A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 August 2012

The History of Cambodia-Vietnam Borders By Sean Pengse ប្រវត្តិព្រំដែន៖ សមុទ្រខ្មែរយួន






ហ្វេសប៊ុក៖  ខ្មែរ​ សុវណ្ណភូមិ ដកស្រង់ចេញពី “ព្រំដែនកម្ពុជានិងខ្ពង់រាបដែនសមុទ្រ” របស់លោក ស៊ាន ប៉េងសែ
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២
កោះត្រល់ព្រមទាំងកោះទាំងឡាយនៅក្នុងឈូងសមទ្រសៀម ព្រមទាំដែនដីមួយភាគធំនៃតំបន់ទាំងនោះជាពិសេសដែនដី សណ្ត ដែល​ បានរាំងហៅថា “កូសាំងស៊ីន” ខ្មែរហោះថា”កម្ពុជាក្រោម” ជាដីរបស់ខ្មែរ។បើទឹកដីទាំងអស់នេះជាទឹកដីរបស់ ខ្មែរហេតុអ្វី យើងយកការដោះស្រាយបញ្ហាព្រំដែននេះដោយយក”ខ្សែបន្ទាត់ប្រេវីយេៗ ជាមូលដ្ឋាន? (មិនមែនព្រំដែន សមុទ្រ ខ្មែរយួនទេ)។ ( សូមមើលផែនទីលេខ៣)
ការដោះស្រាយបញ្ហាព្រំដែនខ្មែរយួនដោយយកបន្ទាត់ប្រវីយេជាមូលដ្ឋានគឺជាការសម្រួលមួយក្នុងកិច្ចចរចារគ្នាចំពោះរឿងនេះនិង ដោយយោលទៅតាមស្ថានភាពបច្ចុប្បន្នរបស់ខ្មែរតែប៉ុណ្ណោះ។
តែការយកខ្សែបន្ទាត់ប្រេវីយេជាមូលដ្ឋានដំណោះស្រាយនេះបានចោទជាបញ្ហាមួយទៀតគឺ”កោះត្រល់” ដោយសារកម្ពុជាទាមទារថា កោះ នេះ ជារបស់ខ្មែរតាំងពីរនៅអាណាព្យាបាលបារំាងមកម្លេះ។
ដោយមិនចំបាច់រំលឹកដល់លក្ខណៈប្រវត្តិសាស្រ្តមកនិយាយផង កោះត្រល់នេះត្រូវរក្សាទុកជារបស់ខ្មែរ។ តើហេតុផលអ្វីខ្លះដែលនាំ ឲ្យ យើង ថាកោះត្រល់ជារបស់ខ្មែរយើង?

ទី១) យើងត្រូវមើលលក្ខណៈប្រជាពលរដ្ឋ។ កោះនេះទោះជាក្នុងពេលសព្វថ្ងៃនេះមានប្រជាពលរដ្ឋ យួនភាគច្រើនរស់ នៅទីនោះ ក៏ដោយ ប្រជាពលរដ្ឋខ្មែរក៏មានរស់នៅទីនោះដែរ។ ប្រជាជនយួននេះមិនមែនជាអ្នករស់នៅតំបូងនៅលើកោះនេះទេ គឺទើបតែចុង សតវត្សទី១៩ និងដើមសវត្សទី២០ទេដែលនាំគ្នាចូលមកកាន់កាប់និងក្រោយពេលដែលបារាំងបានក្លាយជាអាណាព្យា បាលលើ ប្រទេសកម្ពុជានិងនយោបាយប្រជាភិវឌ្ឍន៏វាតទឹកដីរបស់រដ្ឋាភិបាលយួនផង។ ឯចំណែកប្រជាជនខ្មែរវិញបានរស់នៅលើកោះ នេះតាំងពីយូរយារណាស់មកហើយ។ ពោលជាប្រជារាស្រ្តដើមនៃកោះ។ 
ទី២) បើយើងមើលតាមស្ថានភាពភូមិសាស្រ្តវិញកោះនេះមានចំងាយតែ១៥គ.ម.ប៉ុណ្ណោះពីខេត្តកំពតរបស់ខ្មែរ។ ហើយបើគិតពីកោះ សេះ ជាកោះរបស់ខ្មែរវិញមានចំងាយតែ៥គមប៉ុណ្ណោះពីកោះសេះនេះ បើគេធ្វើការប្រៀបធៀបពីចម្ងាយ ខេត្តពាមដែលយួន ហៅថា ហាទៀង ក្រោយពីក្លាយជាដីយួននោះដែលមានបចំងាយ៤៥គមពីកោះត្រល់នេះ។ នោះគេឃើញហើយថាកោះត្រល់ សមស្ថិតនៅ ក្នុង ប្រទេសណាជាង?
គឺដោយហេតុនេះហើយបានជាក្នុងសម័យសាធារណរដ្ឋវៀតណាមខាងត្បូងរដ្ឋការ ”ធីវគី” បានខំទាមទារយកកោះខ្មែរចំនួន៧ ដោយ ឥតអៀនខ្មាស់ ទុកជារបស់ខ្លួនដើម្បីទី១ ចំណេញកោះទាំង៧នេះផង ហើយទី២ ទៀតវាតលំហរព្រំដែនសមុទ្រ ឲ្យបានមក ដល់ជាប់ កោះត្រល់នេះផង។ កោះទាំង៧ដែលរដ្ឋការ “ធីវគី” បានទាមទារយកគឺៈ ១.កោះតាគៀវនៅមុខក្រុងព្រះសីហនុ, ២. កោះថ្មី និងកោះ សេះ  នៅមុខទឹកសាបនិងខាងជើងកោះត្រល់, ៤. កោះអន្តាយ,៥. កោះពោធិ, កោះអង្រ្កង, និងកោះសេះ ។កោះសេះមួយទៀតនេះ ជាមួយកោះពៅធិនិងកោះអង្រ្កងស្ថិតនៅមុខខេត្តកំពត។
ទី៣) កោះត្រល់នេះដោយសារនៅជិតកម្ពុជាថ្ងៃក្រោយទៅដោយបាតុភូតដីដុះជាធម្មជាតិនឹងមកជាប់ជាមួយប្រទេសកម្ពុជា តែមិន មែន ទៅជាប់ជាមួយប្រទេសយួននោះទេ។ បាតុភូតដែលនឹងធ្វើឲ្យកោះត្រល់មកជាប់កម្ពុជាមានបញ្ជាក់យ៉ាងច្បាស់ លាស់នៅក្នុង លិខិតរបស់លោកប្រេវីយេដូចមានខាងក្រោមនេះស្រាប់។
នៅពេលបានរាំងបានធ្វើអាណានិគមនៅលើប្រទេសកម្ពុជានេះព្រះមហាក្សត្រខ្មែរនៅពេលនោះនៅតែទាមទារជានិច្ចយកកោះត្រល់មកកាន់កាប់វិញ។ ហេតុនេះហើយទើបលោកអគ្គទេសាភិបាលឥណ្ឌូចិនឈ្មោះប្រេវីយេនៅក្រុងហាណូយ ដើម្បីជៀសវាងការវិវាទ គ្នាមិនចេះអស់មិនចេះហើយពីប្រទេសកម្ពុជា ជាប្រទេសក្រោមអាណានិគមព្យាបាលដែលចេះតែទាមទារយកកោះនោះមកវិញ បាន ធ្វើការសម្រេចមួយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ មានន័យជាអាទិដូចតទៅ៖
“ខ្ញុំបានសម្រេចថា កោះទាំងឡាយដែលនៅខាងជើងខ្សែបន្ទាត់កាត់កែងចេញពីចំណុចប្រទល់ដែនសមុទ្រខ្មែរ យួននៅឆ្នេ សមុទ្រ ហើយ មានមុម១៤០អង្សា ជាមួយបន្ទាត់ខាងជើងខ្សែវ័ណ្ឌដូចផែនទីភ្ជាប់មកនេះ ត្រូវត្រួតដោយប្រទេសកម្ពុជា។ អាណានិគមទទួល មើលខុសត្រូវខាងអំណាចប៉ូលីសទាំងអស់នៅលើកោះទាំងនោះ។ ឯកោះទាំងឡាយដែលស្ថិតនៅខាងត្បូងបន្ទាត់នេះ ដោយរាប់ បញ្ចូល ទាំងកោះត្រល់ផង ត្រូវត្រួតដោយកូសាំងស៊ីន។ បន្ទាត់នេះព័ទ្ធខាងជើងកោះដោយមាន ចំងាយ៣គ.ម.ពីខាងជើងនៃ កោះ ត្រល់ នេះ។ ដូច្នេះអំណាចរដ្ឋបាលនិងប៉ូលីសនៅលើកោះទាំងអស់នេះត្រូវចែកដាច់រវាងកូសាំងស៊ីននិងកម្ពុជា ដើម្បីជាសវាងវិវាទគ្នា នៅ អនគត។ ខ្ញុំសូមបញ្ជាក់ថានេះជាការត្រួត្រារដ្ឋបាលនិងប៉ូលីសតែប៉ុណ្ណោះ ឯចំណែករឿងថាកោះទាំងនេះជារបស់ប្រទេស ណា មួយ នោះត្រូវទុកនៅដដែលមិនទាន់សម្រេចឲ្យភាគីណាមួយទេ។ “
ដូច្នេះកោះនេះទោះជារដ្ឋាភិបាលខ្មែរបានទាមទារយកមកភ្ជាប់និងមាតុភូមិដូចដើមវិញហើយថ្វីបើមានខ្មែររស់នៅលើកោះនោះក៏ដោយក៏បារាំងមិនបានសម្រេចប្រគល់កោះត្រល់ឲ្យមកខ្មែរវិញនៅឡើយទេ។ ប៉ុន្តែទោះជាមាននិគមជនយួនបានមករស់នៅទី នោះកាន់ តែច្រើនក៏ដោយក៏លោក ប្រេវីយេ មិនបានឲ្យកោះនេះទៅយួនដែរ។
ពីព្រោះអ្វី?
ក) ពីព្រោះដូចយើងបានរៀបរាប់ខាងលើមកស្រាប់និងលិខិតបញ្ជាក់យ៉ាងច្បាស់របស់ លោកប្រេវីយេយល់ថា “កោះត្រល់​ នេះនិង កោះដ៏ទៃទៀតស្ថិតនៅជិតឆ្នេរសមុទ្រខ្មែរ ដីដុះបន្តិចម្តងៗទៅអនាគតកោះទាំងនោះ នឹងត្រូវជាប់ទៅនឹងដែនដីខ្មែរ។ ដោយយោល ទៅលើការសន្និដានតាមរបៀបភស្តុតាងនេះហើយទើបលោកប្រេវីយេសម្រេចយ៉ាងដូច្នេះ។
ទន្ទឹមនឹងន័យនេះដែរ ទើបព្រះរាជក្រិតចុះថ្ងៃទី៣០ ធ្នូ១៩៥៧ចុះហត្ថលេខាដោយព្រះករុណានរោត្តមសុរាម្រិត បានចែងថា “រក្សាការ ពារសិទ្ធិប្រវត្តិសាស្រ្តនៅលើកោះត្រល់នេះ”។ ឯសម្តេចព្រះនរោត្តម សីហនុ វិញ ដែលនៅក្នុងពេលនោះជានាយករដ្ឋមន្រ្តី ក៏បាន បញ្ជា ឲ្យក្រសួងការពារជាតិពង្រឹងកិច្ចការពារដល់ក្រុមកោះ”ក្រចកសេះ”​ នោះដែរ នៅថ្ងៃទី៧មិថុនា ឆ្នាំ១៩៥៧។ មើលផែនទី៣ និង លេខ៤)  តែមុនពេលដែលខ្មែរយើងបានទៅដល់ចង្កោមកោះនោះយួនបានចូលទៅដល់ហើយកាន់កាប់កោះទាំងនោះរួចហើយ។ ការកាន់កាប់ទ័ពយួននៅទីនោះជាការកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ ប៉ន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាបានរ​ក្សាសិទ្ធិរបស់​ខ្លួន​ ជានិច្ចនិងការពារសិទ្ធិនេះរហូតនៅចំពោះមុខតុលាការអន្តរជាតិ ប្រសិនបើមិនមានការដោះស្រាយដោយយុត្តិធម៌​រវាងប្រទេស​ទាំងពីរទេនោះ។
ការជាក់ស្តែងនៅឆ្នាំ១៩៦៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ព្រំដែនសមុទ្រខ័ណ្ឌសីមាមានទទឹងរវាងប្រួទេស ​កម្ពុជានិងវៀត ណាមដោយយកមូលដ្ឋានកោះត្រល់និងកោះក្រចកសេះជាបេតិកភ័ណ្ឌនៃប្រទេសកម្ពុជាដូចមាននៅក្នុងផែនភ្ជាប់មកជាមួយ (លេខ៤)។
ដោយយោលទៅលើសេចក្តីសម្រេចរបស់លោកប្រេវីយេ (សូមមើលផែនទីលេខ៣) និងឯកសារនានាដូចបានរៀបរាប់ខាងលើនេះ ទើបប្រទេសកម្ពុជាបានកម្រិតព្រំដែនសមុទ្រជាមួយប្រទេសយួនដូចមានក្នុងផែនទីលេខ៤ និងលេខ៥ នោះ តាមវិធីសមចម្ងាយ។
ផ្ទុយទៅវិញប្រទេសយួនបានកម្រិតខ្ពង់រាបបាតសមុទ្រឬព្រំដែនសមុទ្ររបស់ខ្លួនជាមួយខ្មែរដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ដែល លោក​ហ៊ុន សែន បានប្រគល់កោះទាំងពីរនោះឲ្យទៅយួន។ ដូច្នេះប្រទេសយួនកាត់យកផ្ទៃសមុទ្រខ្មែរអស់៣០០០០គមការេ ព្រមទាំងបង្កើតតំបន់សមុទ្រប្រវត្តិសាស្រ្តទំហ៊ំ១០.០០០គមការេ ជាសម្បត្តិរួមថែមទៀត។ សូមមើលផែនទៅលេខ៨)។

No comments: