A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 September 2012

Production of "yellow vine oil", a precursor to the production of ecstasy tablets, restarted at the site of Chut Wutty's murder នៅកន្លែងបាញ់សម្លាប់លោក ឈុត វុទី្ធ បទលើ្មសវល្លិល្មៀត កំពុងកម្រើកឡើងវិញ

Production of "yellow vine oil", a precursor to the production of ecstasy tablets, restarted at the site of Chut Wutty's murder.

ថ្ងៃទី 22 កញ្ញា 2012
ដោយ: សិលា 
Cambodia Express News

កោះកុង: បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ សព្វ​ថៃ្ង​ត្រូវបាន​គេ​ខ្សឹបប្រាប់​ឲ្យ​ដឹងថា នៅ​ក​នែ្ល​ង​បាញ់​​ស​ម្លាប់​លោក ​ឈុត វុ​ទី្ធ ដែល​សិ្ថ​ត​នៅ​វាល​បី ​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​​សីមា ខេត្ត​កោះកុង បទ​លើ្ម​ស​ធើ្វ​ម្សៅ​វ​ល្លិ​ល្មៀត កំពុង​កម្រើក​ឡើងវិញ​​យ៉ាង​​ពេញ​បន្ទុក​ហើយ​។​ ប្រភព​ខាងលើ ​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ពេលនេះ​ ដើម​វ​ល្លិល្មៀត​ទាំង​បាច់ៗ​ ត្រូវបាន​គេ​​ជួល​កម្មករ​ឲ្យ​កាប់ និង​ដឹក​តាម​ម៉ូតូ ​យកមក​លក់​ឲ្យ​ឈ្មួញ​នៅ​ទីនោះ ក្នុង​មួយ​គីឡូ​ក្រាម​ តម្លៃ​ពី ​៤០០ ​ទៅ​ ៥០០ ​រៀល ហើយ​ក្នុង​កម្មករ​ម្នាក់ៗ ​អាច​កាប់​បាន​ក្នុង​មួយថ្ងៃ​ពី​ ១០០ ​ទៅ​ ១៥០ ​គីឡូក្រាម​។​
​ ​
​ ប្រភព​ដដែល​បាន​បន្តថា ដើម​វ​ល្លិ​ល្មៀត​ទាំងនេះ ត្រូវបាន​គេ​ចិញ្ច្រាំ​ រួច​យកទៅ​ត្រាំ​នៅ​ក្នុង​អាង ដែល​ពោរពេញ ​ទៅដោយ​ជាតិ​អាស៊ីត និង​អំបិល ដែល​កន្លងមក​ បញ្ហា​នេះ​ត្រូវ​​បាន​គេ​ដឹងថា គឺជា​បទល្មើស​មួយ ​ដែល​ច្បាប់​ហាមឃាត់ ព្រោះ​វា​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​បរិស្ថាន​។​

​​ប្រភព​នោះ បាន​បន្តទៀតថា ទោះបីជា​បទល្មើស​នេះ ​បាន​នឹងកំពុង​កើត​ឡើង​វិញ​យ៉ាង​គគ្រឹក​គគ្រេង​យ៉ាងណាក៏ដោយ ក៏​ម​ន្រី្ត​មាន​សមត្ថកិច្ច​នៅ​ទីនោះ ពុំបាន​ធើ្វ​ការទប់​ស្កាត់​​ដែរ ទំនងជា​ពួកគេ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​ម្សៅ​វ​ល្លិ​ល្មៀតដេកលក់​ អស់ហើយ​មើលទៅ​។​ ​ ​​សូមបញ្ជាក់ថា លោក​ ឈុត វុ​ទី្ធ សកម្មជន​ព្រៃឈើ ដោយសារតែ​នាំ​អ្នកកាសែត​ ទៅ​ថត​​ទីតាំង​ផលិត​ម្សៅ​វ​ល្លិល្មៀត​ខាងលើ​នេះហើយ ទើបត្រូវ​បាន​គេ​បាញ់សម្លាប់​ កាលពី​​ខែមេសា​កន្លងទៅ​៕​

No comments: