Phnom Penh Court rejected Mam Sonando's bail application.
តុលាការបដិសេធសំណើឲ្យលោក ម៉ម សូណង់ដូ នៅក្រៅឃុំបណ្តោះអាសន្ន
សុក្រ 03 សីហា 2012 Free Pess Magazine
តុលាការក្រុងភ្នំពេញនៅ
រសៀលថ្ងៃទី០៣ សីហា នេះ បានសម្រេចហើយ
ដោយធ្វើការបដិសេធសំណើរបស់មេធាវី ដែលស្នើឲ្យលោក ម៉ម សូណង់ដូ
ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំនៅក្រៅឃុំជាបណ្តោះអាសន្ននោះ។
កាល
ពីថ្ងៃទី៣១ ខែកក្កដា លោក សុក សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ
បានដាក់ពាក្យស្នើទៅកាន់តុលាការក្រុងភ្នំពេញ
ដើម្បីឲ្យកូនក្តីរបស់លោកនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក សុក សំអឿន បានថ្លែងថា
«យោងតាមមាត្រា២០៤នៃក្រមនីតិវិធីរដ្ឋប្បវេណីចែងថា
មាន៦ចំណុចដែលអាចជាហេតុផលសម្រាប់ការឃុំខ្លួន បណ្ដោះអាសន្ន
ហើយខ្ញុំគិតថា ពុំមានហេតុផលណាមួយក្នុងការបន្តឃុំខ្លួមលោក
ម៉ម សូណង់ដូ ទេ ..»។
ការបដិសេធរបស់តុលាការក្រុង
ភ្នំពេញមិនឲ្យលោក ម៉ម សូណង់ដូ នៅក្រៅឃុំនេះ
ត្រូវគេមើលឃើញផងដែរថា
ធ្វើឡើងស្របគ្នានឹងការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន
កាលពីថ្ងៃទី០១ សីហា ថ្មីៗនេះដែលថា ករណីលោក ម៉ម សូណង់ដូ
បើទោះជាមានគំនាបពីអន្តរជាតិ ឬស្នាមមេដៃមហាជន
ក៏មិនអាចជួយឲ្យលោក ម៉ម សូណង់ដូ រួចផុតពីការកាត់ទោសបានដែរ។
លោក ម៉ម សូណង់ដូ
ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០១២ ដោយធ្វើការចោទប្រកាន់ចំនួន៤ករណី
ទាក់ទងនឹងសំណុំរឿងបង្កើតតំបន់អបគមន៍នៅភូមិ ប្រមា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្ត ក្រចេះ
ដែលនាំទៅដល់ការបង្រ្កាបយ៉ាងព្រៃផ្សៃដោយកម្លាំងរដ្ឋាភិបាលកាលពី
ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១២
ធ្វើឲ្យកុមារីអាយុ១៤ឆ្នាំម្នាក់ស្លាប់នោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ករណីនេះ ត្រូវបានមជ្ឈដ្ឋានអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា
វាគ្រាន់តែជាលេសនយោបាយមួយដើម្បីឈានទៅចាប់ខ្លួននាយកវិទ្យុ
ឯករាជ្យមួយនេះតែប៉ុណ្ណោះ៕
2 comments:
This guy put himself in hot water...He shouldn't do that..just find donors to help our poors people that's good enough!
Who put who in the hot water? Oh come on my fellow,I don't get what you're trying to say!
Post a Comment