Listen to interview with Brad Adams here whether the 1997 event was a coup or not. Brad Adams is head of Human Rights Watch. He said Hun Sen planned the coup, discussed the coup with other CPP leaders, but Chea Sim, Sar Kheng, Ke Kimyan and Tea Banh opposed the coup.
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច
លោក ញឹក ប៊ុនឆៃ៖ ថ្ងៃ៥-៦ កក្កដា ១៩៩៧ មិនមែនជារដ្ឋប្រហារទេ
ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
Cambodia Express News
Synopsis: Nhiek Bun Chhay announced at a press conference that Funcinpec will not organize a commemoration for those (Funcinpec activists) who died during the 5-6 July 1997 event, following a decision made by the party leadership and its permanent committee. Nhiek Bun Chhay claimed that, in order to avoid too many commemoration ceremonies, only one commemoration will be held on Pchum Ben occasion only. Nhiek Bun Chhay squarely placed the blame on Norodom Ranariddh, his former boss, for trying to bring equity between Funcinpec forces – counting 20,000 soldiers – and CPP forced – counting 110,000 soldiers. Nhiek Bun Chhay alleged that Ranariddh tried to import armaments to Cambodia and ordered him to meet with Khieu Samphan behind Hun Xen’s back. When Hun Xen tried to meet with Ranariddh, the latter avoided the meeting and left the country, thus the ensuing carnage on 5-6 July 1997, Nhiek Bun Chhay claimed. Nhiek Bun Chhay added: “Samdech Krom Preah [Ranariddh] should be courageous enough to accept a large share of responsibility in this event.”
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច
បានប្រកាសនៅក្នុងសន្និសីទកាសែតថា គណបក្សហ្វ៊ុនស៊ិនប៉ិច
មិនធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធអ្នក
ដែលស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥ - ៦ ខែកក្កដា ឆ្នាំ១៩៩៧ ទៀតទេ
បន្ទាប់ពីមានការសម្រេចជាផ្លូវការរបស់គណៈកម្មការនាយក
និងគណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច
បានធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២
ដោយប្រកាសថា ការធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់
ជាពិសេសសមាជិក សមាជិកា ដែលបានគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច
គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកយកបញ្ហានេះ
ដាក់ក្នុងរបៀបវារៈនៃអង្គប្រជុំរបស់គណៈកម្មការនាយក
ដែលជាអង្គការកំពូលរបស់គណបក្ស
ហើយបានសម្រេចយកថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់សមាជិក
ឬក៏អ្នកគាំទ្រដែលបានបូជាជីវិតក្នុងរយៈកាលកន្លងមកនេះ
ដោយបានកំណត់យកថ្ងៃទី១ នៃពិធិបុណ្យភ្ជុំបិណ្ឌ
ជាថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនដល់អ្នកដែលបានពលីជីវិត។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិច
គឺជាគណបក្សមួយដែលកើតចេញពីកម្លាំងរណស្សិរហ្វ៊ុនស៊ិនប៉ិច
ជាកម្លាំងតស៊ូតាំងពីឆ្នាំ១៩៧៩មក
ហើយមានអ្នកពលីជីវិតច្រើនពាន់នាក់
និងមានអ្នកគាំទ្រដែលបានពលីជីវិតក្នុងឆ្នាំ១៩៩៣ រៀបចំដោយ UNTAC
និងបន្តមកអ្នកដែលបានពលីជីវិត នៅក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា
ឆ្នាំ១៩៩៧ និងបន្តបន្ទាប់មកទៀត។
លោកបញ្ជាក់ថា “ដើម្បីជៀសវាងក្នុងមួយឆ្នាំៗ ធ្វើបុណ្យច្រើនដងពេក
យើងបានពិភាក្សាគ្នាក្នុងគណៈកម្មការនាយក ជ្រើសរើសយកថ្ងៃភ្ជុំបុណ្យ
ជាថ្ងៃកំណត់សម្រាប់ធ្វើបុណ្យឧទ្ទិសកុសលជូនសមាជិក និងអ្នកគាំទ្រ
ដែលបានពលីជីវិត រួមទាំងអ្នកដែលបានពលីជីវិតក្នុងថ្ងៃ៥-៦ កក្កដា
ឆ្នាំ១៩៩៧ ផងដែរ”។ ចំណុចនេះ ស្របទៅនឹងប្រពៃណីរបស់ខ្មែរយើង
ដែលមានជំនឿថា នៅពេលបុណ្យភ្ជុំបិណ្ឌ
វិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិត
ច្រើនតែមានការដោះលែងមករកញាតិសន្ដាន ទើបគណបក្សហ្វ៊ុនស៊ិនប៉ិច
កំណត់យកថ្ងៃបុណ្យភ្ជុំបិណ្ឌជាថ្ងៃធ្វើបុណ្យឧទ្ទិសកុល។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា នៅថ្ងៃទី៥-៦ កក្កដា
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មិនធ្វើពិធីគោរពវិញ្ញាណក្ខន្ធ
អ្នកដែលស្មោះស្ម័គ្រចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានពលីនោះទេ។
ហើយចំណែកអ្នកនយោបាយខ្លះ ដែលយកថ្ងៃទី៥-៦ កក្កដានេះ
យកមករម្លឹកដើម្បីកេងចំណេញនយោបាយ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា កាលថ្ងៃ៥-៦ កក្កដា
ឆ្នាំ១៩៩៧
ព្រឹត្តិការណ៍នេះកើតឡើងដោយសារតែការមិនទុកចិត្តគ្នានៅក្នុង
រាជរដ្ឋាភិបាលចម្រុះ ក្នុងអាណត្តិទី១ (១៩៩៣)
ដែលរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិ នៅពេលដែលហ្វ៊ុនស៊ិនប៉ិច
ឈ្នះឆ្នោតនៅពេលនោះ ហើយបានបង្កើតរដ្ឋាភិបាលចម្រុះ
ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានរូបមន្តនាយករដ្ឋមន្ត្រីទី១
នាយករដ្ឋមន្ត្រីទី២ (សម្ដេចក្រុមព្រះ និងសម្ដេចតេជោ សែន)។
លោកបានពន្យល់ពីការមិនទុកចិត្តគ្នានៅក្នុងរដ្ឋាភិបាលចម្រុះអាណត្តិ
ទី១ មានចំណុចមួយចំនួន ដូចជា ទី១. នៅក្នុងថ្ងៃទី២១-២២ ខែមករា
ឆ្នាំ១៩៩៦ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើសិក្ខាសាលានៅក្រុងព្រះសីហនុ
ដែលបានអញ្ជើញគណៈកម្មការនាយកគណបក្ស និយាយអំពីបញ្ហាផ្សេងៗជាច្រើន
នៅក្នុងមាននិយាយអំពីការលើកយុទ្ធសាស្ដ្រ
អំពីការធ្វើតុល្យភាពកម្លាំងរបស់ហ្វ៊ុនស៊ិនប៉ិច
និងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា “កម្លាំងយោធារបស់គណបក្សប្រជាជនកម្ពុជា មានជាង
១១ម៉ឺននាក់ រីឯកម្លាំងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច
យកមកបញ្ចូលក្នុងកងយោធពលខេមរភូមិន្ទ មានតែ ២ម៉ឺន ១ពាន់នាក់
អ៊ីចឹងហើយសម្រាប់រូបខ្ញុំពេលនោះ ក្នុងនាមជានាយអគ្គសេនាធិការរងទី១
នៃកងយោធពលខេមរភូមិន្ទ
ដែលជាអ្នកទទួលខុសត្រូវយោធាខាងគណបក្សហ្វ៊ុនស៊ិនប៉ិច
រូបខ្ញុំមិនបានចូលរួមនៅក្នុងសិក្ខាសាលានោះទេ
ប៉ុន្តែក្រោយសិក្ខាសាលាចប់ នៅពេលជប់លៀងជាមួយគ្នា
ខ្ញុំបានលើកជំនាស់ដែរ អំពីការលើកយុទ្ធសាស្ដ្រនេះ
ពីព្រោះខ្ញុំគិតថា មិនអាចធ្វើទៅកើតទេ ២ម៉ឺន និង ១១ម៉ឺននាក់
នៃការធ្វើតុល្យភាពកម្លាំងនោះ យើងអាចធ្វើបាននៅពេលនោះ
គឺបញ្ចូលគ្នាក្នុងកងយោធពលខេមរភូមិន្ទ ជាកម្លាំងកងទ័ពជាតិតែមួយ
ដែលមិនប្រកាន់បក្សនយោបាយណាទេ គឺប្រកាន់អព្យាក្រឹត្យ”។
លោកបន្តថា ទី២. គណបក្សហ៊ុនស៊ិនប៉ិច បានធ្វើសមាជកាលពីថ្ងៃទី២១-២២
មីនា ឆ្នាំ១៩៩៦ សម្ដេចហ៊ុន សែន កាលនោះ
ក៏បានអញ្ជើញទៅចូលរួមជាមួយសមាជនោះដែរ ហើយអង្គសមាជក៏បានដំណើរការទៅ
ប៉ុន្តែវាមានចំណុចមួយ ដែលអ្នករាយការណ៍ទៅសម្ដេចក្រុមព្រះ យ៉ាងម៉េចទេ
ទូលថ្វាយសម្ដេចក្រុមព្រះអំពីការបែងចែកអភិបាល អភិបាលរងស្រុក
ហើយគេទូលថ្វាយសម្ដេចក្រុមព្រះថា គណបក្សប្រជាជនកម្ពុជា
មិនព្រមធ្វើការបែងចែកតួនាទីអភិបាល
អភិបាលរងស្រុកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ៥០ភាគរយទេ
អ៊ីចឹងហើយទើបគណបក្សហ្វ៊ុនស៊ិនប៉ិច
ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ តែការពិតទៅ អភិបាល
និងអភិបាលរងស្រុកនោះ
មានការព្រមព្រៀងគ្នាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងលោក យូ ហុកគ្រី
និងមានការចុះហត្ថលេខាជាមួយគ្នាទៀត។
លោកបន្តទៀតថា ទី៣. ការបង្កើតរណស្សិររួបរួមជាតិមាន ៤គណបក្ស
នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ១៩៩៧
គឺមានអង្គប្រជុំដែលមានថ្នាក់ដឹងនាំគណបក្សទាំង៤ នោះ
មកប្រកាសបង្កើតរណស្សិរួបរួមជាតិ ដែលមានគណបក្សហ្វ៊ុនស៊ិនប៉ិច
គណបក្សជាតិខ្មែរ(សមរង្ស៊ីបច្ចុប្បន្ន) គណបក្សខ្មែរអព្យាក្រឹត្យ
និងគណបក្សលោកតាសឺនសាន។ ចំណុចនេះ ជាការបង្កើតរណស្សិជាកម្លាំង
ធ្វើឲ្យមានការមិនទុកចិត្តគ្នាក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី១។
លោកបន្ថែមថា ទី៤. ការនាំអាវុធចូលនៅថ្ងៃទី២៦ ឧសភា ឆ្នាំ១៩៩៧
ដែលការនាំអាវុធចូលរបស់សម្ដេចក្រុមព្រះនោះ លោកមិនបានដឹងទេ
ព្រោះពុំមានគេប្រាប់ ដែលពេលនោះ មានលោកក្រូច យឿម និងលោកឯក
សេរីវឌ្ឍ កាលនោះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំអាវុធចូល
ដែលក្នុងចំណោមអាវុធនាំចូលនោះ មានអាវុធប្រឆាំងរថគ្រោះ
របស់សហភាពសូវៀត ហើយការនាំចូលអាវុធនោះ ទៀតសោត
សម្ដេចក្រុមព្រះមិនបានបង្ហាញការពិត ដោយធ្វើលិខិតស្នើសុំគយរួចពន្ធ
ដាក់ថា ជាគ្រឿងបន្លាស់របស់ឧទ្ធម្ភាគចក្រទៅវិញ។ ទើបមានការសង្ស័យថា
ការនាំអាវុធចូលនោះ មានបញ្ហាអ្វីទៀតហើយ។
លោកបន្ថែមទៀតថា ទី៥. ការចរចាជាមួយខ្មែរក្រហម ដែលកាលនោះ រូបលោកផ្ទាល់
ត្រូវបានសម្ដេចក្រុមព្រះឲ្យបទបញ្ជាទៅចរចាច្រើនលើកច្រើនសារណាស់
នៅអន្លង់វែងដើម្បីឲ្យកម្លាំងខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាល
បន្ទាប់ពីរដ្ឋសភាដាក់ក្រុមខ្មែរក្រហមនៅក្រៅច្បាប់។
ការទៅចរចាជាមួយខ្មែរក្រហមនៅអន្លង់វែង
លោកបានរាយការណ៍តាមឋានានុក្រម ថ្វាយសម្ដេចក្រុមព្រះ
តែចុងក្រោយសម្ដេចក្រុមព្រះលោកអត់បានជម្រាប់
អំពីបញ្ហាខ្មែរក្រហមជូនសម្ដេច ហ៊ុន សែន បានដឹងទេ ដែលការចរចានោះ
បានឈានទៅដល់ការស្រុះស្រួលជាច្រើនចំណុច
រហូតទៅដល់ការចុះហត្ថលេខាជាមួយលោក ខៀវ សំផន។
លោក ញឹក ប៊ុនឆៃ បានសរុបនូវព្រឹត្តិការណ៍ទាំងនោះ
គឺជារឿងដែលមិនទុកចិត្តគ្នា
គឺការលើកយុទ្ធសាស្ដ្ររបស់សម្ដេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
ធ្វើតុល្យភាពកម្លាំងប្រដាប់អាវុធ ជាមួយនឹងគណបក្សប្រជាជន
ដែលធ្វើឲ្យមានមន្ទិលសង្ស័យថា យកកម្លាំងខ្លែរក្រហមចូលមក
ដើម្បីបង្កើនកម្លាំងធ្វើតុល្យភាពជាមួយកម្លាំងប្រដាប់អាវុធគណបក្ស
ប្រជាជនកម្ពុជា ដែលមានជាង ១១ម៉ឺននាក់
ហើយធ្វើឲ្យមានការមិនទុកចិត្តគ្នារហូតដល់មានព្រឹត្តិការណ៍ថ្ងៃ៥-៦
កក្កដា ឆ្នាំ១៩៩៧។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
មកដល់ថ្ងៃទី៥-៦ កក្កដា ២០១២ គឺមានរយៈពេល ១៥ឆ្នាំហើយ។ ចំណែកឯលោកញឹក
ប៊ុនឆៃ ចាត់ទុកថ្ងៃ៥-៦ កក្កដា
ជាព្រឹត្តិការណ៍ដែលកើតចេញពីការមិនទុកចិត្តគ្នាតែប៉ុណ្ណោះ
មិនមែនជារដ្ឋប្រហារ
ដូចអ្នកនយោបាយមួយចំនួនតែងតែលើកឡើងដើម្បីកេងចំណេញនយោបាយទេ៕
3 comments:
មនុស្សក្បត់មិត្តរួមមអាវុធ នៅធ្វើខ្ញំកពា្ជះគេទៅ មានតែថានះ គ្មានសិទ្ឋអ្វីទាំងអស់ ធ្វើទីងមោងដូចចៅហ្វាយទៅ។
Nhiek Bunchhay now betrayed the soul of his friends and supporters who died fighting for him. True, he got the position because he crawled Hun Sen, but he is worse than a puppet. He is a political slave of Hun Sen.
Dick's sucker Bunchhay is a leech without consciences!!! Die is better than loving for animal like him...You can betrayed the living,but don't betray the death.....
Post a Comment