​ជា​បទ​ចោទ​មួយ​ក្នុង​ចំណោមបទ​ ចោទ​បី​ ដែល​បាន​ដាក់​ប្តឹង​លើ​ប្តី​ប្រពន្ធ​ទាំង​ពីរ​ក្នុង​ឆ្នាំ២០១០ និង២០១១ ហើយ​ថាលោក​ជឿ​ថា ដីកា​ចាប់​ខ្លួន​លើ​បទ​ចោទ​ដទៃ​ទៀតត្រូវ​បាន​ចេញ​ដោយ​តុលាការ​រួច​ហើយ ៕

1 comment:

Anonymous said...

Peal si peal Tep Kolap way to go lady,steal from the thieves keeping for yourself share with Hun Sen??? Good job Kolap! Steal from kok Anh and Sok Anh ah Yuon pi nak nis good for you.The money was stolen from Khmer any way.Good job lady Kolap.