A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 1 July 2012

Battambang Court criticised for political discrimination against the opposition party

តុលាការ​ខេត្ត​បាត់ដំបង រង​ការ​រិះគន់​ថា​រើសអើង​ខាង​ផ្នែក​នយោបាយ 
ដោយ សួន សុផលមុនី 2012-06-30 Radio Free Asia

តុលាការ​ខេត្ត​បាត់ដំបង រង​ការ​រិះគន់​ថា មាន​ការ​រើសអើង​ខាង​ផ្នែក​នយោបាយ ដោយ​ពុំ​បាន​លើក​យក​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ប្ដឹង​កង​ការពារ​ក្រុមហ៊ុន​ឯកជន​មួយ យក​មក​ចាត់​ការ​ទេ។

តុលាការ​ខេត្ត​បាត់ដំបង បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ជា​ច្រើន​នាក់ នៅ​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ឲ្យ​ចូល​ខ្លួន​ដើម្បី​សាក​សួរ​នៅ​ដើម​ខែ​កក្កដា ខាង​មុខ​នេះ តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​បុគ្គល ឈ្មោះ វ៉ន គយ និង​ឈ្មោះ ឆាត វ៉ាន់ ជា​អ្នក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លុត នៅ​ក្នុង​ជម្លោះ​ដីធ្លី​កាន់​កាប់​ដី​នៅ​ខេត្ត​ភាគ​ពាយ័ព្យ ជាប់​ព្រំដែន​កម្ពុជា ថៃ។

លោក សឹង ហៀង ជា​សកម្មជន​គណបក្ស សម រង្ស៊ី និង​ជា​ជន​ជាប់​ចោទ​បាន​ថ្លែង​ថា លោក តូច សុភក្តី ជា​តំណាង​អយ្យកា​សាលា​ដំបូង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​ចេញ​ដីកា​កោះ​ឲ្យ​អ្នក​ភូមិ​៦​នាក់ ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​គំរាម​កំហែង។
ជន​ត្រូវ​កោះ​ហៅ​ទាំង​៦​នាក់​មាន ឈ្មោះ សឹង ហៀង ឈ្មោះ ផាវ បុត្រ ឈ្មោះ អ៊ូច ហៀង ឈ្មោះ សិន បូ ឈ្មោះ អ៊ុត ទូច និង​ឈ្មោះ កែត សារ៉ុំ។ ពួក​គាត់​ជា​អ្នក​ភូមិ​រស់​នៅ​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។
លោក សឹង ហៀង ដែល​ជា​ជន​រងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ជម្លោះ​ដីធ្លី កាល​ចុង​ឆ្នាំ​២០១១ បាន​ថ្លែង​ថា រូប​លោក​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ករណី​ទាហាន​ការពារ​ក្រុមហ៊ុន បាញ់​ប្រហារ​អ្នក​ភូមិ​បី​នាក់ បណ្ដាល​ឲ្យ​របួស​ធ្ងន់ ទៅ​តុលាការ​ខេត្ត​បាត់ដំបង ដែរ ប៉ុន្តែ​តុលាការ​ពុំ​បាន​លើក​បណ្ដឹង​របស់​គាត់​មក​ចាត់​ការ​ទេ។
វិទ្យុ​អាស៊ី​សេរី បាន​ទូរស័ព្ទ​ទៅ​លោក នួន សាន ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ ប៉ុន្តែ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។ យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក ហេង សាយហុង បាន​បញ្ជាក់​ថា ករណី​ប្ដឹង​ផ្ដល់​គ្នា​នេះ ផ្ទុះ​ចេញ​ពី​ជម្លោះ​ដីធ្លី។ ក្នុង​ន័យ​នេះ លោក​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ និង​ព្យួរ​សំណុំ​រឿង​ចោល មិន​ចាត់​ការ។
ក្រុមហ៊ុន សួន មាន​សម្បត្តិ បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​៤​ពាន់​ហិកតារ ស្ថិត​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ខេត្ត​បាត់ដំបង។ ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ ហើយ​កើត​មាន​អំពើ​ហិង្សា។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១ កង​ទាហាន​ការពារ​ក្រុមហ៊ុន សួន មាន​សម្បត្តិ បាន​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​អ្នក​ភូមិ​បី​នាក់ របួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​លើ​ដី​ប្រទាញ​ប្រទង់​គ្នា រវាង​ក្រុមហ៊ុន សួន មាន​សម្បត្តិ និង​ក្រុម​អ្នក​ភូមិ​ម្ចាស់​ដី ក្នុង​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។
ការ​ផ្ទុះ​អាវុធ​នោះ ធ្វើ​ឲ្យ​អ្នក​ភូមិ​បី​នាក់​រង​របួស​ចំ​ភ្លៅ​ពីរ​នាក់ និង​របួស​ចំ​ស្មង​ជើង​ម្នាក់។ ភាគី​ទាហាន​ការ​ពារ​ក្រុមហ៊ុន​អះអាង​ថា ការ​បាញ់​នេះ គឺ​ដើម្បី​ការពារ​ខ្លួន នៅ​គ្រា​ដែល​មាន​ក្រុម​អ្នក​ភូមិ​ចំនួន​ពី​៥​ទៅ​៦​នាក់ បាន​សម្រុក​ចូល​ទៅ​ដណ្ដើម​យក​ទូរស័ព្ទ​ពី​កង​សន្តិសុខ​ការពារ​ឲ្យ​ ក្រុមហ៊ុន។ កង​សន្តិសុខ​ក្រុមហ៊ុន បាន​ដក​យក​ទូរស័ព្ទ​ពី​ក្រុម​អ្នក​ភូមិ​យក​ទៅ​រក្សា​ទុក មិន​ឲ្យ​ថតរូប និង​អាត់​សំឡេង ពី​សកម្មភាព​នានា របស់​ក្រុមហ៊ុន នៅ​លើ​ដី​នៅ​តំបន់​នោះ៕

No comments: