A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 June 2012

The U.S government asked Cambodian court to re-examine the case of the 13 jailed Boeung Kak Lake women

The U.S ambassador, William Todd, said the U.S government is following the case of the 13 jailed Boeung Kak Lake women closely as he criticised the weak Cambodian judicial system. 14 women and one man were arrested during the land protest on 22 May against the confiscation of their land. A woman and a man have been released on bail on 15 June, but the 13 women have not been released. Mr. Todd appealed for the 13 women to be released soon.
អាមេរិក​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​ករណី​​ចាប់​ឃុំ​អ្នក​បឹង​កក់​១៣​នាក់
2012-06-21
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណាត់​ការ​តុលាការ​កម្ពុជា ដែល​កាត់​ក្តី​ឲ្យ​ពលរដ្ឋ​បឹង​កក់ ១៣​នាក់​មាន​ទោស ក្នុង​ករណី​ការពារ​ដីធ្លី និង​លំនៅឋាន​មិន​ឲ្យ​បាត់បង់។

RFA/Den Ayuthyea, William Todd talking to the media.
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
ទោះ​យ៉ាង​ណា សហរដ្ឋ​អាមេរិក​រំពឹង​ថា តុលាការ​នឹង​ដោះលែង​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់​ឲ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ និង​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​។
មិន​មែន​មាន​តែ​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ទេ ដែល​ឈឺ​ឆ្អាល និង​ចាត់​ទុក​ការ​ជម្រះ​ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ស្រប​តាម​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ សូម្បី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ថត (William Todd) ក្នុង​នាម​សហរដ្ឋ​អាមេរិក ក៏​ចង់​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ផ្ដល់​យុត្តិធម៌​ ឬ​ក៏​បើក​សវនាការ​ជា​ថ្មី​លើ​សំណុំ​រឿង​អ្នក​បឹង​កក់​ទាំង ១៣​នាក់ ​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​បាន​ត្រឹម​ត្រូវ។

កាល​ពី​ថ្ងៃពុធ ទី​២០ ខែ​មិថុនា លោក វីល្លៀម ថត បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​ថា សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តុលាការ​កម្ពុជា ដែល​បាន​ចាប់​ពលរដ្ឋ​បឹង​កក់ ១៣​នាក់ ដាក់ព​ន្ធនាគារ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក មាន​ជំនឿ​ថា អ្នក​ភូមិ​ទាំង ១៣​នាក់ ​នឹង​ត្រូវ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​នេះ។
លោក វីល្លៀម ថត បន្ថែម៖ «បញ្ហា​បឹង​កក់ រដ្ឋាភិបាល​អាមេរិក សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ដាក់​ឃុំ​ឃាំង​​នូវ​ប្រជាពលរដ្ឋ​ ចំនួន ១៥​នាក់ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ២​នាក់ ដែល​ជា​សញ្ញា​វិជ្ជមាន។ ហើយ​ថា ពលរដ្ឋ​ចំនួន ១៣​នាក់​ទៀត ដែល​នៅ​សល់​នឹង​ត្រូវ​កាត់​ទោស​នៅ​សាលាឧទ្ធរណ៍។ សង្ឃឹម​ថា ពួកគេ​នឹង​ត្រូវ​បាន​ដោះ​លែង បន្ទាប់​ពី​ការ​កាត់​ក្ដី​នៅ​សាលឧទ្ធរណ៍ ហើយ​យើង​រីក​រាយ​នឹង​​តាមដាន​ជាមួយ​ពិភពលោក​ទាំង​មូល ដើម្បី​តាមដាន​ពលរដ្ឋ​បឹង​កក់​ទាំង​នេះ។ សហរដ្ឋ​អាមេរិក ​និង​ពិភពលោក​ទាំង​​មូល​កំពុង​តាម​ដាន​ដំណើរ​ការ​ក្ដីក្ដាំ​របស់​អ្នក​ភូមិ​ បឹង​កក់​ទាំង ១៣​នាក់ ដែល​មិន​ទាន់​ចេញ​ពី​ពន្ធនាគារ​នៅ​ឡើយ»
​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​សវនាការ​របស់​តុលាការ​កម្ពុជា ចំពោះ​ករណី​អ្នក​ភូមិ​បឹង​កក់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន មា​ន​ដូច​ជា សវនាការ​មាន​ភាព​តក់ក្រហល់ និង​ចុង​ចោទ​គ្មាន​មេធាវី​ការពារ​ក្តី​ជា​ដើម។
​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ស្ត្រី​បឹង​កក់​ចំនួន ១៣​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី ១​ឆ្នាំ ទៅ ២​ឆ្នាំ​កន្លះ ​ចោទ​បទ​រំលោភ​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​​នីតិបុគ្គល​ សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។
​ការ​ចាប់​ពលរដ្ឋ​បឹង​កក់​ដាក់​ពន្ធនាគារ បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​បឹង​កក់​ជា​ច្រើន​លើក​ច្រើន​សា​ទៅ ​កាន់​ស្ថានទូត​​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​និង​ស្ថាប័ន​កំពូលៗ នៃ​រាជ​រដ្ឋាភិបាល មាន​ក្រសួង​យុត្តិធម៌ ស្ថាប័ន​​​​រដ្ឋ​សភា និង​​​​​​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ដើម្បី​ស្នើ​ដោះ​លែង​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ឲ្យ​មាន​សេរីភាព។
​​ទាក់​ទង​បញ្ហា​នេះ តុលាការ​សាលាឧទ្ធរណ៍​គ្រោង​លើក​យក​សំណុំ​រឿង​អ្នក​បឹង​កក់​ទាំង ១៣​នាក់​មក​បើក​សវនា​ការ​​​ជម្រះ​ក្ដី នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១២។
យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​អាមេរិក រំពឹង​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​កាត់​សេចក្ដី​មិន​លំអៀង ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
បន្ថែម​លើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​កំពុង​ចាំ​មើល​ការ​ផ្ដល់​យុត្តិធម៌​របស់​​សាលា​ឧទ្ធរណ៍​ទៅ​លើ​ពលរដ្ឋ​បឹង ​កក់​ទាំង ១៣​នាក់ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​បាន​រិះគន់​ថា ការ​​កាត់​ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ជា​ទង្វើ​ខុស​ច្បាប់​៕

No comments: