Prison officials did not allow leaders of opposition SRP to visit Mam Sonando.
មន្ត្រីពន្ធនាគារ មិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ជួបលោក ម៉ម សូណង់ដូ
(ថ្ងៃទី 3 សីហា 2012,) | ដោយ: លីនណា CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ពន្ធនាគារ បានថ្លែងថា ប្រតិភូគណបក្សសមរង្ស៊ី ដែលបានស្នើសុំចូលសួរសុខទុក្ខលោក ម៉ម សូណង់ដូ នោះ គឺអាជ្ញាពន្ធនាគារ គ្មានដែនសមត្ថកិច្ចទេ ព្រោះលោក ម៉ម សូណង់ដូ ឋិតនៅក្នុងការស្រាវជ្រាវរបស់តុលាការ។
លោកឧត្តមសេនីយ៍ឯក គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ CEN នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ ថា អាជ្ញាពន្ធនាគារអនុញ្ញាតបានត្រឹមក្រុមគ្រួសារប្រជាពលរដ្ឋសាមញ្ញ ចំណែកប្រតិភូ ដែលមកក្នុងនាមគណបក្ស គឺលោកមិនមានដែនសមត្ថកិច្ចទេ ដោយលោកបានកំណត់បង្ហាញឲ្យប្រតិភូគណបក្សសមរង្ស៊ី ទៅជួបខាងតុលាការជាមុនសិន។
លោក គុយ ប៊ុនសន បានបញ្ជាក់ថា “ការដែលឲ្យទៅអាជ្ញាធរតុលាការ មានសមត្ថកិច្ច ដោយសារលោក ម៉ម សូណង់ដូ ឋិតនៅក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចតុលាការ។ បើសិនជាខាងតុលាការ អនុញ្ញាត យើងខ្ញុំអនុញ្ញាតឲ្យជួបបាន”។
សូមរម្លឹកថា អគ្គលេខាធិការគណបក្សសម រង្ស៊ី លោកស្រី កែ សុវណ្ណរតន៍ បានដាក់លិខិតទៅលោកអគ្គនាយក នៃនាយកដ្ឋានពន្ធនាគារ សុំសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ (ព្រៃស) នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសម រង្ស៊ី ដាក់ជូនអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២។
នៅក្នុងលិខិតរបស់អគ្គលេខាធិការគណបក្ស សម រង្ស៊ី បានជម្រាបជូនអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ ប្រតិភូក្រុមអ្នកតំណាងរាស្ដ្រ នៃគណបក្សសមរង្ស៊ី នឹងចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែព្រៃស។
ប្រតិភូក្រុមអ្នកតំណាងរាស្ដ្រ នៃគណបក្សសម រង្ស៊ី មានសមាសភាពដូចខាងក្រោម៖
១.លោកស្រី មូរ សុខហួរ តំណាងរាស្ដ្រមណ្ឌលកំពត។
២.លោក ជាម ច័ន្ទនី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម។
៣.លោកកែត ឃី តំណាងរាស្ដ្រមណ្ឌលកំពង់ធំ។
៤.លោក សុវណ្ណា ពិសាខា តំណាងរាស្ដ្រមណ្ឌលកំពង់ចាម។
៥.លោក ដាំ សិទ្ធិ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ។
៦.លោក ឡុង រី តំណាងរាស្ដ្រមណ្ឌលក្រចេះ។
៧.លោក គង់ បូរ៉ា តំណាងរាស្ដ្រមណ្ឌលព្រៃវែង៕
2 comments:
Just leave politic to the professional why he put himself in hot pot-sour-n-soup? All he has to do find donors from abroad and help our people needed, don't involve with politics....
Those currupted professional? There is a bunch of retarded work in khmer governments
Post a Comment