A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 30 July 2012

Mu Sochua to appear before Appeal Court 3rd August to end lawsuit with PM Hun Sen

អ្នកស្រី មូរ សុខហួរ ចូល​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣​សីហា​ដើម្បី​បញ្ចប់​ការ​ប្ដឹងផ្ដល់ 
ដោយ វណ្ណ វិចារណ៍ 2012-07-29 Radio Free Asia
នៅ​ថ្ងៃ​ទី​២៩ កក្កដា តុលាការ​សាលាឧទ្ធរណ៍ កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី គឺ​អ្នកស្រី មូរ សុខហួរ សាកសួរ​ជុំវិញ​បណ្ដឹង​ស្នើសុំ​ផ្ដល់​នីតិសម្បទា​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​ វិញ។

RFA Photo
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៊ី និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។
អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១២ ថា អ្នកស្រី​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ក៏​បាន​បង់​ប្រាក់​គ្រប់​ចំនួន​ដែរ។ ប៉ុន្តែ តុលាការ​នៅ​តែ​មិន​ទាន់​ផ្ដល់​នីតិសម្បទា ជា​អ្នក​តំណាង​រាស្ត្រ​ឲ្យ​អ្នកស្រី​វិញ​នៅ​ឡើយ​ទេ។
អ្នកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​៣ សីហា​ខាង​មុខ អ្នកស្រី​នឹង​ចូល​ទៅ​តុលាការ​សាលាឧទ្ធរណ៍​តាម​ការ​កោះហៅ៖ «ដើម្បី ​ឲ្យ​ខ្ញុំ​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​៣ សីហា ឆ្នាំ ២០១២ ខាង​មុខ ដើម្បី​បញ្ចប់​ករណី​ប្ដឹងផ្ដល់​រវាង​ខ្ញុំ និង​លោក ហ៊ុន សែន ហើយ​ប្រាក់​ខែ​ខ្ញុំ​ត្រូវ​បាន​ក៏​គេ​បាន​កាត់​អស់​ទាំង​អស់ ៤.០០០ ដុល្លារ នីតិវិធី​ចុង​ក្រោយ​តុលាការ​នឹង​ពិចារណា ផ្ដល់​នីតិសម្បទា​ឲ្យ​ខ្ញុំ​ឡើង​វិញ»។

លោកស្រី មូរ សុខហួរ បន្ត​ថា អ្នកស្រី​សង្ឃឹម​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​នីតិសម្បទា​ជូន​អ្នក​ស្រី ជា​អ្នក​តំណាង​រាស្ត្រ​ទៅ​តាម​សំណើ​របស់​អ្នកស្រី និង​តាម​ឆន្ទៈ​ពលរដ្ឋ។
ពាក្យ​បណ្ដឹង​ស្ដារ​នីតិសម្បទា​ឡើង​វិញ គឺ​ធ្វើ​បន្ទាប់​ពី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​កាត់​ក្ដី​ឲ្យ​អ្នកស្រី មូរ សុខហួរ ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​តុលាការ​ឲ្យ​អ្នកស្រី មូរ សុខហួរ បង់​ប្រាក់ ៤.០០០ ដុល្លារ។ ចំនួន​ពាក់​កណ្ដាល​ត្រូវ​ប្រគល់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ចំនួន​ពាក់​កណ្ដាល​ទៀត ប្រគល់​ទៅ​ឲ្យ​រដ្ឋ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី បាន​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅមក ពី​បទ​បរិហារកេរ្តិ៍ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រយោល​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខេត្ត​កំពត កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០០៩ កន្លង​ទៅ ទាក់ទង​នឹង​ពាក្យ​ថា ស្រី​ម្នាក់​ជើង​ខ្លាំង ហើយ​អ្នកស្រី មួរ សុខហួរ បាន​ចាត់​ទុក​ថា លោក​នាយក​រដ្ឋមន្ត្រី​សំដៅ​មក​លើ​លោកស្រី៕

No comments: