A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 9 July 2012

Hun Sen's ex-chief bodyguard Bun Sokha released by Koh Kong Court [Cambodia's 'Animal Farm': All are equal, but Hun Sen's relatives and cronies are more equal than others]

Maj-Gen. Bun Sokha, who badly beaten 4 people in Koh Kong on 22 April was set free by Koh Kong Court after he confessed to the crime.
ប៊ុន សុខា ត្រូវ​តុលាការ​ខេត្ត​កោះកុង​សម្រេច​ដោះលែង
ច័ន្ទ 09 កក្តដា 2012  Free Press Magazine Onle

ឧត្តម​សេនីយ៍​ផ្កាយ​២​ ប៊ុន សុខា ​អង្គរក្ស​លោក ហ៊ុន សែន ដែល​បាន​វាយ​មនុស្ស​៣នាក់​ឲ្យ​រងរបួស និង​សន្លប់​នៅ​ខេត្ត​កោះកុង​កាល​ពី​ចុង​ខែ​មេសា​នោះ ត្រូវ​តុលាការ​សម្រេច​ដោះ​លែង​ហើយ​នៅ​ថ្ងៃ​នេះ។

សកម្មភាព ប៊ុន សុខា និងអង្គរក្សខ្លួយវាយទៅលើជនរងគ្រោះ
ដីកា​សម្រេច​ដោះលែង​ឈ្មោះ ប៊ុន សុខា និង​អង្គរក្ស​៣នាក់​ទៀត​របស់​តុលាការ​ខេត្ត​កោះកុង​មិន​ត្រូវ​បាន​ប្រកាស​ជា ​សាធារណៈ​ឡើយ បន្ទាប់​ពី​តុលាការ​នេះ​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃទី​០៥ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ។
មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ការ​សម្រេច​ដោះ​លែង ប៊ុន សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​របស់​តុលាការ ហើយ​វា​ក៏​ធ្វើ​ឲ្យ​សាធារណៈ​ជន​មាន​ការ​សង្ស័យ និង​មិន​អស់​ចិត្ត​ផង​ដែរ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១២ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​នាយរង​សេនាធិការ​កង​អង្គរក្ស​របស់​នាយក​ រដ្ឋមន្រ្តី​ ហ៊ុន សែន ឈ្មោះ ប៊ុន សុខា រួម​ជាមួយ​អង្គរក្ស​ខ្លួន​ចំនួន​៣នាក់ បាន​វាយ​ដំ​និង​ឆក់​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​មនុស្ស​ចំនួន​៣នាក់​ក្នុង​ សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​កោះកុង។ បន្ទាប់​មក​ដោយ​មាន​ភស្តុតាង​ជា​វីដេអូ​ក្លីប​មិន​អាច​ប្រកែក​បាន ប៊ុន សុខា និង​អង្គរក្ស​របស់​ខ្លួន​ត្រូវ​តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​ ដើម្បី​ធ្វើ​ការ​កាត់​ទោស។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ជន​រងគ្រោះ​ទាំង​៣នាក់​នោះ ត្រូវ​ឈ្មោះ ប៊ុន សុខា ផ្តល់​សំណង​ជំងឺ​ចិត្ត​ម្នាក់ៗ​៣ពាន់​ដុល្លារ និង​ក្រោយ​មក​ពួក​គេ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​មក​វិញ៕

1 comment:

Anonymous said...

That's what i call justice by jungle's court of law!..The victims always victimized twice in the cpp's jungles court.The evildo-doers goes free and commits more crime,the victims hurts suffering or putting in jail.Cpp Hunzen justice is served for it cronies....Do you like to see the justice serves upside down come to Hunzen's regime and observe their court system....