The story of legendary actress Tith Vichara Dany, Cambodia's most famous actress in the 1960s and 1970s.
កំពូលតារាភាពយន្តល្បីល្បាញក្នុងទសវត្សរ៍៦០និង៧០ ទិត្យ វជ្ជរ៉ាដានី
ដោយ ៖ ជំនិត និង ច័ន្ទបូរ
ថ្ងៃទី 27 កុម្ភះ 2012 Nokor Wat News
ជាតា
រាឯកភាពយន្ដដ៏មានឈ្មោះល្បីនាអំឡុងចុងទសវត្សរ៍ទី៦០និងដើម
សតវត្សរ៍ទី៧០ ដែលបានធ្វើឱ្យគេដិតដក់ក្នុងអារម្មណ៍ខ្លាំងគឺ
លើរង្វង់ភក្ដ្រដ៏ស្រស់ផូរផង់ រង្វះមាត់ញញឹមដ៏មានមន្ដស្នេហ៍
ថ្ពាល់ខួចទាំងសងខាងគួរឱ្យស្រឡាញ់ ។
អំពីកាយវិការសម្ដែងវិញគឺរស់រវើកសមរម្យហាក់គ្មានទើសទាស់កន្លែង
ណាមួយឡើយ ។ នោះគឺជាអំណោយផលពីធម្មជាតិអ្នកស្រី វិជ្ជរ៉ាដានី
មានកម្ពស់ត្រឹមតែ១,៥០ម៉ែត្រ ប៉ុណ្ណោះ
តែរាងដ៏តូចទាបទ្រនាប់របស់អ្នកស្រីមានកម្លាំងអូសទាញយ៉ាងចម្លែក
ផ្សំនឹងទឹកមុខដ៏មានមន្ដស្នេហ៍ទៀតនោះអ្នកស្រីបានវាយផ្ដាច់តារា
ឯទៀតនាសម័យ លន់ នល់ ។
បើ
និយាយពី វិជ្ជរ៉ាដានី ធ្វើឱ្យគេនឹកឃើញដល់ខ្សែភាពយន្ដរឿង
“ចំប៉ាមាស” រឿង “ទិព្វសូដាចន្ទ” រឿង “ពេលដែលត្រូវយំ”
រឿង “ត្រពាំងពាយ” ជាដើម។
រឿងដែលអ្នកស្រីសម្ដែងមានរាប់រយរឿង
ហើយភាគច្រើនសុទ្ធតែជារឿងដែលទទួលការនិយមចូលចិត្ដពីទស្សនិកជន
យ៉ាងខ្លាំងក្លា ។
អ្នកស្រីថតរឿងបានច្រើនជាងគេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនា
សម័យនោះ ។ អ្វីដែលធ្វើឱ្យគេកាន់តែដិតអារម្មណ៍ទៅទៀត
គឺទេពកោសល្យសម្ដែងរបស់អ្នកស្រីគឺមិនរីងស្ងួតឡើយ
ល្បិចសម្ដែងខ្ពស់ ហើយមិនធ្វើឱ្យលំបាក ដល់អ្នកដឹកនាំឡើយ ។
មិនត្រឹមតែសម្ដែងភាពយន្ដទេអ្នកស្រីនៅបានច្រៀងចម្រៀងកុនដោយ
ខ្លួនឯងទៀតផង ។
អ្នកស្រី
ទិត្យវិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។
នាងជាផ្លែផ្កានៃសេចក្ដីស្នេហាដ៏ប្ដូរផ្ដាច់មួយរបស់លោក សារឹម
និងនាង អុក ស៊ន ។ លោក សារឹម
ជាកូនអ្នកមានម្នាក់ដែលពោរពេញដោយអនាគតភ្លឺស្វាងត្រចះត្រចង់ ។
លុះលោករៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ
ឪពុកម្ដាយបានតម្រូវឱ្យលោកទៅរៀនបន្ដនៅប្រទេសបារាំង ។
លោកបានឃ្លាតពីភរិយាក្រៅច្បាប់ដោយចិត្ដអាឡោះអាល័យ
ហើយបានសន្យានឹងនាងថា បីឆ្នាំក្រោយលោកនឹងវិលត្រឡប់មកវិញ ។
ពីមួយថ្ងៃទៅមួយថ្ងៃផ្លាស់ប្ដូរវេនគ្នាជាលំដាប់ខែក្លាយជាឆ្នាំ
។ បីឆ្នាំដែលបានសន្យាក៏កន្លងហួសទៅ ទោះបីជាអ្នកស្រី អុក
ស៊ន ប្រសូតនាង វិជ្ជរ៉ា ដានី បានអាយុ៤-៥ឆ្នាំហើយ
ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត ។
ទីបំផុតអ្នកស្រី អុក ស៊ន ក៏បានសម្រេចចិត្ដរៀបការជាមួយលោក សាន
ទិត ជាទាហានសង្គមរាស្ដ្រនិយមតាមការណែនាំរបស់ឪពុកម្ដាយនាង ។
លោក សាន ទិត ជាបុរសពោះម៉ាយមានកូន២នាក់ ។
លោកស្រឡាញ់ថ្នាក់ថ្នមនិងថែថួននាង វិជ្ជរ៉ាដានី
ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះដែរ ។ អ្នក ស្រី
វិជ្ជរ៉ាដានី មានប្អូនពីរនាក់ក្រោយទៀត គឺនាង
វិជ្ជរ៉ារង្សី និងប្អូនប្រុស អ័រគីដេ ។ នាង វិជ្ជរ៉ារង្សី
ហៅ ស្រីពៅ ក៏ជាតារាថ្មីម្នាក់ ទៀតដែរ
តែថតបានពីរ-បីរឿងដែរតែមិនទាន់បានបញ្ចាំងផងទទួលស្រុកទេស
ផ្លាស់ប្ដូរនយោបាយនាងក៏ត្រូវស្លាប់ក្នុងជំនាន់ប៉ុលពត ទៅ ។
អ្នកស្រី វិជ្ជរ៉ាដានី
រៀនដល់ថ្នាក់ទី៣ទំនើបនៅវិទ្យាល័យយុគន្ធរ
ហើយមានស្វាមីនៅឆ្នាំ១៩៦៧ ក៏ឈប់រៀនទៅ ។
ស្វាមីរបស់អ្នកស្រីជាសាស្ដ្រាចារ្យនៅខេត្ដកំពង់ឆ្នាំង ឈ្មោះ
ប្រាក់ ប៊ុនថៃ ។
នៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ
មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាកល្បងថតកុន ។
ចរិតរបស់អ្នកស្រី វិជ្ជរ៉ាដានី គត់មត់ណាស់
អ្នកស្រីមិនសូវចេះតុបតែងខ្លួន ក្រោយមកពីថតផ្លាស់សំពត់អាវនៅផ្ទះ
ធម្មតាចូលចិត្ដនិយាយលេងញ៉ោះជាមួយក្មេងៗឱ្យយំនោះគឺគាត់
សប្បាយចិត្ដណាស់ ។ អ្នកស្រី វិជ្ជរ៉ាដានី ជាមនុស្សចិត្ដល្អ
មានធម៌សប្បុរសសណ្ដោសប្រណី បងប្អូនខាងម្ដាយគាត់មានចំនួន១២នាក់
គាត់ប្រមូលយកមកចិញ្ចឹមទាំងអស់ ។ អ្នកស្រីមិនប្រកាន់ខ្លួន
មិនរើសម្ហូបចំណី មានអីញ៉ាំហ្នឹង
ជាពិសសអ្នកស្រីចូលចិត្ដម្ហូបខ្មែរ ។
បើនៅផ្ទះជាញឹកញាប់គឺត្រូវធ្វើប្រហុកអន្លក់ទឹកគ្រឿងបន្លែគ្រប់មុខ
នោះគឺត្រូវចិត្ដគាត់ហើយ ។ អ្នកស្រី វិជ្ជរ៉ាដានី
ជាមនុស្សស្រឡាញ់បងប្អូន ចិត្ដធន់
តែក៏ចូលចិត្ដធ្វើឫកម្ញិកម្ញ៉ក់ឱ្យគេស្រឡាញ់ដែរ ។
គាត់ចិញ្ចឹមម្ដាយមីង ម្ដាយធំមិនរើសមុខ
ពេលព្រឹកឡើងដឹងតែបើកលុយទៅផ្សារនិងចេញទៅថតកុន
បើមកពីថតអផ្សុកអ្នកសី្រលេងវាយតងកម្សាន្ដក្នុងគ្រួសារ
កម្រចេញបង្ហាញខ្លួននៅទីសាធារណៈណាស់ ។
មិនត្រឹមតែបងប្អូននៅក្នុងគ្រួសារទេដែលស្រឡាញ់អ្នកស្រី
សូម្បីតែទស្សនិកជនកម្ពុជាទាំងអស់សុទ្ធតែស្រឡាញ់
និងចូលចិត្ដរឿងដែលអ្នកស្រីសម្ដែង ។
មូលហេតុដែលធ្វើឱ្យគេស្គាល់អ្នកស្រី
គឺនៅពេលអ្នកស្រីទៅថតរូបនៅក្នុងហាងជាមួយនឹងស្វាមីអ្នកស្រីនៅ
ហាងថតរូបកំពង់ឆ្នាំង ។
ហាងថតរូបនោះក៏បានសុំរូបថតអ្នកស្រីដាក់តាំងលំអហាង ។
ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍
ហើយក៏ស៊ើបសួររហូតដល់បានរកឃើញអ្នកស្រី ។
ដើមឡើយស្វាមីនិងគ្រួសារមិនឱ្យអ្នកស្រីទៅថតកុនឡើយ
តែដោយសារនៅពេលរៀបមង្គលការរបស់អ្នកស្រីបានអញ្ជើញភ្ញៀវចូលរួមចំនួន
១០០តុ ។ លុះដល់ថ្ងៃនោះជាសំណាងអាក្រក់ភ្លៀង
ធ្លាក់ដូចគេចាក់ទឹកមង្គលការ អ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់
។ ក្រោយមកថៅកែកុនក៏បានមកជួបហើយព្រមព្រៀងថា
ឱ្យតែអ្នកស្រីព្រមទៅថតកុនឱ្យគេ
គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី ។
ដោយហេតុផលនោះហើយ ទើបស្វាមីអ្នកស្រី
និងឪពុកម្ដាយក្មេកសុខចិត្ដយល់ព្រមឱ្យអ្នកស្រីទៅថតកុន
ដោយកំណត់ថា ថតតែមួយរឿងរួចបំណុលហើយឈប់ ។
រឿងដំបូងដែលអ្នក្រសីសម្ដែងគឺរឿង “លោហិតវាសនា” ដែលមាន ជា
យុទ្ធថន និង ណុប ណែម ជាតួឯកប្រុស ។
គឺអ្នកស្រីចេញថតទាំងទម្ងន់កូនក្នុងពោះ៣ខែ ។
មិនមែនចប់មួយរឿងឈប់ថតឯណា
ពេលថតចប់មួយរឿងអ្នកស្រីត្រូវបានទស្សនិកជនគាំទ្រយ៉ាង
សន្ធឹកសន្ធាប់ ថៅកែផ្សេងៗមកកុងត្រាថតជាបន្ដបន្ទាប់ ។
ឪពុកម្ដាយក្មេកអ្នកស្រីខឹងណាស់ដែលឃើញកូនប្រសារថតឈុតមួយត្រង់
ត្រូវគេលើកស្បែកជើងកែងចោតវ៉ៃអ្នកស្រី (តាមសាច់រឿង)
គាត់និយាយថាមុខមាត់ប៉ុណ្ណឹង
ប្ដីជាសាស្ដ្រាចារ្យម្នាក់នឹងគេដែរចាំបាច់អីទៅធ្វើជាតួឱ្យគេ
វ៉ៃនឹងស្បែកជើង ?
ដោយការមិនយល់ព្រមនេះហើយបានជាមានរឿងកើតក្ដីក្ដាំលែងលះគ្នារវាង
អ្នកស្រី និងលោកប្រាក់ ប៊ុនថៃ ជាស្វាមី ។ ពេលនោះ លោក ប៉ិច
សាលឿន
ពាក់សក្ដិ២ខាងក្រុមតន្ដ្រីយោធាភិរម្យស្គាល់អ្នកស្រីតាមរយៈ
ថតកុនបានជួយរត់ការអ្នកស្រីលុបអេតាស៊ីវិល ។
លុះចប់សព្វគ្រប់ក៏ដណ្ដឹងការជាមួយអ្នកស្រីតែម្ដង ។
កូនប្រុសដែលអ្នកស្រីមានជាមួយប្ដីមុនឈ្មោះ នី ណូរ៉ា
ឯកូនជាមួយលោក ប៉ិច សាលឿន ឈ្មោះ ប៉ិច ដានីញែល ។
យើងមិនមានព័ត៌មានគ្រប់គ្រាន់ពីជំនាន់ ក្រោយរបស់អ្នកស្រីទេ ៕
4 comments:
Thank you for posting this rare biography piece.
Good to read about the history and biography of our past legendary actors/actresses. Vichara dany was one of the famous actresses during her time.
I appreciate them, but it is time to move on. Support current actors so they can be as good as past actors.
We do support our current actors but what better way to do that then having them learn from their predecessors. If anyone of the current actresses had a lick of acting talent that Vichara Dany then we can move on.
Plus Cambodia has lost so much. We cant have a future if we do not have a past. Why do you think there has been such a profound interest in the music and movies of that particular era? It is simply due to the fact that it has endeared despitd countless obstacles and now faces being completely forgotten because people of that generation are beginning to pass away. We need to document as much of this as we can.
Post a Comment