A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 27 July 2012

The court forced NRP to hand over party seal to sacked party secretary general Sao Rany

www.dap-news.com
 PHNOM PENH, 27 July 2012 (Cambodia Herald) - The acting head of the Norodom Ranariddh Party has rejected a court ruling giving control of the royalist party seal to its secretary general.

Sao Rany, the secretary general, is leading a group of party members to merge with Funcinpec, the original royalist party which Prince Norodom Ranarridh used to lead.

A spokesman for the Ranariddh Party said Friday that acting head Chhim Seikleng had filed a complaint against the Phnom Penh Magistrate's Court ruling.

"The verdict does not provide justice," spokesman Pen Sangha said, adding that it affected party regulations and the rights of the prince. He said the party had not yet found a lawyer.

Wednesday's court ruling in favor of Sao Rany (pictured) came two days after the secretary general sought a judicial decision over control of the party seal.

 
However, at around 5 PM today Kong Sam Sareth, prosecutor of the Phnom Penh Court, went to enforce the verdict and had forced the Norodom Ranariddh Party to hand over party seal to Sao Rany, who was sacked as party secretary general after he and 6 cohorts had attempted to sack party president Prince Norodom Ranariddh. 

Observers see the internal split in the NRP as the work of outsiders, presumably orchestrated by Funcinpec President Nhiek Bunchhay, with the assurance of PM Hun Sen. 
លោក សៅ រ៉ានី ទទួលបាន​តំណែង​ជា​អគ្គលេខាធិការ និង​ត្រា​គណបក្ស​វិញ​ហើយ​ 

ថ្ងៃទី 27 កក្កដា 2012, ដោយ: លីនណា  CEN

ភ្នំពេញ: ទីបំផុត​ទៅ​តួនាទី​ភារកិច្ច​ជា​អគ្គលេខាធិការ អគ្គលេខាធិការរង​ចំនួន ៤​រូប និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ១​រូប និង​ត្រា​គណបក្ស​នរោត្តម រណឫទ្ធិ ត្រូវបាន​អនុវត្តតាម​ដីកា​សម្រេច​រក្សា​ការពារ​របស់លោក​ស្រី​ចៅក្រម ចាំង ស៊ី​ណាត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពោល គឺ​ត្រា​របស់​គណបក្ស​ត្រូវបាន​ប្រគល់ជូន​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស សម្រាប់​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​។​

​ មន្ត្រីជាន់ខ្ពស់​គណបក្ស​នរោត្តម រណឫទ្ធិ បាន​និយាយថា កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជាម​ន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​តួនាទី​ភារកិច្ច និង​ត្រា ប្រគល់ជូន​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ នៅ​ខុទ្ទកាល័យ​គណបក្ស​នរោត្តម រណឫទ្ធិ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​២៧A3 ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​ការចុះអនុវត្ត​នេះ គឺ​បន្ទាប់​ក្រឡាបញ្ជី​បាន​អាន​ដីកា​សម្រេច​រក្សា​ការពារ​តួនាទី​ភារកិច្ច និង​ត្រា ឲ្យ​លោក ឈឹម សៀកឡេង ប្រធានស្ដីទី​គណបក្ស​ន​រោ​ត្ត​ម រណឫទ្ធិ និង​លោក ន​រ៉ា​ណា​ឫទ្ធិ អានន្ទ​ដា​យ៉ា​ត នាយក​ខុទ្ទកាល័យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​ស្ដាប់ ហើយ​ប្រគល់​ត្រា​គណបក្ស​តាម​ការចុះអនុវត្ត​ដីកា ដើម្បី​ប្រគល់​ត្រា​ជូន​លោក សៅ រ៉ានី ដែលមាន​មេធាវី ទិ​ត្យ សា​វុទ្ធី ជា​តំណាង ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ នៅ​អគ្គលេខាធិការដ្ឋាន នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ជា​បណ្ដោះអាសន្ន​៕​

No comments: