A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 June 2012

HRP and SRP to re-start negotiation

By Khmerization
Source: DAP News

Kem Sokha, president of the Human Rights Party (HRP), has planned to hold direct talks with Mr. Sam Rainsy, President of the eponymous Sam Rainsy Party (SRP), in order to reviltalise an alliance and planned merger which has been abandoned after an acrimonious breakdown of the talks in 2009.

Mr. Kem Sokha said during the news conference this morning that the time is ripe after his party has received strong supports in the commune election held on Sunday, which has seen the party winning 20 commune chiefs. "We will sit down to talk to one another to find out the benefits and the losses. If both parties can see the benefits, we will start the negotiations immediately after the results of this (election). I will extend my hands first, I will telephone His Excellency Sam Rainsy first", he said.

Mr. Kem Sokha said that the SRP and the HRP had started the alliance and merger talks in 2008 but had abandoned the talks because of the disagreements and after the SRP did not trust the HRP. He added that it could be that the SRP had looked down on the HRP that it is just a lone party with little voice and is a puppet party (of the ruling CPP).

Mr. Yim Sovan, spokesman for the SRP cannot be reached for comments, but Mr. Kim Sour Phirith, acting spokesman for the SRP, said the SRP's door remained open for unity for the good of the nation. "The SRP is always open to talks based on mutual respect. We want unity, we always welcome it", he said.

Mr. Kem Sokha said his party had won 18 commune chiefs in 3 provinces- 10 communes in Prey Veng province, 7 communes in Kampong Cham and 1 commune in Kampot. He said it is a good result for his party, but it is still unacceptable because there are too many irregularities, intimidation and vote-rigging.

Read article in Khmer below:


មេបក្ស​ ប្រឆាំងទាំងពីរ នៅកម្ពុជា នឹងជួបគ្នាបើកការ ចរចា ឡើងវិញ ដើម្បី ប្រជាធិបតេយ្យ
E-mail Print PDF
ភ្នំពេញៈ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា នឹងនិយាយដោយផ្ទាល់ ជាមួយនិងមេបក្សប្រឆាំង លោកសម រង្ស៊ី ដើម្បីបើកតុចរចាគ្នាឡើងវិញ អំពីការ បង្រួបបង្រួម សំឡេងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា បន្ទាប់ពីសេចក្តីប្រកាសជាផ្លូវការ នូវលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួច។
មានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នាទីស្នាក់ការកណ្តាល របស់គណបក្សសិទ្ធិមនុស្ស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ លោក កឹម សុខា បានបន្តថា ”យើងនឹងអង្គុយជជែកគ្នា អំពីផលចំណេញ ផលខាតទាំងអស់គ្នា ប្រសិនជាគណបក្សទាំងពីរ មើលឃើញផលចំណេញខាងយើង នឹងចាប់ផ្តើមជជែកគ្នា ភ្លាមក្រោយលទ្ធផលនេះ ខ្ញុំនឹងបោះដៃមុន ខ្ញុំនឹងទូរស័ព្ទទៅឯកឧត្តម សម រង្ស៊ីមុន”។
កាលពីកំឡុងឆ្នាំ ២០០៨កន្លងទៅ គណបក្សសម រង្ស៊ី ជាមួយនិងគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា បានជជែកគ្នាម្តងរួចហើយ ដើម្បីចងជាសម្ព័ន្ធភាព រវាងគណបក្សទាំងពីរ ក្នុងការប្រមូលសំឡេងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារគណបក្សសម រង្ស៊ី មិនមានទំនុកចិត្ត លើគណបក្សសិទ្ធិមនុស្ស។ លោក កឹម សុខា បានបន្តថា អាចមកពីគណបក្ស សម រង្ស៊ី មើលស្រាល ដល់គណបក្សសិទ្ធិមនុស្សថា ជាគណបក្សតែតោល មានសំឡេង តិច ហើយនិងគណបក្សអាយ៉ងជាដើម។
អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មិនអាចសុំការអធិប្បាយ បានទេនាព្រឹកមិញ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកលើក តែលោក គឹម សួភិរិទ្ធ ជាអ្នកនាំពាក្យ ស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គណបក្សរបស់លោក បើកទ្វារជានិច្ច សម្រាប់គណបក្ស បង្រួបបង្រួម ដើម្បីស្ថាបនាប្រទេសជាតិ។
លោកគឹម សួភិរិទ្ធ បានបញ្ជាក់តាមទូរស័ព្ទថា ”គណបក្ស សម រង្ស៊ី បើកចំជានិច្ច ក្នុងការចរចាតែឈរលើស្មារតី គោរពគ្នាទៅវិញទៅមក យើងចង់មានការបង្រួប បង្រួមមិនអត់ទេ យើងស្វាគមន៍ជានិច្ច។”
មានប្រសាសន៍ប្រហែល ជិតមួយម៉ោង ដោយភ្ជាប់ជាមួយនឹងសេចក្តីរីករាយ លោក កឹម សុខា បានបន្តថា គណបក្សរបស់លោក បានកំពុងតែកើនសំឡេងទ្វេដង ពី មួយអាណត្តិទៅមួយអាណត្តិ បើទោះបីជាមានឧបសគ្គ ពីគណបក្សដទៃគំរាមកំហែង សកម្មជនរបស់លោកក៏ដោយ។
លោក កឹម សុខា បានមានប្រសាសន៍ថា ជាជំហានបណ្តោះអាសន្ន គណបកស្សសិទ្ឋិមនុស្ស ទទួលបានចំនួន១៨ឃុំ ក្នុងខេត្តចំនួន៣ គឺខេត្តព្រៃវែង ១០ឃុំ ខេត្ត កំពង់ចាម៧ ឃុំនិងខេត្តកំពតចំនួន ១ឃុំ ប៉ុន្តែលទ្ធផលនេះ ក៏នូវតែពុំអាចទទួលយកបាន ដែលដោយសារតែកន្លែងខ្លះ មិនមានភាពប្រក្រតី សម្រាប់គណបក្ស របស់លោក ដោយសារមានកន្លែងមួយចំនួន មានការគំរាមកំហែង និងបំភ័ន្តសន្លឹកឆ្នោតរបស់ លោកពីគណបក្សកាន់អំណាច ហើយនឹងប្រធាន គណៈកម្មាធិការ រៀបជាតិ ចំការបោះឆ្នោតមិនឯករាជ្យ។
មានប្រសាសន៍ នៅពីមុខអ្នកសារព័ត៌មាន លោក កឹម សុខា បានវាយប្រហារដល់ស្ថាប័នគ.ជ.ប.ថាជាកូតា របស់គណបក្សកាន់អំណាច មិនមានឯករាជ្យភាព ធ្វើគ្រប់ យ៉ាង ទៅតាមបទបញ្ជារបស់ គណបក្សប្រជាជនទាំងអស់ ”កាលពីឆ្នាំ២០០៨ ក៏មានរឿងពាក់ព័ន្ធទាក់ទង និង គ.ជ.ប. ដែលធ្វើឲ្យប្រជាពលរដ្ឋ កត់ឈ្មោះបោះឆ្នោត មិនបាន យើងសុំអំពាវនាវដោយទទូច សុំឲ្យសមាសភាពគណៈកម្មការបោះឆ្នោត សូមឲ្យមានមនសិការ មានសម្បជញ្ញៈ ជាអ្នកទទួលខុសត្រូវ បើអ្វីយើងធ្វើមិនកើត ហើយយើងមិនអាច ធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចបោះឆ្នោតបាន ដោយសារឧបសគ្គនីតិវិធីរបស់ គ.ជ.ប. នោះខ្ញុំសូមពំពាវនាវប្រធាន គ.ជ.ប.ឲ្យចុះចេញពីតំណែង។”
ការចោទប្រកាន់ពីលោក កឹម សុខា ត្រូវបានច្រានចោលភ្លាមៗ ពីប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយចាត់ទុកភាសារបស់លោក កឹម សុខា គឺជា ពាក្យមួលបង្កាច់។
ប្រធាន គ.ជ.ប.លោក អ៊ឹម សួស្តី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា លោកមិនចាប់អារម្មណ៍ និងសម្តីរបស់លោក កឹម សុខា នោះ ពីព្រោះ ពាក្យសម្តីនេះ គឺជាពាក្យមួលបង្កាច់។ លោក អ៊ឹម សួស្តី បានបញ្ជាក់ថា” លោកមិនខ្វល់នឹងពាក្យសម្តី លោក កឹម សុខា នោះទេ អ្វីដែលលោកធ្វើគឺទៅតាមការ អនុម័ត របស់រដ្ឋសភាកម្ពុជា”។
លោក គល់ បញ្ញា នាយកប្រតិបត្តិ នៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតសេរី និងយុតិ្តធម៌នៅកម្ពុជា បានថ្លែងថា សកម្មភាពនៃការបោះឆ្នោតកាលពីថ្ងៃទី៣ ជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានភាពមិនប្រក្រតីជាច្រើន ដែលសកម្មភាពទាំងនោះ ទាក់ទងនិងអាជ្ញាធរមូលដ្ឋាន និងប្រធានការិយាល័យ ដែលតែងតែធ្វើការ រារាំង ដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាដើម។
លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទីបី គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន១.៥៩១ឃុំ-សង្កាត់ ទូទាំងប្រទេស គណបក្សសម រង្ស៊ី ទទួលបានជាង ២០ ឃុំ និងគណបក្សសិទ្ធិមនុស្ស ទទួលបាន១៨ឃុំ៕

1 comment:

Anonymous said...

Isn't the benefit for the country and its people out weigh the benefit already? Pathetic.