A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 July 2012

SRP and HRP agreed to merge with Sam Rainsy as president and Kem Sokha as vice-president

www.dap-news.com
Kem Sokha and Sam Rainsy held a press conference via a videolink from the Philippines after the talks.  
សម​ រង្ស៊ី និង កឹម សុខា ឯកច្ឆន្ទគ្នា នឹងបង្កើតគណបក្សថ្មី នាពេលឆាប់ៗនេះ ដោយលោក សម រង្ស៊ី ជាប្រធាន, លោក កឹម សុខា ជាអនុប្រធាន 

 
ភ្នំពេញ៖ បន្ទាប់ពីកិច្ចជំនួបរវាងក្រុមមេដឹកនាំ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចំនួនពីរថ្ងៃ ពីថ្ងៃទី ១៦-១៧ ខែកក្កដា នៅប្រទេសហ្វីលីពីន ក្រុមមេដឹកនាំគណបក្សប្រឆាំងទាំងពីរ បានសម្រេចជាឯកច្ឆន្ធថា នឹង បង្កើតគណបក្សថ្មីមួយទៀតនាពេលឆាប់ៗខាងមុខនេះ ដោយលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធានបក្ស។
ថ្លែងតាមរយៈវីដេអូ ខនហ្វើរិន ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោកសម រង្ស៊ី និងលោក កឹម សុខា បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងសមាជិក នៃ គណបក្សទាំងពីរនារាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ថា ពួកគេនឹងបង្កើតគណបក្សមួយ ថ្មីទៀត នាពេលឆាប់ៗនេះ ដើម្បីតទល់ប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចបច្ចុប្បន្ន (គណបក្សប្រជា ជនកម្ពុជា)។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការសម្រេចរបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺជាការ ត្រឹមត្រូវ ដើម្បីជួយសង្គ្រោះជាតិ និងផ្តូលរំលំការគ្រប់គ្រប់របស់រដ្ឋាភិបាលបច្ចុប្បន្នដែលលោកអះអាងថា មាន សារធាតុបែបកុម្មុយនីស្តនោះ។ «យើងបានសម្រេចជាប្រវត្តិសាស្រ្ត ចាប់ពីថ្ងៃនេះទៅឆាកនយោបាយនៅប្រទេស កម្ពុជាមានការផ្លាស់ប្តូរដ៏សំខាន់។ សេចក្តីសម្រេចនេះគឺជាការសម្រេចរវាងគណបក្សទាំងពីរ ដែលប្តេជ្ញាចិត្ត បំពេញបេសកកម្មស្រោចស្រង់ប្រទេសជាតិជាមួយគ្នា….»។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សទាំងពីរ បានឲ្យដឹងថា នាពេលនេះពួកខ្លួនបាន ជ្រើសរើសជាឯក ច្ឆន្ធជ្រកក្រោម «ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ» មុននឹងពួកគេសម្រេចបង្កើតគណបក្សថ្មីនោះ។
លោក កឹម សុខា បានមានប្រសាសន៍តាមរយៈវីដេអូខនហ្វ្រើរិនដែរថា ការបង្រួបបង្រួមរបស់លោកជាមួយនឹង គណបក្ស សម រង្ស៊ី ដើម្បីឈរលើគោលការណ៍តែមួយគត់ គឺផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ លោក កឹម សុខា បានបញ្ជាក់ថា «យើងយកគោលការណ៍ទាំងអស់នេះ យើងប្រកាន់គោលការណ៍ អនុវត្តតាមរយៈការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទាមទារឲ្យមានការផ្លាស់ប្តូរគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គឺមានការកែប្រែនូវនីតិវិធីដ៏ស្មុគស្មាញនៅក្នុងការរៀបចំការបោះឆ្នោត ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានសិទ្ធិបោះឆ្នោតមិនអាចបោះឆ្នោតកន្លងមកនេះ ហើយយើងនឹងទាមទារបរិយាកាស បោះឆ្នោតនេះឲ្យវាទូលំ ទូលាយ….»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរ សម រង្ស៊ី និងសិទ្ធិមនុស្សនេះ ពុំបាន ធ្វើឲ្យគណបក្សកាន់អំណាចបច្ចុប្បន្នរសើបដៃជើងឡើយ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណៈ រដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការបញ្ចូលគ្នារវាងគណ បក្សរបស់លោក សម រង្ស៊ី និងលោក កឹម សុខា វាជារឿងផ្ទៃក្នុងរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ ហើយការ បញ្ចូលគ្នានេះ ក៏មិនអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នមានវត្តមានសម្តេចទាំងបី ជាប្រមុខដឹកនាំ នោះខ្សោយឡើយ។
លោកផៃ ស៊ីផាន បានបញ្ជាក់ «គណបក្សទាំងពីរ រូមបញ្ចូលគ្នាក៏ពុំមានតូលេខណាមួយដែលអាចមកផ្ទឹមបាន ពាក់កណ្តាលជាមួយគណបក្សប្រជាជនបានទេ ហើយគណបក្សប្រជាជននៅតែនាំមុខបោះសំឡេងជាងគណ បក្សទាំងពីរដដែល»។
លោកសម រង្ស៊ី និងលោកកឹម សុខា ពុំបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ថា ពូកខ្លួននឹងត្រូវបង្កើតបក្សថ្មី នៅថ្ងៃណាទេ ហើយក៏មិនបានបញ្ជាក់អំពីឈ្មោះបក្ស ដែលខ្លួនមានគម្រោងបង្កើតនោះដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីសមាសភាពចលនាប្រជាធិបតេយ្យសង្រោះជាតិ ដែលគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានសម្រេចបង្កើតនោះ គឺអ្នកទាំងពីរបានឯកភាពគ្នារៀបចំយន្តការដឹកនាំចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិនោះ គឺតម្រូវឲ្យមាន គណៈកម្មាធិការនីតិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មា ធិការវិន័យតែប៉ុណ្ណោះ ហើយថ្នាក់ដឹកនាំលោក សម រង្ស៊ី ជាប្រធាន, លោកកឹម សុខាជាអនុប្រធាន។ រីឯលេខា ធិការដ្ឋានវិញ អ្នកស្រី មួរ សុខហួរ ជាប្រធានលេខាធិការដ្ឋាន, លោកយ៉ែម បុញ្ញប្ញទ្ធិជាអនុលេខាធិការដ្ឋាន។ សម្រាប់អ្នកនាំពាក្យចលនានេះ មានលោក ប៉ុល ហំម និងលោក យឹម សុវណ្ណ៕

15 comments:

Anonymous said...

Dear Khmers,

It is a new dawn, it is a new day, and it is a new
HOPE for us, the Khmer people.
Long Live new DMNS !!!

A Khmer Patriot

Anonymous said...

What will the party name be changed to? Sam khem party?

Anonymous said...

Khmer do not have long chin the Tai or Thai is Sam is not Khmer.

Anonymous said...

Does Sam speak Thai or Khmer ah 18 July 2012 11:03 AM?

Anonymous said...

បញ្ហា​របស់​លោក​ សម រង្ស៊ី គឺ​ពិត​ជា​ផ្តើម​ចេញ​ពី​ការ​ដើរ​ខុស​ផ្លូវ​ផ្នែក​យុទ្ធសាស្ត្រ​នយោ​បាយ​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ជុំវិញ​ឥរិយា​បថ​នៃ​ចេតនា​ «យក​ច្បាប់​ទ្រាប់​អង្គុយ» ។

តើ​ទង្វើ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​ ការ​​ក្លែង​ឯកសារ​ផែនទី ការ​ជេរ​ប្រមាថ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ញុះញង់ អុជ​អាល បង្ក​ចលាចល​សង្គម​ អំពើ​ទាំង​នោះ​បាន​ឆ្លុះ​បញ្ចាំង​អ្វីខ្លះអំពី​ការ​ចូល​រួម​អនុវត្ត​កាតព្វកិច្ច​ពង្រឹង​នីតិ​រដ្ឋ គោរព​លទ្ធិប្រជាធិប​តេយ្យ និង​ជា​មោទន​ភាព​​​​សម្រាប់​ជាតិ​ដែរ​ឬទេ ? ​(សូម្បី​តែ​សហ​គមន៍​​អន្តរ​ជាតិ​ក៏​អស់​ជំនឿ​លើ​លោក​សម រង្ស៊ី​ដែរ) ។

ប្រទេស​នៅ​លើ​សាកល​លោក​ ដែល​មាន​នូវ​ការ​អភិវឌ្ឍ​រីក​ចម្រើន​​ ការ​​ធា​នា​នូវ​សន្តិសុខ​ ស្ថិរភាព​នយោបាយ​ សណ្តាប់​ធ្នាប់​សង្គម​ គឺ​គេ​ខិត​ខំ​រឹត​បន្តឹង​ខ្លាំង​ណាស់​ការ​គោរព​ និង​អនុវត្ត​ច្បាប់​យក​ធ្វើ​ជា​មូល​ដ្ឋាន ។ ចុះ​អំពើ​របស់​លោក​ សម​ រង្ស៊ី តើ​លោក​បាន​ដើរ​ត្រឹម​ត្រូវ​តាម​គន្លង​លទ្ធិ​ប្រជាធិប​តេយ្យ​ដែរ​ឬទេ?​ គឺ​គេ​អាច​ឆ្លើយ​បាន​ភ្លាម​ថា​ ពិត​ជា​បញ្រ្ចាស​ពី​គោលការណ៍​ច្បាប់​​ទាំង​ស្រុង ។ ផ្ទុយ​ទៅ​វិញ ​លោក សម រង្ស៊ី បាន​សម្រេច​ចិត្ត​យក​ច្បាប់​ព្រៃ​មក​អនុវត្ត​ បើ​ទោះ​​ជា​ដឹង​ថា ​សកម្មភាព​របស់​គាត់​មិន​អាច​ទាក់​ទាញ​សំឡេង​គាំ​ទ្រ​ពី​សាធារណ​មតិ​ជាតិ​ និង​សហគមន៍​អន្តរ​ជាតិ​ក៏​ដោយ​ក្តី ។

Anonymous said...

Change to whatever ad long the party name is belong to all Khmers.Not SRP or HRP....changes to just Democracy Khmer people party=DKPP! ....Good name,belong to all khmers,no one own the name.Please change for the better...Thank you.

Kmenhwatt

Anonymous said...

ចំពោះអាភ្លើ ប៉ុស្តិ៍18 July 2012 12:07 PM។ ឯងមិនមើល អាមេក្វាក់ឯងផង តើវាចេះ​យកច្បាប់មក​អនុវត្តទេ? ស្រែកជេរគេឯង ដូចជនពាល​ក្នុងទូរទស្សន៍។ តើមានយុត្តិធម៌ទេក្នុងស្រុកខ្មែរ? កម្រឃើញមានអ្នកក្រ​ឈ្នះអ្នកមាន អ្នកធំណាស់។ ឯងធ្លាប់អានប្រវត្តិសាស្រ្តទេ ថាតើដែលអ្នកជិតខាង​ធ្លាប់បានឈ្លានពាន ទឹកដីប៉ុណ្ណា?​ ឲ្យវាចេះមានឧត្តមគតិ និងចេះមើលខុសត្រូវ ដោយយុត្តិធម៌ផង កុំធ្វើដូចមនុស្សខ្វាក់ ប្រយ័ត្នខ្វាកើមែនទែន។

Anonymous said...

The new party name is Democratic Movement of
National Salvation : DMNS !!!

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

The name must have khmers sake attach to it,because the party belong to all khmers.

DMNS. has no Khmer's name in it???? DKPP is better...What's salvation had to do with khmers politics???? Wrong name again...

Anonymous said...

តើការរូបរួមគ្នារវាង រង្សី និង គឹម សុខា អាចឈ្នៈ
បក្សកាន់អំណាចឫ ?

មេៗញញឹមដាក់គ្នា ឯកូនចៅវីញគគ្រីតធ្មេញដាក់គ្នា
អ្នកដែលពុំពេញចិត្ត បក្ស សម រង្សី ត្រូវដើរចេញ
អ្នកដែលស្អប់ បក្ស គឹម សុខា say by? by..

នេះជាជំហានបរាជ័យរបស់បក្សប្រឆាំង ដោយសារ
ជាតិនិយមក្លែងក្លាយ ភាពមិនស្មោះនិងគ្នា ។

 

Anonymous said...

10:00pm,
Save our country from Hun Sen's regime, save our country from being swallowed by Hanoi

Anonymous said...

The merger is meaningless, Sam Rainsy political career is already over. Kem Sokha will be exile too now he's associated with an outcast Rainsy.

Anonymous said...

So you want him(Khem ) to associate with Yuon's slaves like YPP? Oh! YPP=Yuon people party,former's name Cpp changed to YPP now.You must be blinded or deaf after all.

Anonymous said...

Some people cannot differentiate the difference between right and wrong !!!