Hun Sen attempted to drag Sihanouk into border debates, by saying that he just follow Sihanouk's footsteps. Really? There is no evidence that Sihanouk had ever signed any treaty with Vietnam, but Hun Sen had signed four treaties with Vietnam that gave large chunks of Khmer territories to Vietnam.
ហ៊ុន សែន ព្យាយាមទាញ.ក នរោត្តម សីហនុ ចូលក្នុងបញ្ហាព្រំដែន ពុធ 08 សីហា 2012 | ក.និរតី | Free Press Magazine
ជាអ្នកគ្រប់គ្រងចង្កោម
មីក្រូក្នុងប្រទេសកម្ពុជាព្រឹកមិញនេះហ៊ុន សែន
បានបូបាច់ពីខេត្តកំពុងធំមកថា
ការចូលខ្លួនទៅបំភ្លឺរដ្ឋសភាពាក់ព័ន្ធបញ្ហាព្រំដែនខ្មែ-យួន
នៅថ្ងៃស្អែកនេះ
មិនមែនគ្រាន់តែការពារមុខមាត់រដ្ឋាភិបាលបច្ចុប្បន្នរបស់ខ្លួន
តែមួយប៉ុណ្ណោះទេ គឺការពាររដ្ឋាភិបាលរបស់ នរោត្តសីហានុផងដែរ
ដែលត្រូវបានគេចោទថា កាត់ដីឲ្យយៀកកុង ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ
បានលើកឡើងនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិដែល
បានពីជំនួយឥណទានរបស់ចិន ភ្ជាប់ពីខេត្ត កំពង់ធំ
ទៅកាន់ទីរួមព្រះវិហារដូច្នេះថា ” គេវ៉ៃហ៊ុនសែន
ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់សម្តេចព្រះ នរោត្តម សីហនុ
នោះ ព្រោះអ្វីដែលហ៊ុនសែន ធ្វើ
គ្រាន់តែជាការយកអ្វីដែលសម្តេចព្រះ នរោត្តម សីហនុ
បន្សល់ទុកតែប៉ុណ្ណោះ។ ទាំងបញ្ហាព្រំដែនសមុទ្រ
ទាំងបញ្ហាព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដ ដែលគេវ៉ៃ
គឺវ៉ៃហ៊ុនសែន តែសម្រាប់ទិសដៅ គឺវ៉ៃសម្តេចព្រះ នរោត្តម សីហនុ….” ។
ជាវិធីសម្រាលខ្លូនដែលអាចមាន
កំហុសខាងប្រវត្តិសាស្ត្រពីការបាត់បង់ទឹកដីខ្មែរទៅយួននោះ ហ៊ុន
សែន បានចែករំលែកការទទួលខុសត្រូវនេះទៅឲ្យទ្រង់ នរោត្តម សីហុនុ
ដោយប្រើប្រាស់ប្រិយភាពដែលនៅសេសសល់ខ្លះរបស់ស្ដេចអង្គនេះជា
មួយការចងផ្អោបលាបពណ៌អ្នកសើរើរឿងព្រំដែន ថា ជាពួកសាធារណៈរដ្ឋ
ដោយបានលើកឡើថា ” ដើម្បីការពារភាពត្រឹមត្រូវរបស់គេ
នៃការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០
។ រហូតដល់តាក់តែងបទចំរៀង។ ស្អែកខ្ញុំនឹងអានបទចំរៀង
លាម៉ែទៅធ្វើទាហាន ស្រណោះរៃយំ ភ្នំពពារខែ និង ស្រណោះដីខ្មែរ
ស្តេចលក់ឲ្យយៀកកុង ជាដើម”។
ដែលបទចម្រៀងទាំងអស់នេះ
កន្លងទៅ ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់លើកយកមកជេរ នរោត្តម សីហុនុ
រឿងព្រំដែនយួនផងដែរ ។ ហើយដើម្បីបន្លប់ចិត្តតាមរបៀបអាជ័យមីគ្រត
កូនអញក៏ងាប់កូនកន្ត្រប់ក៏ងាប់ដែរនោះ
នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងដូច្នេះថា ” នៅពេលនេះ
ព្រួយមួយរបស់ក្រុមប្រឆាំងរដ្ឋាភិបាល បាញ់បានសត្វពីរ ។
ព្រួញមួយបាញ់រាជរដ្ឋាភិបាល និងព្រួញមួយទៀត បាញ់លើរាជបល្ល័ង្គ …” ៕
3 comments:
Ah jom kourd Hun sen lop lop lop nis ott barn kar sos.....
Hun Sen is was recorded as a traitor to the Nation.
Dai Viet has used the same tactic like they did in the past with King Cheyeatha II, everytime khmer need help with fighting SIAM ARMY, khmer must exchange land to them...We lost our province(Khet) one by one...just like that!
Post a Comment