ដោយ វណ្ណ វិចារ
2 October 2012 RFA
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា
ប្រតិកម្មចំពោះអ្នកគាំទ្រលោក ម៉ម សូណង់ដូ។
ការប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលជាតិ និងអន្តរជាតិ
រិះគន់តុលាការកម្ពុជា
ថាកាត់ក្តីស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាល។
អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ បានរៀបចំសន្និសីទកាសែត
ដោយធ្វើការវាយបកទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
ដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជា
ថានៅពីក្រោយខ្នងតុលាការកាត់ទោសលោក ម៉ម សូណង់ដូ
ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ឲ្យជាប់គុក ២០ឆ្នាំ។
លោក កែវ រ៉េមី មានប្រសាសន៍ថា
អ្នករិះគន់រដ្ឋាភិបាលមួយចំនួនតូចបង្កវឹកវរចលាចលដល់សង្គម
ហើយព្យាយាមគាំទ្រអ្នកទោស មានដូចជាលោក ម៉ម សូណង់ដូ និងលោក សម រង្ស៉ី។
លោកបន្តថា
សង្គមស៊ីវិលមួយចំនួននោះប្រើលេសសិទ្ធិមនុស្សដើម្បីកកូរកកាយ
កិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ្យ។
លោក កែវ រ៉េមី បញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយ
និងសេចក្ដីថ្លែងការណ៍មួយចំនួនទាក់ទងទៅនឹងលោក ម៉ម សូណង់ដូ
គឺអ្នកទាំងនោះ កំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស
ហើយប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
លោក កែវ រ៉េមី៖ «ទាក់ទងលោក ម៉ម សូណង់ដូ ក្តី និងបុគ្គលផ្សេងទៀត
តើរដ្ឋាភិបាលអនុវត្តចំពោះតែអ្នកទាំងប៉ុន្មាននាក់ហ្នឹង
ឬយ៉ាងម៉េច? លោក ប្រែដ អាដាម (Brad Adams)
គាត់ចោទប្រកាន់នាយករដ្ឋមន្ត្រីថា មានកម្លាំងទ័ព
មានកម្លាំងប៉ូលិសពេញលេញ
មានទ្រព្យសម្បត្តិហូរហៀរតាមរយៈប្រព្រឹត្តពុករលួយ
និយាយនេះគឺចោទប្រកាន់ធ្ងន់ធ្ងរតែម្ដង បរទេសខ្លះគឺចង្រៃតែម្ដង
មែនទែនអ្នកជ្រកក្រោមផ្លាកសិទ្ធិមនុស្សហ្នឹង
គឺបេសកកម្មប្រឆាំងរដ្ឋាភិបាលតែម្ដង»។
លោក កែវ រ៉េមី បន្តថា
ជាទូទៅការបង្កើតតំបន់អបគមន៍អាចផ្ដើមចេញពីមនោគមវិជ្ជា
ឬសង្គ្រាមស្លាបប៉ាកកា ដោយធ្វើឡើងអុចអាលបង្កអសន្តិសុខសង្គមទៀតផង។
យ៉ាងណាក៏ដោយ
នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ីនៃអង្គការសិទ្ធិមនុស្ស
អន្តរជាតិ Human Rights Watch លោក ប្រែដ អាដាម ហៅការកាត់ទោសលោក ម៉ម
សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំអោយជាប់ពន្ធនាគារចំនួន ២០ឆ្នាំ
ថាជាអំពើអយុត្តិធម៌ដ៏អាក្រក់បំផុតរបស់តុលាការក្រុងភ្នំពេញ
ក្នុងរយៈកាល ២០ឆ្នាំកន្លងមកនេះ។
លោកបន្តថា លោក ម៉ម សូណងដូ
គ្មានទាក់ទិនអ្វីដែលកើតមាននៅខេត្តក្រចេះ នោះទេ
ហើយការដាក់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ
គឺជាទោសប្រហារជីវិតសំរាប់លោក ម៉ម សូណង់ដូ៖ «លោក ហ៊ុន សែន
មិនចូលចិត្តលោក ម៉ម សូណង់ដូ ដូច្នេះក៏ឆក់ឱកាសកម្ចាត់គាត់ចេញ
ដោយសារគាត់ហ៊ានរិះគន់
ហើយវិទ្យុរបស់គាត់ផ្ដល់វេទិកាអោយសាធារណៈបញ្ចេញមតិប្លែក
និងផ្ទុយពីរដ្ឋាភិបាល
ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតគ្រប់គ្រងដោយលោក ហ៊ុន
សែន។ ពួកគេចង់ធ្វើអោយពលរដ្ឋខ្លបខ្លាច មិនហ៊ាននិយាយស្ដីរិះគន់
នៅពេលដែលការបោះឆ្នោតសកលខិតជិតចូលមកដល់។
ជាសារគំរាមមួយទៅដល់ប្រជាពលរដ្ឋថា បើអ្នកឯងហ៊ានងើបតវ៉ា
បើអ្នកឯងហ៊ានគាំទ្របក្សប្រឆាំង
ហេតុការណ៍អាក្រក់នឹងកើតមានចំពោះអ្នក»។
បន្ទាប់ពីដាក់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់គុក ២០ឆ្នាំ សហគមន៍ជាតិ
និងអន្តរជាតិ
បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងពីសេរីភាពបញ្ចេញមតិនៅកម្ពុជា
ដោយពួកគេបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសតុលាការក្រុងភ្នំពេញ
ជាបន្តបន្ទាប់ ដោយហៅតុលាការនេះថា
ជាតុលាការក្រោមអំណាចរដ្ឋាភិបាលលោក ហ៊ុន សែន៕
6 comments:
Brad Adam you're right 100% Hunsen is a thug alive and dies as a thug as well,a leader has consciences,a thug like Hun Sen has animal's instinct he lived in the jungle too long...
HS, he is good leader for Cambodia & a good leader for Cambodian peoples.,
i loved u Decho SEN !!
អញអគ្គមហាសេនាមេចោរ MECHO ប្រពន្ឋអញ
មីជំទាវព្រិត្តិក្តិត BANDIT ចេញពីមហាចោរវិទ្យា
ល័យ។ អញគុំឯងយូរហើយ វិទ្យុឯងទិទៀនអញយូរ
ហើយ ជេរយួនចៅហ្វាយអញួយូរហើយ ដល់ពេល
អញប្រើអាតុលាការអញ ដាក់់គុកឯង២០ឆ្នាំំម្តង។
អញប្រើអាតុលាការធ្វើអីក៌បាន។នរណាធំជាងអាមហាសេនាមេចោរ-មីជំទាវលិតក្តិត-អាតូ-អាចូច-មី
ក្ណែត-មីមាណា-កូនអញសុទ្ឋតែជំទាវ-ឯកឧត្តម-
អាមន្ត្រីទាំងអស់ពេលអញហៅសុទ្ឋតែក្រោកឈរហើយសំពះអញទៀត-ដូចអាគាតឈន់-អាណុលឡា-អាគានហោ-និងពួកអាផ្កាយ
កែវ រេមី អើយ!អ្នកបា់តដំបង!អត់លុយពេករត់ពី
គណះបក្យមួយទៅបក្យមួយ! ទិបំផុតមកធ្វើសត្វ
សេកនៅកន្លែងប្រតិកម្មរហ័ស!
អាណិតរេមីណាស់ ក្បត់ឧត្តមគតិ ហើយនិយាយ
ទាំំងបំពាន។
This is Sam Dach Decho Hun Sen phone 011-855-97-88-8888
U r a liar I called its not working number..
Post a Comment