A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 15 July 2012

Mam Sonando will be sent to court on Monday tomorrow after his arrest today


www.dap-news.com
 Mam Sonando will be sent to court on Monday tomorrow after his arrest today.

លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃចន្ទ NGO និងបក្សនយោបាយ រិះគន់ការចាប់ខ្លួន 
Sunday, 15 July 2012 ដោយ៖ អេង គឹមជាង-Posted:ID068 Dap News

ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ នេះថា លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា បើទោះបីជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ FM 105 MHz បានបញ្ជូនទៅពន្ធនាគារនោះហើយ ក៏ដោយ ។ ដោយឡែកនៅថ្ងៃអាទិត្យនេះផងដែរ គណបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ រិះគន់អាជ្ញាធររដ្ឋាភិបាល ចំពោះការចាប់លោក ម៉ម សូណង់ដូ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា បន្ទាប់ពីមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗ ចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ រហូតមកដល់រសៀល ថ្ងៃទីដដែល លោកត្រូវបញ្ជូនទៅពន្ធនាគារហើយ ដើម្បីរង់ចាំការបើកសវនាការ ពីតុលាការ។
លោក ខៀវ សុភ័គ បន្តថា ការឃាត់ខ្លួនលោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធ ជាមួយបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា បទល្មើសចំនួន៤ នោះ រួមមានទី១ -ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែកក្កដា ស្អែកនេះ ដោយលោកមិនទាន់ត្រូវបាន បញ្ជូនទៅពន្ធនាគារនៅឡើយទេ នេះបើយោងតាមប្រភព ផ្សេងមួយទៀតបានឲ្យដឹង។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញថ្លែងការណ៍នៅថ្ងៃទី១៥ ខែកក្កដា នេះ ដោយបានហៅការចាប់ ខ្លួន លោក ម៉ម សូណង់ដូ គឺជាការប៉ុនប៉ងដ៏គួរឲ្យខ្មាសអៀនមួយ ដែលបានកប់ចោលនូវជម្លោះដីធ្លី ក្នុងខេត្តក្រចេះ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា " នេះជាករណីអាក្រក់បំផុត។ ការចាប់ខ្លួនរបស់លោក ម៉ម សូណង់ដូ គឺមិនមានមូលដ្ឋានជាក់លាក់នោះទេ អី្វដែលអាចពន្យល់បាននោះ គឺនេះគ្រាន់តែជាប៉ុនប៉ងរបស់អាជ្ញាធរ ដើម្បីទម្លាក់កំហុសទៅលើនរណាម្នាក់ ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់ ហេង ចន្ថា ។ ចាប់តាំងពីសកម្មភាពដ៏គួរឲ្យអាម៉ាស់នោះមក អាជ្ញាធរបានលូកដៃចូលយ៉ាងជ្រៅ ដើម្បីបង្កើតជារឿងមួយផ្សេងទៀត ដោយបង្កើតបទចោទប្រកាន់ ស្តីពីការធ្វើអប្បគមន៍ និងចលនាបះបោរ ហើយឥឡូវការចាប់ខ្លួននោះ ដែលមើលទៅគឺអាចឃើញយ៉ាង ច្បាស់ ថាគ្រាន់តែជាករណីមួយទៀត ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានជម្លៀសចេញដោយបង្ខំ និងដោយ ខុសច្បាប់ចេញពីលើដីរបស់ពួកគេ ដើម្បីផ្តល់ដីសម្រាប់ឲ្យក្រុមហ៊ុនឯកជនមួយទទួលប្រាក់ចំណេញតែ ប៉ុណ្ណោះ"។
រីឯគណបក្សសិទ្ធិមនុស្សឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាល ចំពោះការចាប់ខ្លួន លោក ម៉ម សូណង់ដូ នេះដែរ។ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស ដែលចេញនៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ បានសរសេរថា "គណបក្សសិទ្ធិមនុស្សមានការសោកស្តាយចំពោះ ករណីដែលអាជ្ញាធរ រាជរដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ កាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២" ។
គណបក្សសិទ្ធិមនុស្សបានចាត់ទុកការចាប់ខ្លួនលោក ម៉ម សូណង់ដូ ខាងលើនេះ គឺជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរ ផ្នែកនយោបាយ និងដើម្បីបំបាក់ស្មារតី ប្រជាពលរដ្ឋខ្មែរ អ្នកជាតិ និយម និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា ។
គួរបញ្ជាក់ថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ធ្វើដំណើរមកពីបរទេស ហើយមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលនៅពេលនោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់អ្នកកាសែត ដោយមិនខ្លាចរអា នៃការចាប់ខ្លួននេះ ។
កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាឲ្យតាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បានបញ្ជាឲ្យតាមចាប់ខ្លួន ប្រធានសមាគម អ្នកប្រជាធិបតេយ្យ ដោយមិនសំដៅឲ្យចំឈ្មោះនោះទេ បើទោះបុគ្គលនេះ រត់ទៅទីណាក៏ដោយ៕

1 comment:

Anonymous said...
This comment has been removed by a blog administrator.