សាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីបើកសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ ដល់ថ្ងៃទី៣ហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា នេះ។
សវនាការលើករណីលោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធ នៅថ្ងៃទី១៣
ខែកញ្ញា នេះ
ចៅក្រមនៅតែបន្តសាកសួរសាក្សីដាក់បន្ទុកចំនួន១២នាក់ទៀត
ក្នុងនោះមានសាក្សីថ្មី ២នាក់ ជាសមត្ថកិច្ច។
ម្នាក់ជានាយការិយាល័យស្តីទីព្រហ្មទណ្ឌកម្រិតធ្ងន់
នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ
និងម្នាក់ទៀតជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃក្រសួងមហាផ្ទៃ។ អ្វីដែលគេកត់សម្គាល់នោះ
គឺសមត្ថកិច្ចទាំងពីរនាក់ បានអង្គុយស្តាប់អង្គសវនាការចំនួន
៣ថ្ងៃជាប់គ្នា ហើយគ្មាននរណាម្នាក់នឹកស្មានថា
ពួកគាត់ត្រូវចូលបំភ្លឺនៅតុលាការនោះទេ។ ផ្ទុយទៅវិញ
ពួកគាត់បានឆ្លើយបំភ្លឺក្នុងនាមជាសាក្សី។
សមត្ថកិច្ចម្នាក់បានបំភ្លឺនៅតុលាការនៅពេលរសៀល
ហើយបានបង្ហាញភស្តុតាងជាច្រើន ដែលធ្វើឲ្យមេធាវីលោក ម៉ម សូណង់ដូ
គឺលោក សុក សំអឿន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មិនត្រឹមតែមេធាវីភ្ញាក់ផ្អើលទេ គឺអ្នកអង្គុយស្តាប់សវនាការ
ក៏មានការភ្ញាក់ផ្អើលដែរ នូវភស្តុតាងថ្មីនោះដែរ។ ភស្តុតាងនោះ
គឺកំពុងទាញយកលោក ម៉ម សូណង់ដូ ឲ្យជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោក
សួន សេរីរដ្ឋា។
លោក លូ រ៉ាបូ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃក្រសួងមហាផ្ទៃ ដែលបំភ្លឺនៅតុលាការ ប្រាប់សវនាការថា
គាត់បានធ្វើការស៊ើបអង្កេតសកម្មភាពរបស់លោក ម៉ម សូណង់ដូ
នៅក្រៅប្រទេស ដើម្បីផ្ដួលរលំរដ្ឋាភិបាលលោក ហ៊ុន សែន
ដោយមានការសហការជាមួយលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក សួន សេរីរដ្ឋា បានបង្កើតចលនាមួយនៅក្រៅប្រទេស
ដែលធ្វើសកម្មភាពប្រឆាំងជាមួយរដ្ឋាភិបាល។ រដ្ឋាភិបាលបានចាត់ទុកលោក
សួន សេរីរដ្ឋា ជាជនឧក្រិដ្ឋរំលោភសិទ្ធិមនុស្ស។ លោក សួន សេរីរដ្ឋា
ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ប្ដឹងរដ្ឋាភិបាលកម្ពុជាថា បានរំលោភសិទ្ធិមនុស្ស។
លោក លូ រ៉ាបូ បានបង្ហាញភស្តុតាងមួយចំនួនដែលបានមកពីវេបសាយ
(website) របស់ចលនាអំណាចពលរដ្ឋខ្មែរដល់ចៅក្រម រួមមាន
កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ
ធ្វើដំណើរទៅប្រទេសថៃ ជួបលោក សួន សេរីរដ្ឋា ហើយបានយកលុយពី សួន
សេរីរដ្ឋា ទៀត។ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ
ទៅសហរដ្ឋអាមេរិក ជួបលោក សួន សេរីរដ្ឋា។ លិខិតអញ្ជើញមួយទៀត លោក សួន
សេរីរដ្ឋា និងលោក ម៉ម សូណង់ដូ
បានប្រកាសឲ្យអ្នកគាំទ្រប្រជុំមួយនៅអាមេរិក
ដើម្បីចូលរួមស្តាប់ការពន្យល់ដោះស្រាយនយោបាយ
ដើម្បីរំដោះខ្មែរចេញពី "នឹមអាណានិគមយួនក្រុងហាយណួយ"។
ព្រះរាជអាជ្ញាបានចាប់អារម្មណ៍នូវភស្តុតាងថ្មីនេះ
និងបានសួរដេញដោលច្រើន ទៅលោក ម៉ម សូណង់ដូ
ពាក់ព័ន្ធទំនាក់ទំនងរបស់លោក ជាមួយឈ្មោះ សួន សេរីរដ្ឋា។
លោក សុខ សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ
បានចោទជាសំណួរក្នុងសវនាការថា ករណីលោក សួន សេរីរដ្ឋា
ជារឿងថ្មីមួយសុទ្ធសាធ គ្មានបទចោទទាក់ទងនឹងលោក ម៉ម សូណង់ដូ ទេ
ហើយការយករឿងលោក សួន សេរីរដ្ឋា មកដាក់ឲ្យពាក់ព័ន្ធនោះ
តើចង់បន្ថែមបទចោទគាត់ ឬយ៉ាងណា?
ទោះជាយ៉ាងណា លោក ម៉ម សូណង់ដូ
ត្រូវបានចៅក្រមអនុញ្ញាតឲ្យគាត់ឆ្លើយបំភ្លឺនៅក្នុងសវនាការថា
គាត់ធ្លាប់លឺឈ្មោះ សួន សេរីរដ្ឋា ដោយរដ្ឋាភិបាលខ្មែរចោទថា សួន
សេរីរដ្ឋា ជាក្រុមអាវលឿង អាវក្រហមស្អីគេនោះ។
ក្នុងនាមគាត់ជាអ្នកយកព័ត៌មាន គាត់ចង់ដឹង និងបានណាត់លោក សួន
សេរីរដ្ឋា នៅថៃ ដើម្បីចង់ដឹងថា តើដំណើររបស់ចលនា សួន សេរីរដ្ឋា
ធ្វើទៅដោយសន្តិភាព ឬដោយហិង្សា។ លោកប្រាប់ថា
គាត់បានទទួលលុយពីលោក សួន សេរីរដ្ឋា ពិតមែន
តែលុយនោះយកទៅទិញម៉ាស៊ីនបូមទឹកឲ្យប្រជាពលរដ្ឋ។
គាត់ប្រាប់ទៀតថា គាត់ទៅសហរដ្ឋអាមេរិកជួបឈ្មោះ សួន សេរីរដ្ឋា
តបតាមការអញ្ជើញរបស់ សួន សេរីរដ្ឋា ដែលឲ្យគាត់ចូលរួមខួប២ឆ្នាំ
នៃចលនាអំណាចពលរដ្ឋខ្មែរ។ ហើយរាល់ព័ត៌មានការជួបជាមួយលោក សួន
សេរីរដ្ឋា ត្រូវបានចាក់ផ្សាយនៅកម្មវិធីក្នុងវិទ្យុរបស់គាត់
ដោយគ្មានលាក់លៀម នៃជំនួបជាមួយលោក សួន សេរីរដ្ឋា នោះទេ។ លោក ម៉ម
សូណង់ដូ បញ្ជាក់ថា ការសហការជាមួយគ្នា តែគោលដៅ និងនយោបាយខុសគ្នា។
សួន សេរីរដ្ឋា ចង់ពង្រឹងចលនាអំណាចពលរដ្ឋ។
តែគាត់ចង់ស្គាល់តែពលរដ្ឋនៅអាមេរិក
ហើយគាត់មិនបានដើរតួនាទីជារដ្ឋាភិបាល
និងប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ។
លោក លូ រ៉ាបូ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃក្រសួងមហាផ្ទៃ ប្រាប់តុលាការថា ការចូលរួមរបស់ពួកគាត់
សមត្ថកិច្ចចាត់ទុកថាជាការប្រឆាំងរដ្ឋាភិបាល។ លោក ម៉ម សូណង់ដូ
សហការជាមួយលោក សួន សេរីរដ្ឋា ហើយបានបង្កើតរឿងនៅភូមិប្រម៉ា។
ក្រុមអង្គការសិទ្ធិមនុស្ស
បានបញ្ចេញប្រតិកម្មចំពោះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣
កញ្ញា ដែលតុលាការទាញយកលោក ម៉ម សូណង់ដូ ភ្ជាប់ទៅនឹងលោក សួន
សេរីរដ្ឋា ថា លោក ម៉ម សូណង់ដូ ទាក់ទងនឹងលោក សួន សេរីរដ្ឋា នៅឯបរទេស
ក្នុងផែនការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា
ពិសេសចង់ផ្ដួលរលំរដ្ឋាភិបាល។
ក្រុមមន្ត្រីសិទ្ធិមនុស្ស ដែលឃ្លាំមើលសវនាការនេះ បានចាត់ទុកថា
តុលាការបានទាញការចោទសួរលោក ម៉ម សូណង់ដូ នៅក្នុងសវនាការ
ភ្ជាប់ទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរនោះថា
ជារឿងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក អ៊ួ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពីករណីនេះ៖
សាក្សី១រូបនៅភូមិប្រម៉ា ឃុំកំពង់ដំរី ខេត្តក្រចេះ
ក្នុងចំណោមសាក្សីចំនួន២៤រូប គឺលោកស្រី ស្រេង ផូ បានឲ្យដឹងថា
លោកស្រីមកធ្វើជាសាក្សីឲ្យស្វាមីរបស់លោកស្រី
ដែលតុលាការចាប់ដាក់គុក
ជាប់ទាក់ទងទៅនឹងការចោទប្រកាន់ពីបទធ្វើអបគមន៍ជាមួយលោក ប៊ុន
រដ្ឋា នោះថា ស្វាមីរបស់គាត់ឈ្មោះ កាន់ សុវណ្ណ បានស្គាល់ ប៊ុន រដ្ឋា
នៅពេលលោក ប៊ុន រដ្ឋា បានទាមទារដីធ្លីពីក្រុមហ៊ុនកាសូទីម (Kasotim)
ដែលបានរឹបអូសដីរបស់ពួកគាត់តែប៉ុណ្ណោះ
មិនជាប់ទាក់ទងដូចតុលាការចោទប្រកាន់ថា
បានចូលរួមបង្កើតតំបន់អបគមន៍នោះទេ។
លោកស្រី ស្រេង ផូ បានអះអាងថា លោកស្រីមិនដែលស្គាល់លោក ម៉ម សូណង់ដូ
នោះទេ ហើយ លោក ប៊ុន រដ្ឋា ក៏មិនដែលបបួល ឬបង្ខំលោកស្រី
ឬស្វាមីរបស់លោកស្រីឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់
លោក ម៉ម សូណង់ដូ នោះដែរ។
សូមស្ដាប់បទសម្ភាសន៍របស់អ្នកនាង សុ ជីវី ជាមួយលោកស្រី ស្រេង ផូ អំពីបញ្ហានេះ៖ Listen here.
2 comments:
He did nothing wrong God knows...He is innocent 100% just all the victims of those whose in jail now,especially the mothers of Bang Kak residents like Yorm Bopha and 65yrs old man recently threw in jail by Cpp.
put this old school guy in jail for life, without fail.,
if he, liked good democracy, good justice, then, he should be staying Paris for life.
don't come to Cambodia to make trouble
Post a Comment