Three "secessionists" came out to confess, saying that they work under the guidance of Mam Sonando, the owner of Beehive Radio.
មន្រ្តីថា អ្នកពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ៣នាក់ចេញមកសារភាព
សៅរ៍ 30 មិថុនា 2012 |Free Press Magazine
មន្រ្តីអ្នកនាំពាក្យក្រសួង
មហាផ្ទៃបាននិយាយកាលពីថ្ងៃសុក្រថា
ជនសង្ស័យចំនួន៣នាក់ក្នុងចំណោម៥នាក់ ដែលរដ្ឋាភិបាលចោទថា
បង្កើតតំបន់អបគមន៍នៅតំបន់កំពង់ដំរី ស្រុកឆ្លូង
ខេត្តក្រចេះនោះបានចេញមកសារភាពហើយ។
លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុក
ថា
បុរស៣នាក់ក្នុងចំណោម៥នាក់ដែលក្រសួងមហាផ្ទៃប្រកាសចាប់ខ្លួនពាក់
ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅកំពង់ដំរីបានចេញមកសារភាពហើយ។
ដោយថា
អ្នកទាំង៣នាក់នោះសុទ្ធតែជាមនុស្សនៅក្នុងចំណោមអ្នកដែលទទួលការ
ណែនាំពីលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យផ្ទាល់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ
មិនបានប្រាប់ពីឈ្មោះបុរសទាំង៣នាក់ដែលចូលមកសារភាពនោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី២៦
មិថុនា កន្លងទៅនេះ នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
បានធ្វើការអំពាវនាវមួយឲ្យសមាជិកសមាគមអ្នកប្រជាធិបតេយ្យដែលត្រូវ
ចោទថា ជាមេគំនិតបង្កើតតំបន់អបគមន៍នៅឃុំកំពង់ដំរី ស្រុកឆ្លូង
ខេត្តក្រចេះ ចេញមកសារភាព ដោយសន្យាថា នឹងលើកលែងការចោទប្រកាន់
ហើយប្រែក្លាយអ្នកទាំងនោះទៅជាសាក្សីវិញ។
ហើយស្របគ្នាក៏បានធ្វើការគំរាមវ៉ៃខ្នោះមេខ្លោងធំក្នុងសំណុំរឿង
នេះ ដែលគេដឹងថាសំដៅទៅលើលោក ម៉ម សូណង់ដូ
បើទោះបីជាលាក់ខ្លួននៅទីណាក៏ដោយនោះ។
ឆ្លើយតបនឹងការគំរាមវ៉ៃខ្នោះ
របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ លោក ម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជានាយកវិទ្យុសំបុកឃ្មុំដែលកំពុងស្ថិតនៅក្រៅប្រទេស
បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសមកថា
លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៣ ខែកក្កដា
ខាងមុខដើម្បីបង្ហាញពីភាពស្អាតស្អំ
ដោយមិនខ្លាចនឹងការចាប់ដាក់ពន្ធនាគារជាថ្មីពីសំណាក់រដ្ឋាភិបាល
លោក ហ៊ុន សែន ឡើយ៕
1 comment:
These fakes secessionistists were plans by Cpp to frame Mr:Mom Sanondo without proof or congeret evidence,so that Cpp can prosecute Mr Mom sononodo,we know all these criminal Yuon tactic plans.
Nice try Cpp pigs....No one is believing in you corruption's thugism.
Post a Comment