ដោយ ទីន ហ្សាការីយ៉ា
2012-07-17 Radio free Asia
មេដឹកនាំគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី
និងមេដឹកនាំគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា
បានចុះហត្ថលេខាព្រមព្រៀងគ្នាមួយ
បង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅទីក្រុងម៉ានីល
ប្រទេសហ្វីលីពីន។
ការព្រមព្រៀងគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នឹងឈានទៅបង្កើតគណបក្សថ្មីមួយនៅពេលខាងមុខ
ដោយរំលាយឈ្មោះគណបក្សទាំងពីរវិញនោះ
បន្ទាប់ពីគណបក្សទាំងពីរបានជាប់គាំងក្នុងការបង្រួបបង្រួមគ្នាអស់
រយៈពេលជាង ៣ឆ្នាំកន្លងមក។
មេដឹកនាំគណបក្សទាំងពីរ លោក កឹម សុខា និងលោក សម រង្ស៊ី
បានឲ្យដឹងថា
គណបក្សទាំងពីរមានគម្រោងបង្កើតគណបក្សថ្មីមួយនៅក្នុងពេលឆាប់ៗ
ខាងមុខនេះ
បន្ទាប់ពីគណបក្សទាំងពីរបានចុះហត្ថលេខាបង្កើតចលនាប្រជាធិបតេយ្យ
សង្រ្គោះជាតិនៅថ្ងៃទី១៧ កក្កដា។
ការថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែតនៅទីស្ដីការគណបក្ស សម
រង្ស៊ី តាមរយៈវីដេអូ ខនហ្វឺរិន (Video Conference) ពីទីក្រុងម៉ានីល
ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី១៧ ខែកក្កដា
ជាទីកន្លែងដែលមេដឹកនាំទាំងពីរបានទៅជួបគ្នាដើម្បីចរចាគ្នា។
លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សទាំងពីរបានរួបរួមគ្នា
និងកំពុងរៀបចំបង្កើតគណបក្សថ្មីនៅពេលខាងមុខនោះ គណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សបានសម្រេចបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះ
ជាតិ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការបង្កើតគណបក្សថ្មីនោះ
ស្ថាប័នទាំងពីរនេះ គឺលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធាន។
ទោះបីជាយ៉ាងនេះក្ដី ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី
មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេថា
តើគណបក្សបង្កើតថ្មីនោះមានឈ្មោះអ្វី
និងបង្កើតនៅក្នុងខែណានោះទេ?
ប៉ុន្តែលោក កឹម សុខា បានបញ្ជាក់ថា
គណបក្សថ្មីគឺនឹងបង្កើតក្នុងពេលឆាប់ៗនេះ ដែលកើតចេញពីគណបក្ស សម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបច្ចុប្បន្ននេះ មានយន្តការច្បាស់លាស់
គឺខុសពីសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ រវាងគណបក្ស សម រង្ស៊ី
និងគណបក្សហ៊្វុនស៊ិនប៉ិច ពីមុន។
គណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សបានជាប់គាំងអំពីការបង្រួបបង្រួមគ្នាអស់
រយៈពេលជាង ៣ឆ្នាំមកហើយ
បន្ទាប់ពីគណបក្សទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នាកាលពីឆ្នាំ
២០០៩ មក។
ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន បានស្វាគមន៍ចំពោះការបង្រួបបង្រួមគ្នារវាងគណបក្ស សម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លោក ផៃ ស៊ីផាន អះអាងថា
ទោះបីជាគណបក្សទាំងពីរបង្កើតចលនាសង្គ្រោះជាតិ
ហើយគ្រោងនឹងបង្កើតគណបក្សមួយថ្មីទៀតក៏ដោយ
ប៉ុន្តែមិនអាចប្រកួតប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជាទេនៅអាណត្តិ
បោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌
ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា
បានពន្យល់ថា
នេះជាជំហានប្រវត្តិសាស្ត្រថ្មីមួយដែលគណបក្សទាំងពីរបាន
បង្រួបបង្រួមគ្នា។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា
ការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរនេះ សំឡេងឆ្នោតនឹងកើនឡើង។
ភ្ជាប់ទៅនឹងបញ្ហានេះ គេមិនទាន់ដឹងនៅឡើយទេថា ក្រសួងមហាផ្ទៃ
និងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនឹងទទួលស្គាល់គណបក្សថ្មី
ដែលគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សបញ្ចូលគ្នាគ្រោងបង្កើតនោះ ឬយ៉ាងណាទេ?
ពីព្រោះថា គ.ជ.ប. កាលពីពេលថ្មីៗនេះ បានប្រកាសថា
ខ្លួននឹងបង្កើតច្បាប់មិនអនុញ្ញាតឲ្យទណ្ឌិតមានសិទ្ធិឃោសនាបោះ
ឆ្នោត គឺសំដៅទៅលើលោក សម រង្ស៊ី
មិនឲ្យមានសិទ្ធិក្នុងការដឹកនាំគណបក្សរបស់លោកនៅពេលបោះឆ្នោតខាង
មុខ។
ឆ្លើយតបនឹងបញ្ហានេះ លោក សម រង្ស៊ី អះអាងថា
លោកមិនព្រួយបារម្ភចំពោះបញ្ហានេះទេ ពីព្រោះថា
ស្ថានភាពប្រទេសកម្ពុជា នឹងមានការផ្លាស់ប្ដូរនៅពេលខាងមុខ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា
គណបក្សទាំងពីរត្រូវប្រយ័ត្នប្រយែងចំពោះគម្រោងបង្កើតគណបក្សថ្មី
ពីព្រោះថា នៅពេលគណបក្សទាំងពីររំលាយបញ្ចូលគ្នាទៅជាគណបក្សតែមួយ
ដោយបង្កើតគណបក្សថ្មីនោះ
អាសនៈសភាដែលគណបក្សទាំងពីរមាននាពេលបច្ចុប្បន្នក៏នឹងរលាយដែរ៕
1 comment:
ការរួមគ្នារវាង សម រង្សី នឹង គឹម សុខា ខាអាច
នាំមកនូវភាពរីកចំរើនរបស់ បក្សប្រឆាំងឫ
យ៉ងណា ?
អ្នកដែលស្អប់បក្ស សម រង្សី ត្រូវដើរចេញ
អ្នកដែលស្អប់បក្ស គឹម សុខា ត្រូវដើរចេញ
ក្នុងគណៈបក្សត្រូវតែមានទំនាស់រវាងបែងចែក
ដំណែងខ្យល់ មានជំលោះបែកបាក់ផ្ទៃក្នុង
ដោយជៀសពំរួច
អ្នកដែលទទួលផលគឺ គណៈបក្សប្រជាជន ?
ការពិភាគ
បើកំឬួបរួម គណៈបក្សនិមួយចំប្រឹងធ្វើការរៀងៗខ្លួនចាត់ចែងក្នុងបក្សអោយមានដម្លាភាពច្បាស់លាស់ ដូចជាដើមអំពៅ ស៊ីពីចុងនោះ កៅអីនិមួយកើនឡើងរហូតដល់មានសំឡេងអាចរួមក្នាបង្កើត
រដ្ធាភិបាលបាននោះទើបជាវាសនារបស់ប្រជារស្ត្រ
ខ្មែរ។
ឥឡូវនេះគឺមិនខុសពី អាខ្វាក់នឹងអាខ្វិន ទេ
Post a Comment