-ជនរងគ្រោះ គឺជាកញ្ញាឯក របស់ក្រុមហ៊ុន ស្រាស្ប៉ាយ
ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងដែល ទើបនឹងរៀប
ការប្ដីបានជិតមួយឆ្នាំ ហើយត្រូវ បានគេអះ អាងថា ជាកញ្ញាឯក
របស់ក្រុមហ៊ុនមួយនិង ត្រូវជាកូនរបស់ ថៅកែទិញលក់រថយន្ដ មាន
ទីលំនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ម្នាក់
ត្រូវបានជនមិនស្គាល់មុខសម្លាប់ រួច យកសាកសព ទៅបោះចោលនៅ តាមបណ្ដោយ
ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្ដកំពង់ស្ពឺ ដោយ ករណីឃាតកម្មខាងលើនេះ
ជាជំហានដំបូង គេបានធ្វើការ សន្និដ្ឋានថា អាចជាករណីចាប់
ជំរិតយកប្រាក់មិនបានសម្រេច ឬក៏សម្លាប់ ក្នុងរឿងគំនុំអ្វីមួយ
តែរឿងពិតយ៉ាងណានោះ គេនៅមិន ទាន់ដឹងច្បាស់នៅឡើយនោះទេ
ដោយសារតែក្រុមគ្រួសារសពស្ដ្រីរងគ្រោះ ពេលនេះកំពុងមានទុក្ខទួញសោក និងរវល់
រៀបចំធ្វើពិធីបុណ្យសព។
សូមបញ្ជាក់ថា សាកសពស្ដ្រីរងគ្រោះមុន ដំបូងឡើយ ត្រូវបានសន្ដិសុខយាមនៅរោង
ចក្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំ អង្គពពេល ស្រុកគងពិសី
ខេត្ដកំពង់ស្ពឺ ប្រទះ ឃើញ នៅក្នុងប្រឡាយទឹកដោយមានស្កុត រុំមុខជិត
និងមានស្នាមរិតក កាលពីវេលា ម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១២នេះ ។
ក្រោយប្រទះ ឃើញសាកសពមិនស្គាល់អត្ដសញ្ញាណ ដែល មានភិនភាគជាក្មេងស្រី
អាយុខ្ទង់២០ឆ្នាំ រូប រាងស្អាតបាត ស្លៀកខោខូវប៊យជើងខ្លី និង
ពាក់អាវកាក់ខូវប៊យរួចមកនោះ សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា
សាកសពមិនមែនជា អ្នកនៅក្នុងស្រុកភូមិនោះឡើយ គឺអាចជា
អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ឬទីរួមខេត្ដជា ដើម។
ក្រោយធ្វើការសន្និដ្ឋានរួចហើយសមត្ថ កិច្ចបានផ្សព្វផ្សាយព័ត៌មាន
ដើម្បីស្រាវជ្រាវ រកអត្ដសញ្ញាណ ដែលចុងក្រោយទើបគេ ស្គាល់ថា សាកសពមាន
ឈ្មោះលឹម ស្រីពេជ្រ អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ២១ ផ្លូវ លេខ២២៣ ក្រុមទី៥៣
សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ហើយក៏ជាកញ្ញា លេខ១ប្រចាំ
ឆ្នាំ២០១២របស់ស្រាស្ពាយ៍ផងដែរ ។ ក្នុង នោះសាកសពមានប្ដី ឈ្មោះម៉េង ឌីយ៉ាម៉ឺន
អាយុ២៦ឆ្នាំ ដែល ទើបនឹងរៀបការជាមួយ គ្នា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១២
កន្លងទៅនេះ ហើយមានឪពុកឈ្មោះលឹម អៀងស អាយុ៤២ឆ្នាំ ម្ដាយឈ្មោះដា ដានី
អាយុ៣៩ឆ្នាំ មានមុខរបរជាពាណិជ្ជកររក ស៊ីទិញលក់រថយន្ដនៅផ្ទះរបស់ខ្លួនយីហោ
ដាដានី ។
ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មខាងលើនេះ បើយោងតាមក្រុមគ្រួសារនៃសព បានបង្ហើប
ឱ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ ទី២៣ ខែតុលា
មានស្ដ្រីម្នាក់បានទូរស័ព្ទចូល ជនរងគ្រោះ រួចហើយក៏ណាត់ជួបគ្នានៅក្បែរ
ផ្សារសុវណ្ណា ដើម្បីពិភាក្សាពីការងាររកស៊ី មួយចំនួន
ពេលនោះស្ដ្រីរងគ្រោះបានឱ្យប្ដី របស់ខ្លួនជូនទៅជួប ហើយក្រោយពីដាក់
ប្រពន្ធចុះនៅកន្លែងណាត់ហើយ ប្ដីក៏ត្រឡប់ មកវិញ ។
ព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា លុះ មួយម៉ោងពីរក្រោយ
ប្ដីបានទូរស័ព្ទទៅប្រពន្ធ របស់ខ្លួន ដើម្បីសួរនាំគឺប្រពន្ធបានលើកទូរ
ស័ព្ទនិយាយជាធម្មតា ។ លុះនៅម៉ោងប្រមាណ ២-៣រសៀល ស្រាប់តែទូរស័ព្ទទៅម្ដងទៀត
ក៏តេលែងចូលតែម្ដងទៅ ហើយអ្នកផ្ទះក៏តាម ទៅរកនៅកន្លែង ដែលណាត់ជួបនោះតែរក
មិនឃើញនោះទេ ទើបនាំគ្នាដើររកនិងសួរនាំ នៅកន្លែងដែលនាង
ធ្លាប់ទៅនិងធ្លាប់ស្គាល់ក៏នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា
ទើបទទួលបានដំណឹងថា មានគេប្រទះ ឃើញ សាកសពក្មេងស្រីម្នាក់ ត្រូវឃាតក
សម្លាប់ដឹកយកទៅទម្លាក់ចោល នៅក្បែរ ប្រឡាយតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុង
ស្រុកគងពិសី ក៏នាំគ្នាទៅមើល ទើបដឹងថា គឺជាសាកសពរបស់កូនស្រីឈ្មោះលឹម
ស្រីពេជ្រ ប្រាកដមែន ។
ក្រោយរកឃើញសពកូនស្រី និងក្រោយ
ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ ហេតុហើយ ឪពុកម្ដាយនិងប្ដី
បានរៀបចំដឹក សាកសព យកមកធ្វើបុណ្យនៅលំនៅដ្ឋាន
ក្រោមសម្រែកទួញសោកពីសាច់ញាតិនិងប្ដី ដោយសារតែគ្រួសារមួយនេះ គឺមានកូនតែ
បីនាក់ប៉ុណ្ណោះ គឺកូនស្រីបង(សព) និងកូន ប្រុសប្អូន២នាក់ ដែលនៅតូចនៅឡើយ ។
ពាក់ព័ន្ធទៅនឹងករណីឃាតកម្មខាងលើ នេះ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែតុលា
គេនៅមិន ទាន់ធ្វើការសន្និដ្ឋានជាផ្លូវការថា ផ្ដើមចេញ
ពីមូលហេតុអ្វីច្បាស់លាស់នៅឡើយនោះទេ ព្រោះតែសាច់ញាតិនៃសព កំពុងមានទុក្ខ
និងរវល់រៀបចំធ្វើបុណ្យ ហើយមិនបានផ្ដល់ ចំលើយឱ្យសមត្ថកិច្ចដឹងនៅឡើយនោះទេ។
ប៉ុន្ដែប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ករណី
ខាងលើអាចជារឿងចាប់ជំរិតយកប្រាក់ចំនួន ៤ម៉ឺនដុល្លារ មិនបានសម្រេច ហើយសម្លាប់
ចោល តែប្រភពខ្លះទៀត បានអះអាងជា រឿងគំនុំច្រើនជាង ហើយករណីឃាតកម្ម នេះ
អាចពាក់ព័ន្ធទៅនឹងមនុស្សស្រី ព្រោះ មុនពេលបាត់ខ្លួន
គឺមានមនុស្សស្រីទូរស័ព្ទ មកណាត់ជួប។
មន្ដ្រីសមត្ថកិច្ចមួយរូប បានបង្ហើបឱ្យដឹង ជាផ្លូវការថា
ករណីឃាតកម្មខាងលើនេះគឺ អាចជារឿងចាប់ជំរិតលាយនិងគំនុំហើយ
ជនល្មើសយ៉ាងហោចណាស់ក៏មានគ្នាចាប់ពី ពីរនាក់ឡើងទៅដែរ ។
3 comments:
Wow! That is cold blood murdered,find put who is behind this kicking,Hopely not Yuon again.This is Yuon signature kidnap&ransom...
Thats what happen when you deal with the CPP dogs. The CPP dogs kills each other because they are above the law.
Friend c friend,they know each other from facebook.
Post a Comment