Mam Sonando's supporters had presented 40,000 signatures to 9 foreign embassies seeking the release of Mam Sonando, including the embassies of the U.S, Australia, Japan, Canada, France, England, Germany, Thailand and Singapore.
ក្រុមអ្នកគាំទ្រលោកម៉មសូណង់ដូ ស្វែងរកអន្តរាគមន៍ពីស្ថានទូតបរទេស ដើម្បីដោះលែងលោកម៉មសូណង់ដូ
ថ្ងៃទី 30 កក្កដា 2012, ដោយ: សុខ ភក្តី CEN
2 of 2
ភ្នំពេញ:
ក្រុមអ្នកគាំទ្រលោកម៉មសូណង់ដូ
ក្នុងនាមសមាគមអ្នកប្រជាធិបតេយ្យ បានដាក់លិខិតដាច់ដោយឡែកពីគ្នា
ទៅកាន់ស្ថានទូតចំនួន ៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៣០ខែកក្កដា
ឆ្នាំ២០១២ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថានទូតទាំងនោះ
ឲ្យមានការដោះលែងលោកម៉មសូណង់ដូ ពីពន្ធនាគារព្រៃស មកវិញ។
លោកស្រី ហួត ផាន់ណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉មសូណង់ដូ ជាប្រធាន បានឲ្យដឹងថា ញត្តិទាំងនោះ ធ្វើឡើង ដោយប្រធានសាខាសមាគមអ្នកប្រជាធិបតេយ្យ ដែលស្ថិតនៅ ១២ ខេត្ត-រាជធានី ក្នុងចំណោម ២៤ ខេត្ត-រាជធានី ទូទាំងប្រទេស។ កម្មវត្ថុ នៃញត្តិ ដែលមានអត្ថន័យដូចគ្នានោះ គឺសំណើសុំអន្តរាគមន៍ ជួយដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ។ ញត្តិទាំងនោះ ត្រូវបានដាក់ទៅកាន់ស្ថានទូត ចំនួន ៩ នៅភ្នំពេញ រួមមាន៖ ស្ថានទូតអាមេរិក អូស្ត្រាលី កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ថៃ និងស្ថានទូតសឹង្ហបូរី។
តំណាងសមាគមអ្នកប្រជាធិបតេយ្យ ក៏បានឲ្យដឹងថា សមាគមក៏បានប្រមូលស្នាមមេដៃរបស់មហាជន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០១២ មកដល់ពេលនេះ សមាគម ប្រមូលបានជាង ៤ម៉ឺននាក់។ ស្នាមមេដៃមហាជនទាំងនោះ ធ្វើឡើងក្នុងញត្តិ ដើម្បីស្នើសុំការដោះលែងលោកម៉មសូណង់ដូ ហើយសមាគម នឹងដាក់ទៅកាន់ស្ថានទូតនានា នាពេលខាងមុខ។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់ពីលោកបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានបីថ្ងៃ។ តុលាការបានសម្រេចឃុំខ្លួនលោកម៉មសូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លើលោកម៉មសូណង់ដូ គឺតុលាការ បានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដី ដែលអាជ្ញាធររដ្ឋាភិបាល ចោទប្រកាន់ថា អ្នកទាំងនោះ ចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ត្រូវបានរដ្ឋាភិបាល បង្ក្រាប និងបណ្ថេញចេញ កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ ស្លាប់ និងមនុស្សជាច្រើន បានរត់គេចខ្លួន ពីការតាមចាប់របស់តុលាការខេត្តក្រចេះ។
យ៉ាងណាក៏ដោយ លោកម៉មសូណង់ដូ និងអ្នកគាំទ្ររូបលោក ក្នុងសមាគមអ្នកប្រជាធិបតេយ្យ បានច្រានចោល ការចោទប្រកាន់ ហើយលោកម៉មសូណង់ដូ ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ឃុំខ្លួនពីរដងមកហើយ ក៏បានសម្រេចចិត្ត វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី១២កក្កដា ឆ្នាំ២០១២៕

1 comment:
របបក្រុងភ្នំពេញត្រូវតែប្រកាន់ជំហរឱយសមស្របតាម
រដ្ធធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ជាការពិតណាស់បក្សនិងក្រុមប្រឆាំងតែងប្រព្រឹត្តឬ
សម្ដែងឥរិយាបថជំទាស់ផ្ទុយពីរបៀបដឹកនាំរបស់អ្នក
កាន់អំណាច។
នេះជាការធម្មតា ជាបុព្វកិច្ចរបស់អ្នកប្រឆាំងដែល
ត្រូវធ្វើដោយពុំបានគឹតថ្លៃពីអ្នកកា់ន់អំណាច !អ្នក
កាន់អំណាចត្រូវអរគុណចំពោះសេវាកម្មនេះ !។
របបភ្នំពេញនឹងអាចប្រែជារដ្ធាភិបាលស្របត្រឹមត្រូវ
ច្បាប់ហើយទទួលការគាំទ្រពីសំណាក់មតិអន្តរជាតិ
ក៏ដោយសារវត្តមាននៃអ្នកប្រឆាំងដែរ។ ការចង់លុប
បំបាត់ ការបំបាក់ស្មារតី ការ គំរាមកំហែងក្រុមប្រឆាំង
ពុំមែនជាការផ្ដល់អំណោយផលល្អលើក្រុមកាន់អំណាច
ទេតែជាការផ្ទុយស្រឡះទៅវិញទេតើ។ មុខមាត់ក្រុម
ភ្នំពេញនឹងអន់ថយចុះវិញទេប្រសិនបើគ្មានអ្នកប្រឆាំង។
តើម៉មសូណង់ដូជានរណា?អ្នកនៅប្រទេសក្រៅពុំសូវ
មាននរណាស្គាល់គាត់ទេ!ខ្ញុំពុំដឹងជាសរសេរឈ្មោះគាត់
ខុសឬត្រូវផង!បើគាត់មានអង្គរក្ស១០០នាក់ក៏គាត់នៅ
ពុំអាចដណ្ដើមយករដ្ធអំណាចបានដែរ ការពិត គឺសូម្បី
តែក្រុមអង្គរក្សក៏គាត់គ្មានផង បើដូចនេះតើចាំបាច់
ចាប់គាត់ឃុំឃាំងធ្វើអ្វី?
ចំណែកលោកស្រី មូ សុខហួរ តើដល់កាលណាទើបរបប
ខាតលក្ខណ៍នេះផ្ដល់អភ័យឯកសិទ្ធិដល់លោកស្រីវិញ?
សម័យនេះហើយសូមអ្នកកាន់អំណាចខ្មែរចេះសម្រប
ចរឹតលក្ខណៈខ្លួនឱយស្របតាមនិយាមទំនើបបែប
អន្តរជាតិផង។
KPCS
Post a Comment