A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 11 July 2012

Sam Rainsy said he can return to Cambodia before the 2013 election សម រង្ស៊ី ថា នឹង​អាច​​​ចូល​ស្រុក​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣

ពុធ 11 កក្តដា 2012
Free Press Magazine Online
កាល​ពី​យប់​ថ្ងៃ​ចន្ទ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​គឺ លោក សម រង្ស៊ី បាន​និយាយ​ប្រាប់​វិទ្យុ​បរទេស​មួយ​ថា លោក​នឹង​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ២០១៣​ខាង​មុខ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​លោក​អាច​វិល​ចូល​ប្រទេស​វិញ​តាម​វិធី​ណា​នោះ​ទេ។ ដោយ​លោក​គ្រាន់​តែ​ថ្លែង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្រ្ត​អាណត្តិ​ទី៥ ឆ្នាំ​២០១៣​ខាង​មុខ​នេះ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ទេ ​នោះ​ការ​បោះឆ្នោត​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​សហគមន៍​អន្តរ​ជាតិ ​ក៏​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នោះ​ដែរ ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសមរង្ស៊ីដែលកំពុងនិរទេស
ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប គ្រោង​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​សារ​ជាថ្មី ដើម្បី​រារាំង​មិន​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​ដែល​មាន​ពិរុទ្ឋ​ភាព អាច​ចូល​រួម​បោះឆ្នោត និង​ឃោសនា​បោះឆ្នោត​តាម​រយៈ​បច្ចេក​វិទ្យា​ទំនើប​បាន។

សូម​បញ្ជាក់​ថា មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា លោក សម រង្ស៊ី ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដោយ​អំណាច​សាលក្រម​តុលាការ ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ប្រាក់​ជាង​៦០​លាន​រៀល​ ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-យួន​លេខ​ ១៨៥ ស្ថិត​ក្នុង​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​អះអាង​ថា​រំលោភ​ចូល​ដី​ខ្មែរ៕

3 comments:

Anonymous said...

This poor guy will put his under pants for auction or yard sale....Keep on treking my friend!

Anonymous said...

You keep on bashing a Khmer hero until your country becomes a SECOND Kampcha Krom.

Anonymous said...
This comment has been removed by a blog administrator.