A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 August 2012

Hun Sen attempted to drag Sihanouk into border debates

Hun Sen attempted to drag Sihanouk into border debates, by saying that he just follow Sihanouk's footsteps. Really? There is no evidence that Sihanouk had ever signed any treaty with Vietnam, but Hun Sen had signed four treaties with Vietnam that gave large chunks of Khmer territories to Vietnam.
ហ៊ុន សែន ព្យាយាមទាញ​.ក នរោត្តម សីហនុ ចូល​ក្នុងបញ្ហា​ព្រំដែន​ 

ពុធ 08 សីហា 2012 | | Free Press Magazine
ជា​អ្នក​គ្រប់គ្រង​ចង្កោម​ មីក្រូ​​ក្នុង​​ប្រទេស​​កម្ពុជា​ព្រឹកមិញ​​នេះហ៊ុន សែន បាន​បូបាច់​​ពី​ខេត្ត​​កំពុង​ធំ​មកថា​ ការ​ចូល​ខ្លួន​ទៅ​​បំភ្លឺ​រដ្ឋសភា​​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​​ខ្មែ-យួន នៅ​ថ្ងៃ​ស្អែក​នេះ មិនមែន​គ្រាន់​តែ​ការពារ​​មុខ​មាត់​រ​ដ្ឋាភិបាល​បច្ចុប្បន្ន​​របស់​ខ្លួន​​ តែ​មួយ​​ប៉ុណ្ណោះទេ​ គឺ​ការពារ​​រដ្ឋាភិបាល​របស់ នរោត្ត​សី​ហានុផង​ដែរ ដែល​ត្រូវ​​បាន​គេ​ចោទ​​ថា ​កាត់​ដី​ឲ្យ​យៀកកុង ។

ទ្រង់ នរោត្តម សីហនុ និង នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន
នាយក​រដ្ឋមន្ត្រីខ្មែរ​រូប​នេះ បាន​លើកឡើង​​នៅ​ក្នុង​ពិធី​សម្ពោធ​​បើក​ឲ្យប្រើប្រាស់​​ផ្លូវ​ជាតិ​​​​ដែល​ បាន​ពីជំ​នួយ​​ឥណទាន​របស់​ចិន ភ្ជាប់​ពី​ខេត្ត ​កំពង់ធំ ទៅ​កាន់ទី​រួម​ព្រះវិហារ​​ដូច្នេះ​ថា​​ ” ​គេ​វ៉ៃ​ហ៊ុន​សែន ត្រឹម​តែ​ចំណុច​មិន​សំខាន់​ទេ តែ​​គេ​​វ៉ៃ​ដល់​សម្តេច​ព្រះ នរោត្តម សីហនុ នោះ ព្រោះ​អ្វីដែល​ហ៊ុន​សែន ធ្វើ គ្រាន់​តែ​​ជា​​ការ​យក​អ្វី​ដែល​សម្តេច​ព្រះ នរោត្តម សីហនុ បន្សល់​​ទុក​តែ​ប៉ុណ្ណោះ​។ ទាំង​បញ្ហា​ព្រំដែន​សមុទ្រ ទាំង​​បញ្ហា​​ព្រំដែន​​គោក​។ អីចឹង​គោលដៅ​ពិតប្រាកដ ដែល​គេ​វ៉ៃ គឺ​វ៉ៃ​ហ៊ុន​សែន តែ​សម្រាប់​ទិសដៅ គឺ​វ៉ៃ​សម្តេចព្រះ នរោត្តម សីហនុ….” ។

ជាវិធី​សម្រាល​ខ្លូន​​ដែលអាចមាន​​ កំហុសខាងប្រវត្តិសាស្ត្រពី​ការ​បាត់បង់​ទឹកដី​​ខ្មែរ​ទៅ​​យួន​​​នោះ​​ ហ៊ុន សែន បាន​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​​នេះ​​​ទៅ​ឲ្យ​ទ្រង់ ​នរោត្តម សីហុនុ ដោយ​ប្រើប្រាស់​ប្រិយ​ភាព​​ដែល​នៅ​​សេស​សល់​ខ្លះ​របស់​ស្ដេច​អង្គនេះ​​ជា​​ មួយ​ការ​​ចង​ផ្អោប​លាបពណ៌​​អ្នកសើរើ​​​​​រឿង​ព្រំដែន ថា ជា​ពួក​សាធារណៈរដ្ឋ ដោយ​​បាន​​លើក​ឡើ​ថា ​” ដើម្បី​ការពារ​ភាពត្រឹមត្រូវ​របស់គេ នៃ​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ ​។  រហូត​​ដល់​​តាក់តែង​​បទ​ចំរៀង​។ ស្អែក​​​ខ្ញុំ​​នឹង​​​អាន​​បទ​ចំរៀង លា​ម៉ែ​ទៅ​ធ្វើ​ទាហាន ស្រណោះ​រៃ​យំ ភ្នំ​ពពារ​ខែ និង ​ស្រណោះ​ដី​ខ្មែរ ស្តេច​លក់​ឲ្យ​យៀកកុង ជាដើម​”​។
ដែល​បទ​ចម្រៀង​ទាំង​អស់​នេះ​​ កន្លង​ទៅ​ ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​លើក​យក​មក​​ជេរ​ នរោត្តម សីហុនុ រឿង​ព្រំដែន​​យួន​​ផងដែរ ។ ហើយ​ដើម្បី​បន្លប់ចិត្ត​​តាម​របៀប​អាជ័យមីគ្រត កូន​​អញ​ក៏​ងាប់​កូន​​កន្ត្រប់​ក៏ងាប់​​ដែរ​​នោះ ​នាយ​ក​រដ្ឋ​មន្ត្រី​​រូប​នេះ​​បាន​​លើក​ឡើង​​ដូច្នេះ​​ថា ​”​ ​នៅពេលនេះ ព្រួយ​មួយ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល បាញ់​​បាន​​សត្វ​ពីរ ​។ ព្រួញមួយ​បាញ់​រាជរដ្ឋាភិបាល និង​ព្រួញ​មួយទៀត បាញ់​​លើ​​រាជបល្ល័ង្គ …” ៕

3 comments:

Anonymous said...

Ah jom kourd Hun sen lop lop lop nis ott barn kar sos.....

Anonymous said...

Hun Sen is was recorded as a traitor to the Nation.

Anonymous said...

Dai Viet has used the same tactic like they did in the past with King Cheyeatha II, everytime khmer need help with fighting SIAM ARMY, khmer must exchange land to them...We lost our province(Khet) one by one...just like that!