A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 1 July 2012

Fake "secessionists" came out to confess

Three "secessionists" came out to confess, saying that they work under the guidance of Mam Sonando, the owner of Beehive Radio.
មន្រ្តី​ថា អ្នក​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​៣នាក់​ចេញ​មក​សារ​ភាព
សៅរ៍ 30 មិថុនា 2012 |Free Press Magazine
មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង ​មហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ជន​សង្ស័យ​ចំនួន​៣នាក់​ក្នុង​ចំណោម​៥នាក់ ដែល​រដ្ឋាភិបាល​ចោទ​ថា បង្កើត​តំបន់​អបគមន៍​នៅ​តំបន់​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នោះ​បាន​ចេញ​មក​សារភាព​ហើយ។

ទាហានរដ្ឋាភិបាលចុះបង្រ្កាបតំបន់អបគមន៍នៅកំពង់ដំរី
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ​ថា បុរស​៣នាក់​ក្នុង​ចំណោម​៥នាក់​ដែល​ក្រសួង​មហាផ្ទៃ​ប្រកាស​ចាប់​ខ្លួន​ពាក់​ ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​កំពង់ដំរី​បាន​ចេញ​មក​សារភាព​ហើយ។ ដោយ​ថា អ្នក​ទាំង​៣នាក់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​ ណែនាំ​ពី​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ផ្ទាល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ មិន​បាន​ប្រាប់​ពី​ឈ្មោះ​បុរស​ទាំង​៣នាក់​ដែល​ចូល​មក​សារភាព​នោះ​ទេ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី​២៦ មិថុនា កន្លង​ទៅ​នេះ នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវនាវ​មួយ​ឲ្យ​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ ចោទ​ថា ជា​មេ​គំនិត​បង្កើត​តំបន់​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចេញ​មក​សារភាព ដោយ​សន្យា​ថា នឹង​លើក​លែង​ការ​ចោទ​ប្រកាន់ ហើយ​ប្រែ​ក្លាយ​អ្នក​ទាំង​នោះ​ទៅ​ជា​សាក្សី​វិញ។ ហើយ​ស្រប​គ្នា​ក៏​បាន​ធ្វើ​ការ​គំរាម​វ៉ៃខ្នោះ​មេ​ខ្លោង​ធំ​ក្នុង​សំណុំ​រឿង ​នេះ ដែល​គេ​ដឹង​ថា​សំដៅ​ទៅ​លើ​លោក ម៉ម សូណង់ដូ បើ​ទោះ​បី​ជា​លាក់​ខ្លួន​នៅ​ទីណា​ក៏​ដោយ​នោះ។
ឆ្លើយ​តប​នឹង​ការ​គំរាម​វ៉ៃខ្នោះ​ របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នេះ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មក​ថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ខាង​មុខ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ ដោយ​មិន​ខ្លាច​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ពី​សំណាក់​រដ្ឋាភិបាល​ លោក ហ៊ុន សែន ឡើយ៕

1 comment:

Anonymous said...

These fakes secessionistists were plans by Cpp to frame Mr:Mom Sanondo without proof or congeret evidence,so that Cpp can prosecute Mr Mom sononodo,we know all these criminal Yuon tactic plans.

Nice try Cpp pigs....No one is believing in you corruption's thugism.