Washington's top trade official Ron Kirk, pictured in 2011, said he saw "explosive" growth opportunities within Southeast Asia, as the US pushed on with a drive to deepen ties with the dynamic region
News Desk in Phnom PenhPhnom Penh
(Rasmei Kampuchea Daily/ANN) - US Trade
Representative Ron Kirk announced yesterday that the United States and
Cambodia had agreed to begin exploratory discussions on a potential
bilateral investment treaty.
The announcement followed a meeting between Kirk and Commerce
Minister Cham Prasidh on the sidelines of the annual meeting of Asean
economic ministers.
"Experts in the United States and Cambodia will now discuss our
respective investment policies and investment agreements to determine
key similarities and differences," a USTR statement said.
The discussions will be held "with an eye to sharing approaches and
opening further discussions based on the US model text for bilateral
investment treaties," it added.
Kirk said that such a treaty would "encourage investment by improving
investment climates, promoting market-based economic reforms, and
strengthening the rule of law.
"Our decision to explore this possibility highlights progress made by
Cambodia in fostering a policy environment that treats private
investment in an open, transparent, and non-discriminatory way," he
said.
The statement said the United States had more than 40 bilateral investment treaties in force with countries around the world.
ក្រុមពាណិជ្ជករកម្ពុជា ដែលជាប្រទេសមួយនៅក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ បានមើលឃើញថា វាជាឱកាសមាសមួយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ទៅលើការធ្វើនិយតកម្ម ឬក៏ច្បាប់ឱ្យប្រសើរ ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគអាមេរិក ឱ្យចូលមករកស៊ីក្នុងស្រុកខ្មែរឱ្យបានឆាប់រហ័សនោះ។
ពាណិជ្ជករខ្មែរខ្លះ បានឱ្យដឹងថា គេមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដោយសារកម្ពុជាបច្ចុប្បន្ន កំពុងតែមានសក្ដានុពលអាចទាក់ទាញក្រុមអ្នកវិនិយោគសហរដ្ឋអាមេរិក ឱ្យចូលមកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសបានកាន់តែច្រើនឡើងៗ។ សក្ដានុពលទាំងនោះ គឺមានកត្តា៣ធំៗ ដូចជាស្ថិរភាពខាងសេដ្ឋកិច្ចលូតលាស់ នយោបាយ និងសង្គមកិច្ចជាដើម។
លោក អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា (Acleda Bank) នៅក្នុងប្រទេសកម្ពុជា លោកបានមានប្រសាសន៍ថា កាលពីអំឡុងខែកក្កដា កន្លងទៅ គឺក្រុមពាណិជ្ជកររបស់សហរដ្ឋអាមេរិកជាច្រើន បានមកឃើញប្រទេសកម្ពុជា ដោយបានទាំងឃើញហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សាររបស់ប្រទេសកម្ពុជា ផង។ ដូច្នេះ ផ្នែកឯកជនចង់ឱ្យពាណិជ្ជករសហរដ្ឋអាមេរិក ទាំងនោះ មានការចាប់អារម្មណ៍ និងចូលមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា៖ «ខ្ញុំ មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ព្រោះគេបានឃើញ ហើយគេបានមកពិភាក្សាគ្នា ហើយស្រុកយើងមានកត្តាធំៗ៣ ដែលផ្ដល់ឱ្យគេ គឺកត្តាស្ថិរភាពសេដ្ឋកិច្ចលូតលាស់ នយោបាយ និងសង្គមកិច្ច។ អាបីហ្នឹងសំខាន់ ដែលជំរុញឱ្យគេមករកស៊ីនៅក្នុងស្រុកយើង ធ្វើឱ្យឱកាសអាជីវកម្មយើងមានលក្ខណៈទូលំទូលាយ។ ពីព្រោះអី តាមធម្មតា កាលណាមានទីផ្សារធំ ធ្វើឱ្យយើងមានភាពងាយស្រួលដោះដូរទំនិញ ដោះដូរសេវាកម្មផ្សេងៗ ហើយជាឱកាសមួយដែលក្រុមហ៊ុនមានទីផ្សារទូលាយ ធនាគារមានទីផ្សារទូលាយ»។
ការវិភាគសេដ្ឋកិច្ចមួយ បានមើលឃើញថា បើទោះបីជាសហរដ្ឋអាមេរិក បានសម្លឹងឃើញតំបន់អាស៊ាន គឺជាកូនសោ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយក៏ដោយ ក៏ប្រទេសជាសមាជិកសមាគមអាស៊ានខ្លះ ដែលកំពុងអភិវឌ្ឍ ហើយនៅមានគម្លាតនៃការលូតលាស់សេដ្ឋកិច្ចឆ្ងាយពីប្រទេសមួយចំនួន ទៀត ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (ភូមា) ជាដើមនោះ នឹងមិនអាចធ្វើការទាក់ទាញអ្នកវិនិយោគរបស់សហរដ្ឋអាមេរិក ឱ្យចូលទៅរកស៊ីនៅក្នុងប្រទេសរបស់គេ ដើម្បីទទួលផលចំណេញតាមរយៈតំបន់អាស៊ានបានឡើយ។
អគ្គលេខាធិការរបស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (ASEAN=អាស៊ាន) យល់ឃើញថា ការទាក់ទាញអ្នកវិនិយោគទុនឱ្យចូលទៅរកស៊ីនៅក្នុងបណ្ដាប្រទេសណា មួយរបស់សមាជិកអាស៊ាន វាគឺជាទេពកោសល្យរៀងៗខ្លួន។
លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) គឺជាអគ្គលេខាធិការរបស់សមាគមអាស៊ាន បានមានប្រសាសន៍ថា នៅក្នុងការជួបប្រជុំធុរកិច្ចកំពូលរវាងសហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសអាស៊ាន គឺបានជជែកអំពីផលិតផលកសិកម្ម ការផលិតស្បៀងអាហារ ដែលកិច្ចពិភាក្សាទាំងនេះ គឺជាចំណុចល្អសម្រាប់ប្រទេសកសិកម្ម នៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា (ភូមា) និងថៃ ផង ដែលអាចទាញយកផលចំណេញបាន។ ប៉ុន្តែផលចំណេញទាំងនោះអាចទាក់ទាញមកបាន ដោយការប៉ិនប្រសព្វផ្នែកពាណិជ្ជកម្ម។
លោក សុរិន្ទ ពិតសុវណ្ណ៖ «អ្នកមិនអាចជំរុញទៅលើការវិនិយោគទុនណា មួយបានទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺរៀបចំបរិយាកាស និងមានការច្នៃប្រឌិតដ៏ប៉ិនប្រសព្វមួយ ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យឃើញពីសក្ដានុពល ដែលគេចង់វិនិយោគ។ ជាមូលហេតុមួយ ខ្ញុំតែងតែនិយាយថា អ្នកទាំងអស់គ្នា ត្រូវតែរៀននិយាយភាសារបស់ទីផ្សារ។ ទីផ្សារ គឺចង់បានចំណេញទីផ្សារ គឺចង់បានអ្នកវិនិយោគទុន។ តើអ្នកណា គឺជាអ្នកវិនិយោគទុន? អ្នកវិនិយោគទុន មិនចាំបាច់សំដៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី សហគមន៍អឺរ៉ុប ជប៉ុន កូរ៉េ ឬក៏ប្រទេសចិន នោះទេ គឺអ្នកវិនិយោគណាក៏បាន ឱ្យតែចង់រកស៊ីជាមួយយើង»។
សហរដ្ឋអាមេរិក បានសន្យាធ្វើការពង្រីកផ្នែកពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន ដែលក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។
លោក រ៉ន ខឺក (Ron Kirk) ជាតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ទ្វេភាគីទាក់ទងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសន្យាជំរុញនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ។ លោក រ៉ន ខឺក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ក៏បានពិភាក្សាទៅលើការបង្កើនការនាំចេញផ្នែកសម្លៀកបំពាក់ពី កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែរ។
លោក រ៉ន ខឺក៖ «ពេលបច្ចុប្បន្ននេះ ការទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិក មកកម្ពុជា គឺមាននៅក្នុងដៃរួចជាស្រេចហើយ ក៏ប៉ុន្តែ អ្វីដែលអ្នកវិនិយោគទុនអាមេរិក ចង់បាន គឺប្រព័ន្ធច្បាប់ល្អ មានតម្លាភាព ប្រព័ន្ធការងារល្អ ជាដើម។ សហរដ្ឋអាមេរិក មិនបានរើសអើងក្នុងការវិនិយោគនៅប្រទេសណាមួយ ដែលមានគម្លាតឆ្ងាយពីគ្នាផ្នែកសេដ្ឋកិច្ចនោះទេ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាត់ទុកថា អាស៊ាន គឺជាតំបន់ដែលមានយុទ្ធសាស្ត្រសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក នឹងចូលរួមពាក់ព័ន្ធសេដ្ឋកិច្ចរបស់អាស៊ាន បន្ត នៅក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខទៀត៕
កម្ពុជាចង់ឲ្យអ្នកវិនិយោគទុនសហរដ្ឋអាមេរិកបណ្ដាក់ទុនឲ្យបានច្រើន
ដោយ ហង្ស សាវយុត
2012-09-01 RFA
សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ការចូលរួមប្រជុំធុរកិច្ចកំពូលលើកដំបូងរបស់ខ្លួន នៅស្របពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ នេះ គឺសហរដ្ឋអាមេរិក បានចូលរួមពាក់ព័ន្ធក្នុងបញ្ហាសេដ្ឋកិច្ចតំបន់ ដែលជាផលប្រយោជន៍សម្រាប់ប្រទេសអាស៊ានទាំង១០។ក្រុមពាណិជ្ជករកម្ពុជា ដែលជាប្រទេសមួយនៅក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ បានមើលឃើញថា វាជាឱកាសមាសមួយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ទៅលើការធ្វើនិយតកម្ម ឬក៏ច្បាប់ឱ្យប្រសើរ ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគអាមេរិក ឱ្យចូលមករកស៊ីក្នុងស្រុកខ្មែរឱ្យបានឆាប់រហ័សនោះ។
ពាណិជ្ជករខ្មែរខ្លះ បានឱ្យដឹងថា គេមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដោយសារកម្ពុជាបច្ចុប្បន្ន កំពុងតែមានសក្ដានុពលអាចទាក់ទាញក្រុមអ្នកវិនិយោគសហរដ្ឋអាមេរិក ឱ្យចូលមកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសបានកាន់តែច្រើនឡើងៗ។ សក្ដានុពលទាំងនោះ គឺមានកត្តា៣ធំៗ ដូចជាស្ថិរភាពខាងសេដ្ឋកិច្ចលូតលាស់ នយោបាយ និងសង្គមកិច្ចជាដើម។
លោក អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា (Acleda Bank) នៅក្នុងប្រទេសកម្ពុជា លោកបានមានប្រសាសន៍ថា កាលពីអំឡុងខែកក្កដា កន្លងទៅ គឺក្រុមពាណិជ្ជកររបស់សហរដ្ឋអាមេរិកជាច្រើន បានមកឃើញប្រទេសកម្ពុជា ដោយបានទាំងឃើញហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សាររបស់ប្រទេសកម្ពុជា ផង។ ដូច្នេះ ផ្នែកឯកជនចង់ឱ្យពាណិជ្ជករសហរដ្ឋអាមេរិក ទាំងនោះ មានការចាប់អារម្មណ៍ និងចូលមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា៖ «ខ្ញុំ មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ព្រោះគេបានឃើញ ហើយគេបានមកពិភាក្សាគ្នា ហើយស្រុកយើងមានកត្តាធំៗ៣ ដែលផ្ដល់ឱ្យគេ គឺកត្តាស្ថិរភាពសេដ្ឋកិច្ចលូតលាស់ នយោបាយ និងសង្គមកិច្ច។ អាបីហ្នឹងសំខាន់ ដែលជំរុញឱ្យគេមករកស៊ីនៅក្នុងស្រុកយើង ធ្វើឱ្យឱកាសអាជីវកម្មយើងមានលក្ខណៈទូលំទូលាយ។ ពីព្រោះអី តាមធម្មតា កាលណាមានទីផ្សារធំ ធ្វើឱ្យយើងមានភាពងាយស្រួលដោះដូរទំនិញ ដោះដូរសេវាកម្មផ្សេងៗ ហើយជាឱកាសមួយដែលក្រុមហ៊ុនមានទីផ្សារទូលាយ ធនាគារមានទីផ្សារទូលាយ»។
ការវិភាគសេដ្ឋកិច្ចមួយ បានមើលឃើញថា បើទោះបីជាសហរដ្ឋអាមេរិក បានសម្លឹងឃើញតំបន់អាស៊ាន គឺជាកូនសោ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយក៏ដោយ ក៏ប្រទេសជាសមាជិកសមាគមអាស៊ានខ្លះ ដែលកំពុងអភិវឌ្ឍ ហើយនៅមានគម្លាតនៃការលូតលាស់សេដ្ឋកិច្ចឆ្ងាយពីប្រទេសមួយចំនួន ទៀត ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (ភូមា) ជាដើមនោះ នឹងមិនអាចធ្វើការទាក់ទាញអ្នកវិនិយោគរបស់សហរដ្ឋអាមេរិក ឱ្យចូលទៅរកស៊ីនៅក្នុងប្រទេសរបស់គេ ដើម្បីទទួលផលចំណេញតាមរយៈតំបន់អាស៊ានបានឡើយ។
អគ្គលេខាធិការរបស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (ASEAN=អាស៊ាន) យល់ឃើញថា ការទាក់ទាញអ្នកវិនិយោគទុនឱ្យចូលទៅរកស៊ីនៅក្នុងបណ្ដាប្រទេសណា មួយរបស់សមាជិកអាស៊ាន វាគឺជាទេពកោសល្យរៀងៗខ្លួន។
លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) គឺជាអគ្គលេខាធិការរបស់សមាគមអាស៊ាន បានមានប្រសាសន៍ថា នៅក្នុងការជួបប្រជុំធុរកិច្ចកំពូលរវាងសហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសអាស៊ាន គឺបានជជែកអំពីផលិតផលកសិកម្ម ការផលិតស្បៀងអាហារ ដែលកិច្ចពិភាក្សាទាំងនេះ គឺជាចំណុចល្អសម្រាប់ប្រទេសកសិកម្ម នៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា (ភូមា) និងថៃ ផង ដែលអាចទាញយកផលចំណេញបាន។ ប៉ុន្តែផលចំណេញទាំងនោះអាចទាក់ទាញមកបាន ដោយការប៉ិនប្រសព្វផ្នែកពាណិជ្ជកម្ម។
លោក សុរិន្ទ ពិតសុវណ្ណ៖ «អ្នកមិនអាចជំរុញទៅលើការវិនិយោគទុនណា មួយបានទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺរៀបចំបរិយាកាស និងមានការច្នៃប្រឌិតដ៏ប៉ិនប្រសព្វមួយ ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យឃើញពីសក្ដានុពល ដែលគេចង់វិនិយោគ។ ជាមូលហេតុមួយ ខ្ញុំតែងតែនិយាយថា អ្នកទាំងអស់គ្នា ត្រូវតែរៀននិយាយភាសារបស់ទីផ្សារ។ ទីផ្សារ គឺចង់បានចំណេញទីផ្សារ គឺចង់បានអ្នកវិនិយោគទុន។ តើអ្នកណា គឺជាអ្នកវិនិយោគទុន? អ្នកវិនិយោគទុន មិនចាំបាច់សំដៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី សហគមន៍អឺរ៉ុប ជប៉ុន កូរ៉េ ឬក៏ប្រទេសចិន នោះទេ គឺអ្នកវិនិយោគណាក៏បាន ឱ្យតែចង់រកស៊ីជាមួយយើង»។
សហរដ្ឋអាមេរិក បានសន្យាធ្វើការពង្រីកផ្នែកពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន ដែលក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។
លោក រ៉ន ខឺក (Ron Kirk) ជាតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ទ្វេភាគីទាក់ទងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសន្យាជំរុញនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ។ លោក រ៉ន ខឺក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ក៏បានពិភាក្សាទៅលើការបង្កើនការនាំចេញផ្នែកសម្លៀកបំពាក់ពី កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែរ។
លោក រ៉ន ខឺក៖ «ពេលបច្ចុប្បន្ននេះ ការទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិក មកកម្ពុជា គឺមាននៅក្នុងដៃរួចជាស្រេចហើយ ក៏ប៉ុន្តែ អ្វីដែលអ្នកវិនិយោគទុនអាមេរិក ចង់បាន គឺប្រព័ន្ធច្បាប់ល្អ មានតម្លាភាព ប្រព័ន្ធការងារល្អ ជាដើម។ សហរដ្ឋអាមេរិក មិនបានរើសអើងក្នុងការវិនិយោគនៅប្រទេសណាមួយ ដែលមានគម្លាតឆ្ងាយពីគ្នាផ្នែកសេដ្ឋកិច្ចនោះទេ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាត់ទុកថា អាស៊ាន គឺជាតំបន់ដែលមានយុទ្ធសាស្ត្រសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក នឹងចូលរួមពាក់ព័ន្ធសេដ្ឋកិច្ចរបស់អាស៊ាន បន្ត នៅក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខទៀត៕
No comments:
Post a Comment