A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 August 2012

The story of legendary actress Tith Vichara Dany

The story of legendary actress Tith Vichara Dany, Cambodia's most famous actress in the 1960s and 1970s.
កំពូល​តារាភាពយន្ត​ល្បីល្បាញក្នុង​ទសវត្សរ៍​៦០​និង​៧០​ ទិ​ត្យ​ ​វ​ជ្ជ​រ៉ា​​ដា​នី​
ដោយ​ ៖ ជំនិត និង ច័ន្ទបូរ ថ្ងៃទី 27 កុម្ភះ 2012 Nokor Wat News
ជាតា ​រា​ឯកភាព​យន្ដ​ដ៏​មានឈ្មោះ​ល្បី​នា​អំឡុង​ចុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ សតវត្សរ៍​ទី​៧០​ ដែល​បាន​ធ្វើ​ឱ្យ​គេ​ដិត​ដក់​ក្នុង​អារម្មណ៍​ខ្លាំង​គឺ​ លើ​រង្វង់​ភក្ដ្រ​ដ៏​ស្រស់​ផូរផង់ ​រង្វះមាត់​ញញឹម​ដ៏​មាន​មន្ដ​ស្នេហ៍​ ថ្ពាល់ខួច​ទាំង​សងខាង​គួរ​ឱ្យ​ស្រឡាញ់​ ។​ អំពី​កាយវិការ​សម្ដែង​វិញ​គឺ​រស់​រវើក​សមរម្យ​ហាក់​គ្មាន​ទើស​ទាស់​កន្លែង​ ណាមួយ​ឡើយ​ ។​ នោះ​គឺជា​អំណោយផល​ពី​ធម្មជាតិ​អ្នកស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ មាន​កម្ពស់​ត្រឹមតែ​១,៥០​ម៉ែត្រ​ ប៉ុណ្ណោះ​ តែ​រាង​ដ៏​តូច​ទាប​ទ្រនាប់​របស់​អ្នកស្រី​មាន​កម្លាំង​អូស​ទាញ​យ៉ាង​ចម្លែក​ ផ្សំ​នឹង​ទឹកមុខ​ដ៏​មាន​មន្ដ​ស្នេហ៍​ទៀត​នោះ​អ្នកស្រី​បាន​វាយ​ផ្ដាច់​តារា​ ឯទៀត​នា​សម័យ​ លន់​ ន​ល់​ ។​
បើ​ និយាយ​ពី​ វិ​ជ្ជ​រ៉ា​ដា​នី​ ធ្វើ​ឱ្យ​គេ​នឹកឃើញ​ដល់​ខ្សែភាពយន្ដ​រឿង​ “​ចំប៉ា​មាស​”​ រឿង​ “​ទិព្វ​សូ​ដា​ចន្ទ​”​ រឿង​ “​ពេល​ដែល​ត្រូវ​យំ​” ​រឿង​ “​ត្រ​ពាំង​ពាយ​” ​ជាដើម​។​ រឿង​ដែល​អ្នក​ស្រី​សម្ដែង​មាន​រាប់រយ​រឿង​ ហើយ​ភាគច្រើន​សុទ្ធតែ​ជា​រឿង​ដែល​ទទួល​ការ​និយម​ចូល​ចិត្ដ​ពី​ទស្សនិកជន​ យ៉ាង​ខ្លាំងក្លា​ ។​ អ្នកស្រី​ថត​រឿង​បាន​ច្រើន​ជាងគេ​ទាំងអស់​ក្នុង​ចំណោម​តួឯក​កុន​ខ្មែរ​នា​ សម័យ​នោះ​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កាន់តែ​ដិតអារម្មណ៍​ទៅ​ទៀត​ គឺ​ទេព​កោសល្យ​សម្ដែង​របស់​អ្នកស្រី​គឺ​មិន​រីងស្ងួត​ឡើយ ​ល្បិច​សម្ដែង​ខ្ពស់​ ហើយ​មិន​ធ្វើ​ឱ្យ​លំបាក​ ដល់​អ្នកដឹកនាំ​ឡើយ​ ។​ មិន​ត្រឹមតែ​សម្ដែង​ភាពយន្ដ​ទេ​អ្នកស្រី​នៅ​បាន​ច្រៀង​ចម្រៀង​កុន​ដោយ​ ខ្លួនឯង​ទៀត​ផង​ ។​     

អ្នកស្រី ​ទិ​ត្យ​វិ​ជ្ជ​រ៉ា​ដា​នី​ កើត​នៅ​ឆ្នាំ​១៩៤៨​ នៅ​ទីក្រុង​ភ្នំពេញ​ ។​ ​នាង​ជា​ផ្លែ​ផ្កា​នៃ​សេចក្ដី​ស្នេហា​ដ៏​ប្ដូរផ្ដាច់​មួយ​របស់​លោក​ សា​រឹម​ និង​នាង​ អុក​ ស៊ន​ ។​ លោក​ សា​រឹម​ ជា​កូន​អ្នកមាន​ម្នាក់​ដែល​ពោរពេញ​ដោយ​អនាគត​ភ្លឺស្វាង​ត្រចះត្រចង់​ ។​ លុះ​លោក​រៀន​ចប់​មហាវិទ្យាល័យ​នៅ​ក្រុងភ្នំពេញ​ ឪពុក​ម្ដាយ​បាន​តម្រូវ​ឱ្យ​លោក​ទៅ​រៀន​បន្ដ​នៅ​ប្រទេស​បារាំង​ ។​ លោក​បាន​ឃ្លាត​ពី​ភរិយា​ក្រៅច្បាប់​ដោយ​ចិត្ដ​អាឡោះអាល័យ​ ហើយ​បាន​សន្យា​នឹង​នាង​ថា​ បី​ឆ្នាំ​ក្រោយ​លោក​នឹង​វិល​ត្រឡប់​មក​វិញ​ ។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្លាស់​ប្ដូរ​វេន​គ្នា​ជា​លំដាប់​ខែ​ក្លាយជា​ឆ្នាំ ​ ។​ បី​ឆ្នាំ​ដែល​បាន​សន្យា​ក៏​កន្លង​ហួស​ទៅ​ ទោះ​បី​ជា​អ្នកស្រី​ អុក​ ស៊ន​ ប្រសូត​នាង​ វិ​ជ្ជ​រ៉ា​ ដា​នី​ បាន​អាយុ​៤-៥​ឆ្នាំ​ហើយ​ ក៏​នៅ​តែ​មិន​ទាន់​ឃើញ​រូប​លោក​សា​រឹម​វិល​ត្រឡប់​មក​វិញទៀត​ ។​ ទីបំផុត​អ្នកស្រី​ អុក​ ស៊ន​ ក៏​បាន​សម្រេច​ចិត្ដ​រៀប​ការ​ជាមួយ​លោក​ សាន​ ទិ​ត​ ជា​ទាហាន​សង្គមរាស្ដ្រនិយម​តាម​ការ​ណែនាំ​របស់​ឪពុក​ម្ដាយ​នាង​ ។​ លោក​ សាន​ ទិ​ត​ ជា​បុរស​ពោះ​ម៉ា​យ​មានកូន​២​នាក់​ ។​ លោក​ស្រឡាញ់​ថ្នាក់ថ្នម​និង​ថែថួន​នាង​ វិ​ជ្ជ​រ៉ា​ដា​នី​ ដូច​ជា​កូន​បង្កើត​របស់​លោក​យ៉ាង​ដូច្នោះ​ដែរ ​។​ អ្នក​ ស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ មាន​ប្អូន​ពីរ​នាក់​ក្រោយ​ទៀត​ គឺ​នាង​ វិ​ជ្ជ​រ៉ា​រង្សី​ និង​ប្អូនប្រុស​ អ័​រ​គី​ដេ​ ។​ នាង​ វិ​ជ្ជ​រ៉ា​រង្សី​ ហៅ​ ស្រី​ពៅ​ ក៏​ជាតា​រា​ថ្មី​ម្នាក់​ ទៀត​ដែរ​ តែ​ថត​បាន​ពីរ​-​បី​រឿង​ដែរ​តែ​មិន​ទាន់​បាន​បញ្ចាំង​ផង​ទទួល​ស្រុក​ទេស​ ផ្លាស់​ប្ដូរ​នយោបាយ​នាង​ក៏​ត្រូវ​ស្លាប់​ក្នុង​ជំនាន់​ប៉ុ​ល​ពត​ ទៅ​ ។​ អ្នកស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ រៀន​ដល់​ថ្នាក់​ទី​៣​ទំនើប​នៅ​វិទ្យាល័យ​យុគន្ធរ​ ហើយ​មាន​ស្វាមី​នៅ​ឆ្នាំ​១៩៦៧​ ក៏​ឈប់​រៀន​ទៅ​ ។​ ស្វាមី​​របស់​អ្នកស្រី​ជា​សាស្ដ្រាចារ្យ​នៅ​ខេត្ដកំពង់ឆ្នាំង​ ឈ្មោះ​ ប្រាក់​ ប៊ុ​ន​ថៃ​ ។​ នៅ​ពេល​ដែល​អ្នក​ស្រី​មាន​ផ្ទៃពោះ​កូន​ដំបូង​បាន​៣​ខែ​ មាន​ចាង​ហ្វា​ង​ផលិតកម្ម​មួយ​បាន​មក​ស្នើ​ឱ្យ​អ្នកស្រី​សាកល្បង​ថតកុន ​។​ ចរិត​របស់​អ្នកស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ គត់មត់​ណាស់​ អ្នកស្រី​មិនសូវ​ចេះ​តុបតែងខ្លួន​ ក្រោយមក​ពី​ថត​ផ្លាស់សំពត់​អាវ​នៅផ្ទះ​ ធម្មតា​ចូល​ចិត្ដ​និយាយ​លេង​ញ៉ោះ​ជាមួយ​ក្មេងៗ​ឱ្យ​យំ​នោះ​គឺ​គាត់​ សប្បាយចិត្ដ​ណាស់​ ។​ អ្នកស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ ជា​មនុស្ស​ចិត្ដល្អ​ មានធម៌​សប្បុរស​សណ្ដោស​ប្រណី​ បងប្អូន​ខាង​ម្ដាយ​គាត់​មាន​ចំនួន​១២​នាក់​ គាត់​ប្រមូល​យក​មក​ចិញ្ចឹម​ទាំងអស់​ ។​ អ្នកស្រី​មិន​ប្រកាន់ខ្លួន​ មិន​រើស​ម្ហូបចំណី​ មានអី​ញ៉ាំ​ហ្នឹង​ ជា​ពិស​ស​អ្នក​ស្រី​ចូល​ចិត្ដ​ម្ហូប​ខ្មែរ ​។​ បើ​នៅផ្ទះ​ជា​ញឹកញាប់​គឺ​ត្រូវធ្វើ​ប្រហុក​អន្លក់​ទឹកគ្រឿង​បន្លែ​គ្រប់មុខ​ នោះ​គឺ​ត្រូវចិត្ដ​គាត់​ហើយ​ ។​ អ្នកស្រី​ វិ​ជ្ជ​រ៉ា​ដា​នី​ ជា​មនុស្ស​ស្រឡាញ់​បងប្អូន​ ចិត្ដ​ធន់​ តែ​ក៏​ចូល​ចិត្ដ​ធ្វើ​ឫក​ម្ញិ​ក​ម្ញ៉​ក់​ឱ្យ​គេ​ស្រឡាញ់​ដែរ​ ។​ គាត់​ចិញ្ចឹម​ម្ដាយមីង​ ម្ដាយធំ​មិន​រើសមុខ​ ពេល​ព្រឹក​ឡើង​ដឹង​តែ​បើក​លុយ​ទៅ​ផ្សារ​និង​ចេញ​ទៅ​ថតកុន​ បើ​មក​ពី​ថត​អផ្សុក​អ្ន​ក​សី្រ​លេង​វាយ​តង​កម្សាន្ដ​ក្នុង​គ្រួសារ​ កម្រ​ចេញ​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ​ណាស់​ ។​ មិន​ត្រឹមតែ​បងប្អូន​នៅ​ក្នុង​គ្រួសារ​ទេ​ដែល​ស្រឡាញ់​អ្នកស្រី​ សូ​ម្បី​តែ​ទស្សនិកជន​កម្ពុជា​ទាំងអស់​សុទ្ធតែ​ស្រឡាញ់​ និង​ចូល​ចិត្ដ​រឿង​ដែល​អ្នកស្រី​សម្ដែង​ ។​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​អ្នកស្រី​ គឺ​នៅ​ពេល​អ្នកស្រី​ទៅ​ថត​រូប​នៅ​ក្នុង​ហាង​ជាមួយនឹង​ស្វាមី​អ្នកស្រី​នៅ​ ហាង​ថតរូប​កំពង់ឆ្នាំង​ ។​ ហាង​ថតរូប​នោះ​ក៏​បាន​សុំ​រូបថត​អ្នកស្រី​ដាក់​តាំង​លំអ​ហាង​ ។​ ចាងហ្វាង​កុន​បានឃើញ​ក៏​ចាប់អារម្មណ៍​ ហើយ​ក៏​ស៊ើបសួរ​រហូត​ដល់​បាន​រក​ឃើញ​អ្នកស្រី​ ។​ ដើម​ឡើយ​ស្វាមី​និង​គ្រួសារ​មិន​ឱ្យ​អ្នកស្រី​ទៅ​ថតកុន​ឡើយ​ តែដោយសារ​នៅ​ពេល​រៀប​មង្គលការ​របស់​អ្នកស្រី​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន ​១០០​តុ​ ។​ លុះដល់​ថ្ងៃ​នោះ​ជា​សំណាងអាក្រក់​ភ្លៀង​ ធ្លាក់​ដូច​គេ​ចាក់ទឹក​មង្គលការ​ អ្នកស្រី​គ្មាន​ភ្ញៀវ​ត្រូវ​ខាត​លិចលង់​ ។​ ក្រោយមក​ថៅកែ​កុន​ក៏​បាន​មក​ជួប​ហើយ​ព្រមព្រៀង​ថា​ ឱ្យ​តែ​អ្នកស្រី​ព្រមទៅ​ថតកុន​ឱ្យ​គេ​ គេ​នឹង​ចេញ​ប្រាក់​សងបំណុល​ពេល​រៀប​ការ​របស់​អ្នកស្រី ​។​ ដោយ​ហេតុផល​នោះ​ហើយ​ ទើប​ស្វាមី​អ្នកស្រី​ និង​ឪពុក​ម្ដាយ​ក្មេក​សុខចិត្ដ​យល់ព្រម​ឱ្យ​អ្នកស្រី​ទៅ​ថតកុន​ ដោយ​កំណត់​ថា​ ថត​តែ​មួយ​រឿង​រួច​បំណុល​ហើយ​ឈប់​ ។​ រឿង​ដំបូង​ដែល​អ្ន​ក្រ​សី​សម្ដែង​គឺ​រឿង​ “​លោហិត​វាសនា​”​ ដែល​មាន​ ជា​ យុទ្ធ​ថន​ និង​ ណុ​ប​ ណែម​ ជា​តួឯក​ប្រុស​ ។​ គឺ​អ្នកស្រី​ចេញ​ថត​ទាំង​ទម្ងន់​កូន​ក្នុង​ពោះ​៣​ខែ​ ។​ មិនមែន​ចប់​មួយ​រឿង​ឈប់​ថត​ឯណា​ ពេល​ថត​ចប់​មួយ​រឿង​អ្នកស្រី​ត្រូវ​បាន​ទស្សនិកជន​គាំទ្រ​យ៉ាង​ សន្ធឹកសន្ធាប់ ​ថៅកែ​ផ្សេងៗ​មក​កុង​ត្រា​ថត​ជា​បន្ដបន្ទាប់ ​។​ ឪពុក​ម្ដាយក្មេក​អ្នកស្រី​ខឹង​ណាស់​ដែល​ឃើញ​កូនប្រសារ​ថត​ឈុត​មួយ​ត្រង់​ ត្រូវ​គេ​លើក​ស្បែកជើង​កែង​ចោត​វ៉ៃ​អ្នកស្រី​ (​តាម​សាច់​រឿង​)​ គាត់​និយាយ​ថា​មុខមាត់​ប៉ុណ្ណឹង​ ប្ដី​ជា​សាស្ដ្រាចារ្យ​ម្នាក់​នឹង​គេ​ដែរ​ចាំ​បាច់​អី​ទៅ​ធ្វើ​ជា​តួ​ឱ្យ​គេ ​វ៉ៃ​នឹង​ស្បែកជើង​ ?​ ដោយ​ការ​មិន​យល់ព្រម​នេះ​ហើយ​បានជា​មាន​រឿង​កើតក្ដី​ក្ដាំ​លែងលះ​គ្នា​រវាង​ អ្នកស្រី​ និង​លោក​ប្រាក់​ ប៊ុ​ន​ថៃ​ ជា​ស្វាមី​ ។​ ពេល​នោះ​ លោក ​ប៉ិច ​សា​លឿន ​ពាក់​សក្ដិ​២​ខាង​ក្រុម​តន្ដ្រី​យោធា​ភិ​រម្យ​ស្គាល់​អ្នកស្រី​តាម​រយៈ​ ថតកុន​បាន​ជួយ​រត់ការ​អ្នកស្រី​លុប​អេ​តា​ស៊ី​វិល ​។​ លុះ​ចប់​សព្វគ្រប់​ក៏​ដណ្ដឹង​ការ​ជាមួយ​អ្នកស្រី​តែ​ម្ដង ​។​ កូនប្រុស​ដែល​អ្នកស្រី​មាន​ជាមួយ​ប្ដី​មុន​ឈ្មោះ​ នី​ ណូ​រ៉ា​ ឯ​កូន​ជាមួយ​លោក​ ប៉ិច​ សា​លឿន​ ឈ្មោះ​ ប៉ិច​ ដា​នី​ញែ​ល​ ។​ យើង​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ជំនាន់​ ក្រោយ​របស់​អ្នកស្រី​ទេ ៕​

4 comments:

Anonymous said...

Thank you for posting this rare biography piece.

Anonymous said...

Good to read about the history and biography of our past legendary actors/actresses. Vichara dany was one of the famous actresses during her time.

Anonymous said...

I appreciate them, but it is time to move on. Support current actors so they can be as good as past actors.

Anonymous said...

We do support our current actors but what better way to do that then having them learn from their predecessors. If anyone of the current actresses had a lick of acting talent that Vichara Dany then we can move on.

Plus Cambodia has lost so much. We cant have a future if we do not have a past. Why do you think there has been such a profound interest in the music and movies of that particular era? It is simply due to the fact that it has endeared despitd countless obstacles and now faces being completely forgotten because people of that generation are beginning to pass away. We need to document as much of this as we can.