A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 August 2012

Hun Sen continues to accuse Son Chhay as his spy [could Son Chhay be spying on Hun Sen for the oppositions?]

Radio Free Asia 
By Yun Samean
 
Synopsis: On Wednesday 15 August 2012, Hun Sen continued his antics by accusing SRP MP Son Chhay of being his spy. This is not the first time that Hun Sen use this dirty tactics to threaten others by revealing secret documents and taped conversations, especially against his popular political opponents who have the ability to wrestle power away from him. Hun Sen has in the past issued a taped conversation with Kem Sokha and he threatened to reveal secret documents of his meeting with opposition leader Sam Rainsy. Lately, Hun Sen accused SRP MP Son Chhay of being his spy and his adopted younger brother. Now think about it: if Son Chhay is really Hun Sen’s spy, why would Hun Sen risk losing one of his agents by revealing his identity? Or, could Son Chhay be the oppositions' spy who is spying on Hun Sen for the oppositions? No one buy this story. Either Hun Sen is dumb or he is a pathetic liar. Enough of the dirty commie tricks, Hun Sen! 

លោក ហ៊ុន សែន បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម ដោយ យន់ សាមៀន 2012-08-16 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា នៅ​បន្ត​អះអាង​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ជា​ចារកម្ម​របស់​លោក។

RFA Photo
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ហ៊ុន សែន បាន​គំរាម​បង្ហាញ​ឯកសារ​សំងាត់ និង​ខ្សែអាត់​ថត​សំឡេង​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​ នយោបាយ ដែល​មាន​ប្រជាប្រិយភាព និង​ដែល​អាច​មាន​លទ្ធភាព​ដណ្ដើម​អំណាច​ពី​លោក។
លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ព្រម​ទាំង​ការ​គំរាម​បញ្ចេញ​ឯកសារ​សំងាត់​ក្នុង​ជំនួប​កំពូល​រវាង​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ នៅ​ចុង​ក្រោយ​បង្អស់​នេះ លោក ហ៊ុន សែន បាន​ចោទ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា ជា​ចារកម្ម និង​ជា​ប្អូន​ធម៌​របស់​លោក។
ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន សុទ្ធ​តែ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​មាន​ផែនការ​សំងាត់​ដែល​អាច​ផ្ដល់​ផល​ ប្រយោជន៍​នយោបាយ​ឲ្យ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។
មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា ជា​យុទ្ធសាស្ត្រ​នយោបាយ “ឈ្នះ​ហើយ​ឈ្នះ​ទៀត” និង “នយោបាយ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង”។

អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ពិភាក្សា​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​តំណាង​រដ្ឋាភិបាល​មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក ហ៊ុន សែន បាន​ប្រើប្រាស់​រយៈពេល ៥​ម៉ោង និង ២០​នាទី បក​ស្រាយ​បញ្ហា​ព្រំដែន និង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ចោទ​សួរ​លោក​ពី​បញ្ហា​ព្រំដែន។ ក្នុង​វេទិកា​រដ្ឋ​សភា​មុន​ពេល​លោក ហ៊ុន សែន បក​ស្រាយ​បញ្ហា​ព្រំដែន លោក​បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង រិះគន់ និង​ចោទ​ប្រកាន់​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ឆ្លើយ​តប​ទេ។
លោក ហ៊ុន សែន៖ «អ្វី​ដែល​ប្អូន​ធ្វើ មិន​មែន​បង​មិន​ចាត់​ទុក​ប្អូន​ជា​ចារកម្ម​បង​ទេ។ ក៏​ប៉ុន្តែ​ទង្វើ​នេះ​គេ​ចង់​ថា​យ៉ាង​ម្ដេច​ក៏​បាន​ដែរ។ ប្អូន​មាន​ឆន្ទៈ​ល្អ​ចំពោះ​បង ឬ​ឯកឧត្ដម​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋាភិបាល មិន​ឲ្យ​ខ្មែរ​ក្រហម​ចូល​ក្រុង»
នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ការ​ចោទ​នេះ​ធ្វើ​ឡើង​រាល់​ពេល​លោក សុន ឆ័យ រិះគន់​លោក។
ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក សុន ឆ័យ បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ "ឈ្នះ​ហើយ​ឈ្នះ​ទៀត" និង "បំបែក​បំបាក់" ដើម្បី​គ្រប់គ្រង ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង។
លោក សុន ឆ័យ៖ «នយោបាយ​ឈ្នះ​ហើយ​ឈ្នះ​ទៀត ឬ​ក៏​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​នោះ វា​ល្មម​ដល់​ពេល​បញ្ចប់ ហើយ​រៀន​ធ្វើ​ការ​ដោយ​កិត្តិយស ចេះ​ជជែក​គ្នា។ ដូច​ជា​បញ្ហា​ដែល​នាយករដ្ឋមន្ត្រី​លោក​បារម្ភ​ដែរ​ថា ឆ្លើយ​ជា​សាធារណៈ រឿង​សំងាត់​ដែល​គួរ​តែ​លាក់ កុំ​ឲ្យ​ខាត​នោះ យើង​អាច​ជជែក​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ក្នុង​បន្ទប់​ស្ងាត់​ទៅ»
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា មាន​ប្រសាសន៍​ថា ការ​សន្ទនា​នយោបាយ​រវាង​មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ ហើយ​ថា ការ​ប្រើប្រាស់​ឯកសារ​សំងាត់ និង​ខ្សែ​អាត់​សំឡេង​ដើម្បី​ផ្ដួល​អ្នក​ប្រជែង​អំណាច​នោះ គ្មាន​ឥទ្ធិពល​ទេ ដោយសារ​អ្នក​នយោបាយ​កម្ពុជា មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។
លោក គល់ បញ្ញា៖ «អ្នក​នយោបាយ​ឥឡូវ​គេ​មាន​ភាព​ចាស់​ទុំ គេ​ចេះ​របៀប​ធ្វើ​ការ​ហើយ គេ​រៀន​ជជែក​គ្នា។ ខ្ញុំ​គិត​ថា ចំណុច​នេះ​ជា​ចំណុច​រីក​ចំរើន មិន​មែន​ជា​រឿង​អាស្រូវ​អ្វី​រហូត​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៃ​ការ​ជឿ​ ទុក​ចិត្ត​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ»
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​អះអាង​ស្រដៀង​គ្នា​នេះ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ជ័យ​ជម្នះ​ដោយសារ​យុទ្ធសាស្ត្រ​បំបែក និង​ត្រួតត្រា។
ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​លោក ហ៊ុន សែន ឡើយ។ សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី បាន​ចំអក​ថា លោក ហ៊ុន សែន ឆោត​ល្ងង់​ណាស់​ដែល​ជឿជាក់​ថា លោក​អាច​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី ជឿ​ការ​ចោទ​ប្រកាន់​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ឲ្យ​គេ​ជឿ​ថា វត្ថុ​ម្យ៉ាង​មាន​ពណ៌​ខ្មៅ​នោះ តាម​ពិត​វត្ថុ​នោះ​មាន​ពណ៌​ស​ទៅ​វិញ​ទេ។
កាល​ពី​ថ្ងៃ​ពុធ ទី​១៥ សីហា លោក ហ៊ុន សែន នៅ​តែ​បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​ចង់​បំបែក​បំបាក់​គណបក្ស សម រង្ស៊ី ឡើយ៖ «មក​ផ្ទះ​តា​ខ្មៅ​ឯង​សោះ​ហ្នឹង​ ហើយ​មិន​មែន​ឯង​អ្នក​សុំ​វា​សោះ​ហ្នឹង។ មនុស្ស​ដូច​ខ្ញុំ​ទៅ​សុំ​ជួប​មនុស្ស​ហ្នឹង? រួច​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ ១​ម៉ឺន​ដុល្លារ​ម្នាក់ អត់​មាន​លុយ​ទេ។ រើ​កាន់​តែ​រឹត»
នៅ​ដើម​ឆ្នាំ​២០១២ នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ដាក់​បញ្ចូល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី “ក្លឹប​មួយ​ម៉ឺន”។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បង្កើត​បញ្ជី​ក្លឹប​មួយ​ម៉ឺន ជា​បញ្ជី​នៃ​មេដឹកនាំ​ដែល​អាច​រក្សា​អំណាច​ដោយសារ​ការ​ប្រើប្រាស់​កងកម្លាំង ​យោធា ហិង្សា​នយោបាយ អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ការ​គាំទ្រ​បរទេស ដើម្បី​រក្សា​អំណាច។ លោក ហ៊ុន សែន មាន​វ័យ ៦១​ឆ្នាំ បាន​រក្សា​អំណាច​បាន​រយៈពេល មួយ​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ៕

6 comments:

Anonymous said...

Spy to break up khmer's unity is not cool! Reveals the spy is betrayal trusted between friendship,secrets dirty plans to destroy Khmer to gain his political motivation propaganda like Hun sen did to his god brother Son Chhay is creating war of words could cause both of them political's career if the rule of is applied like the western country,these two individual quilty of wrong doing like bribery.Hun sen &Son Chhay both commited bribery,impeach both of them.

Anonymous said...

Son Chhay comes under the radar of Hun Sen now. It's not good for SC's political career. It could end very quickly like SR.

Anonymous said...

Well,is it because of the scandal of spy crab!? That you think Son Chhay's career would end and Hun Sen's career would goes on? To me both them should be ended because they both commited crime together.It is not fair to end one and let another one off the hook.Teach people to be faired and don't commit bribery or corruption.

Anonymous said...

បងប្រុស យន់ សាមៀន,ប្អូនសូមកែពាក្យខ្មែរខ្លះដែលបងប្រើ

មិនបានពិនិត្យឱយច្បាស់ជាមុន......

ចារកិច្ច,ចារកម្ម ជាទង្វើ ឬអំពើ គឺការប្រព្រឹត្តិ...

ចារជន,ចារបុរស,ចារស្ត្រី ជាអ្នកប្រព្រឹត្តចារកម្ម

ដូចនេះ លោកហ៊ុនសែនបានចោទប្រកាន់ថា

លោកសុនឆ័យជា ចារជន ឬ ចារបុរស របស់គាត់។

Anonymous said...

You are WRONGS Son Chay is one of the most important person on opposition party. My opinion he is next to Sam Rainsy. CPP are getting nervous about new party combine two opposition parties. I believe if CPP let the opposition parties have almost fair shares of tv and radio use and not cheating. Khmer Salvation party could WIN or took a lot more seats at parliamentary to so that they can block Hun Sen nomination as next PM.

Anonymous said...

CPP dog blaming the victim and not the perpetrator. This CPP dog is hungry out of the cage.