A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 September 2012

King Sihamoni donated $10,000 to Kantha Bopha Hospital ព្រះមហាក្សត្រ ចូល​រួមវិភាគទាន មួយ​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យគន្ធបុប្ផា​

ព្រះមហាក្សត្រ ចូល​រួមវិភាគទាន មួយ​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យគន្ធបុប្ផា​
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងចូលរួមក្នុងពិធីសាទរខួប ២០ ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យកុមារ គន្ធបុប្ផា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា ).
ភ្នំពេញ (CEN): ​ក្នុង​ពិធី​សាទរ​ពិធីរម្លឹក​ខួប​លើក​ទី​២០ នៃ​ការបង្កើត​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា និង​សម្ពោធ​បន្ទប់​ថ្មី​បំពាក់​ម៉ាស៊ីន IRM នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ទី​៥ នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ប្រកាស​ចូល​រួមវិភាគទាន​ព្រះ​រាជទ្រព្យ ចំនួន ១០.០០០ ដុល្លារ​អាមេរិក ចំពោះ​លោក​ប្រធាន​មូលនិធិមន្ទីរពេទ្យ​កុមារ គន្ធបុប្ផា​។

​ក្នុង​ ពិធី​ជួបជុំ​នោះ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ថា "​ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល ស្វីស និង​សប្បុរសជនស្វីស ព្រមទាំង​សប្បុរសជន​ជាតិ និង​អន្តរជាតិ ផ្សេងៗ​ទៀត លោក​សាស្ត្រាចារ្យ Beat Richner បាន​កសាងមន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ចំនួន ៥ កន្លែង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប សម្រាប់​ទទួល​កុមារ និង​ស្ត្រី មក​ពិនិត្យ និង​សម្រាក​ព្យាបាល​ជំងឺ បាន​ច្រើន​លាន​នាក់ ដោយ​មិន​យក​ថ្លៃ​។ សក្ខីភាព​នេះ បានបញ្ជាក់​ឲ្យឃើញ​នូវ​ទំហំ នៃ​ទឹកចិត្ត​មនុស្សធម៌​ សប្បុរសធម៌​ដ៏​ជ្រាលជ្រៅ​បំផុត របស់​លោក​សាស្ត្រាចារ្យ Beat Richner រដ្ឋាភិបាល​ស្វីស សប្បុរសជន​ស្វីស ព្រមទាំង​សប្បុរសជន​ជាតិ​-​អន្តរជាតិ​ផ្សេងៗ​ទៀត ចំពោះ​ប្រជារាស្ត្រ​កម្ពុជា​យើង ដែល​កំពុង​មាន​ការខ្វះ​ខាត​ច្រើន ​លើ​ផ្នែក​សេវាកម្ម​សុខភាព​កុមារ និង​ស្ត្រី​"​។​


​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជបន្ទូល​ថា "​ការថែរក្សា​គាំពារ​សុខុមាលភាព​សង្គម ជា​ភារកិច្ច​សំខាន់ ដែល​យើងទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ អភិវឌ្ឍន៍ឲ្យ​កាន់តែ​ប្រសើរ សំដៅ​ថែរក្សា ការពារ និង​ព្យាបាល​សុខភាព​ប្រជារាស្ត្រ នៅ​ទូទាំង​ប្រទេស​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​គ្រប់​មជ្ឈដ្ឋាន វិស័យ​សុខាភិបាល ត្រូវបាន​ស្តារ និង​អភិវឌ្ឍន៍​ប្រសើរឡើង​ជា​លំដាប់​"​។​

​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក៏​បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះករុណា​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​ព្រះមហាក្សត្រី ក៏​តែងតែ​ប្រោស​ប្រទាន​ការលើកទឹកចិត្ត ដល់​ការថែរក្សា​សុខភាព​របស់​ប្រជានុរាស្ត្រ ជា​កូនចៅ ចៅ​ទូ​តរបស់​ព្រះអង្គ ពិសេស​ចំពោះ​កុមារ និង​ស្ត្រី​។ ដើម្បី​រួមចំណែក​ជាមួយ​សកម្ម​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រះអង្គ​បាន​ប្រោស​ព្រះរាជ​ឧបត្ថម្ភ​ផ្ទៃដី​មួយចំណែក នៃ​ព្រះបរមរាជវាំង និង​ព្រះ​រាជទ្រព្យ​មួយចំនួន ដល់​លោក​សាស្ត្រាចារ្យ Beat Richner ដើម្បី​កសាងមន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដែល​ជា​ការចូលរួម​លើក​កម្ពស់​សុខភាព​កុមារ ជា​ចៅ ចៅ​ទូ​តរបស់​ព្រះអង្គ​។​

​ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក៏​បាន​មាន​ព្រះរាជបន្ទូល​បន្ថែមថា "​ខ្ញុំ​សូម​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដ៏​ច្រើន ឧបត្ថម្ភ​ដល់​សកម្មភាព​របស់មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា​។ ទន្ទឹមនឹងនោះ​ដែរ សូម​អរគុណ​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​ទូរទស្សន៍បាយ័ន ព្រមទាំង​ស្ថាប័ន ក្រសួង មន្ទីរ​នានា និង​សប្បុរសជន​ជាតិ ដែល​មាន​ទឹកចិត្ត​មនុស្សធម៌ ជួយ​ឧបត្ថម្ភ​ថវិកា​ទ្រទ្រង់​សកម្មភាព មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ផងដែរ​"​។​

​ព្រះករុណា​ សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ក៏បាន​លើកឡើង​ថា "​កាយវិការ​ដ៏​ឧត្តុង្គឧត្តម​នេះ បាន​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ របស់​ថ្នាក់ដឹកនាំ និង​សប្បុរសជន​ជាតិ​យើង ចំពោះ​សុខភាព​កុមារ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​នឹង​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា នៅ​ថ្ងៃ​អនាគត​"​។​

​ជាមួយនឹង​ ព្រះរាជបន្ទូល​ដូច្នេះ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហ​មុនី ក៏​បាន​អរគុណ ចំពោះ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​សហការី អភិបាល​រាជធានី​ភ្នំពេញ អភិបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​សម្រួល​ដល់​សកម្មភាពរ​បស់មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប​។​

​ ព្រះករុណា ក៏​បាន​អរគុណ​ជាពិសេស ​ដល់​លោក​សាស្ត្រាចារ្យ Beat Richner ដែល​មាន​ទឹក​ចិត្តសប្បុរស​ធម៌ ក្នុង​រយៈពេល ២០ឆ្នាំ បាន​កសាង​មន្ទីរពេទ្យ​កុមារ​ដ៏​ធំ នៅ​កម្ពុជា មាន​បំពាក់​សម្ភារៈ​បរិក្ខារ​ទំនើប និង​មាន​លទ្ធភាព​ទទួល​កុមារ និង​ស្ត្រី​កម្ពុជា បាន​ច្រើន​ម៉ឺន​នាក់ មក​សម្រាក​ព្យាបាល​ជំងឺ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​ទន្ទឹមនឹងនេះ ព្រះករុណា ក៏​បាន​អរគុណ និង​កោតសរសើរ​ចំពោះ​លោក ​លោកស្រី សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ និង​បុគ្គលិក​បម្រើការ​ទាំងអស់ នៅ​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ដែល​បាន​យកចិត្តទុកដាក់​ក្នុង​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន​កុមារ​មាន​ជំងឺ និង​អ្នកជំងឺ និង​បាន​ខិតខំ​បំពេញ​ភារកិច្ច​បាន​ល្អ​ប្រសើ​រ ជួយសង្គ្រោះ​កុមារ​កម្ពុជា​ច្រើន​លាន​នាក់ និង​ស្ត្រី​មួយចំនួន ឲ្យ​រួចផុត​ពី​ជំងឺ​ផ្សេងៗ ដែល​ជា​ការជំរុញ​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស សម្រាប់​កសាង​សង្គម​ជាតិ​ នាពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ ព្រះករុណា​ ព្រះមហាក្សត្រ បាន​បន្ថែមថា "​ខ្ញុំ​សូម​អរគុណ​រដ្ឋាភិបាល​ស្វីស សប្បុរសជន​ស្វីស និង​សប្បុរសជន​ជាតិ​-​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ដោយ​ទឹក​ចិត្តសប្បុរស​ មនុស្សធម៌ ទ្រទ្រង់​សកម្មភាពមន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ទាំង ៥ ដែល​ជា​ទីកន្លែង​ដ៏​កក់ក្តៅ អាច​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ច្រើន​ម៉ឺន​នាក់ ឲ្យ​រួចផុត​ពី​ជំងឺតម្កាត់ផ្សេងៗ​។ មន្ទីរពេទ្យ​កុមារ​ទាំងអស់នេះ ក៏​ជា​ទីកន្លែង​ផ្តល់​ការងារ និង​បទពិសោធន៍​វេជ្ជសាស្ត្រ​ ដល់​លោក​-​លោកស្រី វេជ្ជបណ្ឌិត និង​លោកគ្រូ អ្នក​គ្រូពេទ្យ​កម្ពុជា​ច្រើន​ពាន់​នាក់ មាន​លទ្ធភាព​ទទួលបាន​នូវ​ចំណេះដឹង​បច្ចេកទេស វេជ្ជសាស្ត្រ​ទំនើបៗ និង​បទពិសោធន៍​ល្អៗថែម​ទៀត​"​។​

​ព្រះករុណា​ក៏​បាន​មាន​ ព្រះរាជបន្ទូល​ថា "​នៅក្នុង​ថ្ងៃ​ដ៏​នក្ខត្តឫក្ស​នេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ពិធី​រម្លឹក​ខួបទី​២០ នៃ​ការបង្កើតមន្ទីរពេទ្យ​កុមារ គន្ធបុប្ផា និង​សម្ពោធ​បន្ទប់​ថ្មី IRM នៅ​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា ទី​៥ នេះ និង​សូម​ប្រសិទ្ធពរ ឲ្យ​មន្ទីរពេទ្យ​នេះ មានដំណើរ​ការប្រកប​ដោយ​ជោគជ័យ និង​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ខ្លាំងក្លា​បន្ថែមទៀត ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​"៕​

5 comments:

Anonymous said...

Where he got the $10,000.00 from to donate? He is just a clown on the throne with powerless king can't even help Bank Kak and Borey keylar residents when they cried for help to intervention while Robberhood Hun's clans stole their land and destroyed their homes.He is lazy indeed!....

Anonymous said...

How many forein tourist visit royal palace per year?, $10,000.00 came from that tourist. If he is lazy why he had so many degree and becomes member of the Inscriptions et Belles-Lettres de l'institut de France(Academy of Humanities) of the institut de France, and why Thai King can't be?

Anonymous said...

He dance as valet dancer,I sure want to see his moves.He grew up in Communist Czechoslovakia and dance his way to kingship of Cambodia that wise he Lazy,never work a day in his life.He hates puC,thatwise alone.....Gay always to hell...Lazy indeed!...

Anonymous said...

He is loved, he is hated and some just too young to understand the facts, some were raised up with of different levels of living or education, sadly indeed.

Anonymous said...

Before some of you blame the king, you better go and take his place.
You will know, what kind of a great feeling with all the problem and pressures all around.