A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 July 2012

Opposition lawmakers ask to visit Mam Sonando in jail


Mam Sonando escorted by police to court (Photo courtesy of RFI)

Phnom Penh, 26 July 2012 (The Cambodia Daily) - Seven Sam Rainsy Party lawmakers have asked to visit Beehive Radio director and Association of Democrats President Mam Sonando in Prey Sar Prison, sources said Thursday.

The sources said the request was made in a letter to the head of the General Department of Prisons.

The lawmakers were identified as Mu Sokhua, Cheam Chany, Ket Khy, Sovann Pisakha, Dam Sith, Long Ry and Kong Bora.

Mam Sonando was arrested earlier this month after returning from abroad. He is suspected of being the ringleader in a attempted secession in Kratie province.

តំណាង​រាស្រ្ត​បក្ស​សមរង្ស៊ី​៧រូប​ស្នើ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ 

ព្រហស្បតិ៍ 26 កក្តដា 2012  Free Press Magazine


ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ សមរង្ស៊ី​ចំនួន​៧រូប​កាល​ពី​ថ្ងៃទី​២៤ ខែកក្កដា កន្លង​ទៅ​នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​នាយក​ដ្ឋាន​ពន្ធនាគារ ដោយ​ស្នើ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ ពន្ធនាគារ​ព្រៃស នា​ថ្ងៃទី​០៣ ខែ​សីហា ខាង​មុខ។
លិខិត​របស់​គណបក្ស​សមរង្ស៊ី​ដាក់​ ទៅ​កាន់​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធនាគារ​បាន​សរសេរ​ថា នៅ​វេលា​ម៉ោង​៩ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១២ ប្រតិភូ​ក្រុម​អ្នក​តំណាង​រាស្រ្ត​ នៃ​គណបក្ស​សមរង្ស៊ី នឹង​ចូល​ជួប​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​កែប្រែ​ព្រៃស។
លិខិត​បញ្ជាក់​ថា ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​ទៅ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ មាន ៖ ១-លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​មណ្ឌល​កំពត, ២-លោក ជាម ច័ន្ទនី តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម, ៣-លោក កែត ឃី តំណាង​រាស្រ្ត​មណ្ឌល​កំពង់ធំ, ៤-លោក សុវណ្ណា ពិសាខា តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម, ៥-លោក ដាំ សិទ្ធិ តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ, ៦-លោក ឡុង រី តំណាង​រាស្រ្ត​មណ្ឌល​ក្រចេះ, និង ៧-លោក គង់ បូរ៉ា តំណាង​រាស្រ្ត​មណ្ឌល​ព្រៃវែង។
សូម​រំលឹក​ថា លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥ កក្កដា កន្លង​ទៅ​នេះ ចំពោះ​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ហើយ​កាល​ពី​ថ្ងៃទី២១ កក្កដា មាន​ដំណឹង​មក​ថា លោក សូណង់ដូ កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​តូច​ ចង្អៀត​នោះ៕

No comments: