A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 July 2012

Vietnam objects to Khmer Krom Federation becoming a member of the UN Economic and Social Council

Vietnam objects to Khmer Krom Federation becoming a member of the UN Economic and Social Council.
វៀតណាម​ជំទាស់​មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្លាយ​ជា​សមាជិក​អ.ស.ប. 

ដោយ យន់ សាមៀន 2012-07-25 Radio Free Asia

រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ បាន​ជំទាស់​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.)។

Photo: RFA
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)

សមាជិក​នៃ​ប្រឹក្សា​នេះ ភាគ​ច្រើន​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ជំទាស់​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បោះ​ឆ្នោត​នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កក្កដា។
លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅ​ថ្ងៃ​អង្គារ ទី​២៤ កក្កដា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មិន​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ បាន​បោះ​ឆ្នោត​សម្រេច​លើ​ពាក្យ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​ក្រុមប្រឹក្សា​នេះ។ លោក ថាច់ ង៉ុកថាច់ បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​ទទួល​ការ​គាំទ្រ​ភាគ​ច្រើន​ពី​ប្រទេស​នៃ​សមាជិក​ក្រុមប្រឹក្សា​នោះ​ ទេ។ ប្រទេស ១៤ រួម​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រទេស ២៧ រួម​មាន​វៀតណាម និង​ចិន ជំទាស់​បេក្ខភាព​នេះ។
លោក ថាច់ ង៉ុកថាច់៖ «នៅ​ក្នុង​នេះ​យើង​ថា បរាជ័យ​ក៏​មិន​អាច​ថា​បាន​ដែរ ពីព្រោះ​យើង​ខិតខំ​ឲ្យ​ប្រទេស​មហា​អំណាច​ទាំង​៣ គាំទ្រ​យើង។ សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស គាំទ្រ​យើង»
តំណាង​រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​លើក​ហេតុផល​ថា ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន​ឯករាជ្យ​ពី​វៀតណាម និង​រើស​អើង​ពូជ​សាសន៍ ដោយ​ហៅ​ជន​ជាតិ​វៀតណាម​ថា យួន។
វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សរសេរ​ថា យួន​ជា​ជាតិ​មនុស្ស​អ្នក​ដែន តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ។
លិខិត​រដ្ឋាភិបាល​វៀតណាម តវ៉ា​ប្រឆាំង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​របស់​វៀតណាម សរសេរ​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដល់​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​ដល់​ខ្មែរ​កម្ពុជា​ក្រោម ជា​ការ​រំលោភ​លើ​ឯកភាពជាតិ​វៀតណាម ដែល​មាន​ជនជាតិ​ភាគ​តិច ៥៤​ជន​ជាតិ​កំពុង​រស់​នៅ។ លិខិត​បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​នៅ​ក្រៅ​ប្រទេស មិន​តំណាង​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ចង់​ប្រែ​ក្លាយ​ទឹក​ដី​កម្ពុជា​ក្រោម ជា​ប្រទេស​ឯករាជ្យ។
លោក ថាច់ ង៉ុកថាច់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា ពាក្យ "យួន" មិន​មែន​ជា​ពាក្យ​រើស​អើង​ឡើយ ហើយ​ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ខ្មែរ។  លោក ថាច់ ង៉ុកថាច់ បន្ត​ថា សហព័ន្ធ​នឹង​បន្ត​យុទ្ធនាការ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គការ​សហ​ ប្រជាជាតិ​នេះ ប៉ុន្តែ​សហព័ន្ធ​នឹង​រង់ចាំ​រហូត​ដល់ ៣​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​ដាក់​ពាក្យ​ជា​ថ្មី​ម្តង​ទៀត៕

3 comments:

Anonymous said...

Yuon can't stop Khmers from claims their land as a native people.All khmers united as one and long live to all khmers,death to all Yuon aggressors.

Anonymous said...

យួនសង្គ្រៀមជាមួយខ្មែរក្រោមបានន័យថា យួនធ្វើសង្គ្រៀមជាមួយខ្មែរទាំងអស់នៅលើ
ពិភពលោកបូករួមទាំងខ្មែរសុរិន៕

Anonymous said...

I appreciated all khmers krom whose has the loves of their country so dearly,I am pleased to see khmers krom very brave to protect and preserves their land culture as a kolabot khmers everywhere should be doing together.Thank you all khmers krom from the bottom of my heart,I love you all...

Kmenhwatt