By Khmerization
Source: RFA
The Koh Kong Military Police has arrested the killer of environmentalist Chut Wutty (pictured) and military policeman In Ratana, which took place on Thursday 26th May and which drew national and international condemnation.
Chut Wutty was killed while escorting two journalists from the Cambodia Daily to investigate illegal logging in Koh Kong's Mundol Seima district.
Initial police reports said he died in a shoot out with military policeman In Ratana. However, the police quickly changed a story that In Ratana shot Chut Wutty to death and that he himself was killed by his own bullets when they hit Wutty's car, ricocheted to kill him. Later, the police version of the killing put the blame on In Ratana, saying that he killed Chut Wutty before committing suicide by shooting himself twice in the stomach and the chest with his own AK-45 assault rifle.
Now, the police version has changed to a case of someone killing both Chutty and In Ratana, less than a day after Prime MInister Hun Sen has ordered an investigation into the murders.
Mr. Thong Naroth, Koh Kong Police Commissioner, said on Wednesday 2nd May that the killer has been arrested and that the military police is questioning many witnesses.
Mr. Am Sam Ath, investigator for human rights group Licadho, said on the afternoon of 1st May that the arrested suspect was Rann Borath, chief of security for a logging company named Timber Green, owned by tycoon Try Pheap.
Mr. Am Sam Ath said that Rann Borath is the son of the chief of Koh Kong Forestry Department, Hun Rann.
Is Rann Borath a scapegoat or was he the real killer? Will he become a fake killer like Sok Sam Oeun and Born Samnang who were framed in the murder of union leader Chea Vichea in 2004?
Read article in Khmer below:
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់លោក ឈុត វុទ្ធី
ដោយ ទីន ហ្សាការីយ៉ា
2012-05-02
កងរាជអាវុធហត្ថខែត្រកោះកុង បានកោះហៅសាក្សី
និងបានឃាត់ខ្លួនជនសង្ស័យមួយរូប
ដែលបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី
និងមន្ត្រីប៉េអិម អ៊ិន រតនា នោះហើយ។
មេបញ្ជាការកងរាជអាវុធហត្ថខែត្រកោះកុង បានឲ្យដឹងនៅថ្ងៃទី២
ខែឧសភា ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរសាក្សីនៅកន្លែងកើតហេតុ
ដើម្បីស្វែងរកឃាតកសម្លាប់សកម្មជនការពារព្រៃឈើ
និងមន្ត្រីប៉េអិមមួយរួបទៀត។
លោក ថុង ណារ៉ុង មិនបានបញ្ជាក់ច្បាស់លាស់នោះទេអំពីបញ្ហានេះ
ដោយលោកគ្រាន់តែបញ្ជាក់ថា លោកកំពុងសាកសួរសាក្សីទាំងនោះនៅឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ
សំអាត មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី១ ខែឧសភា
កងរាជអាវុធហត្ថខែត្រកោះកុង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន
ជាប្រធានសន្តិសុខក្រុមហ៊ុនកាប់ឈើ ដែលគេស្គាល់ថា ជាក្រុមហ៊ុន
ធីមប៊ឺ ហ្គ្រីន (Timber Green) នៅវាលបី ឃុំប៉ាក់ខ្លង ស្រុកម ណ្ឌលសីមា
ខែត្រកោះកុង។
លោក អំ សំអាត បញ្ជាក់ថា ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន នេះ
ជាកូនប្រុសរបស់ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខែត្រកោះកុង ឈ្មោះ ហ៊ុន
រ៉ាន់ ហើយលោកក៏ជាអ្នកធ្វើការឲ្យក្រុមហ៊ុនកាប់ឈើនេះដែរ។
លោក អំ សំអាត បានអះអាងថា កងរាជអាវុធហត្ថខែត្រកោះកុង
បានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនលើកដំបូង កាលពីថ្ងៃទី២៧
ខែមេសា ដែលថា មន្ត្រីប៉េអិមឈ្មោះ អ៊ិន រតនា ជាអ្នកបាញ់សម្លាប់លោក
ឈុត វុទ្ធី រួចបាញ់សម្លាប់ខ្លួនឯងទៀតនោះ
ជាគោលបំណងមួយរបស់កងរាជអាវុធហត្ថចង់បិទបាំងឃាតកពិត។
កងរាជអាវុធហត្ថខែត្រកោះកុង បានឃាត់ខ្លួនជនសង្ស័យនេះ
នៅមុនពេលគណៈកម្មការស៊ើបអង្កេតលើករណីឃាតកម្មនេះ
ដែលរដ្ឋាភិបាលបានបង្កើតកាលពីថ្ងៃទី៣០ ខែមេសា ដឹកនាំដោយលោក ម៉ក់
ជីតូ
ជាប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ
ហើយលោកបានដឹកនាំសមាជិកគណៈកម្មការចុះទៅធ្វើការស៊ើបអង្កេតនៅខែត្រ
កោះកុង នៅព្រឹកថ្ងៃទី២ ខែឧសភា។
ទាក់ទងនឹងករណីនេះ លោក ម៉ក់ ជីតូ
ជាប្រធានក្រុមស៊ើបអង្កេតមិនធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា
កំពុងជាប់ប្រជុំនៅថ្ងៃទី២ ខែឧសភា។
ភរិយាសពលោក ឈុត វុទ្ធី នៅក្នុងឱកាសបុណ្យសពលោក ឈុត វុទ្ធី
គម្រប់ខួប ៧ថ្ងៃ គឺអ្នកស្រី សំ ចាន់ធី បានសម្ដែងសុទិដ្ឋិនិយមថា
រដ្ឋាភិបាលអាចរកឃាតកដែលសម្លាប់ស្វាមីរបស់អ្នកស្រីឃើញ
ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដនោះ។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី
ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក នៅចំណុចវាលបី
ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត
ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត
បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនកាប់ឈើនៅកន្លែងកើត
ហេតុកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
អ្នកនាំពាក្យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក រ៉ូផើត ខូលវីល (Rupert Colville)។
លោកមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក កាលពីថ្ងៃទី១
ខែឧសភា
ដោយលោកទទូចឲ្យរដ្ឋាភិបាលធានានូវដំណើរការស៊ើបអង្កេតរបស់តុលាការ
ស៊ីវិលពេញលេញ និងឆាប់រហ័សមួយ ប្រកបដោយសុចរិតភាព
និងឯករាជភាពបំផុត។
លោកបញ្ជាក់ទៀតថា
អាជ្ញាធរស៊ើបអង្កេតត្រូវតែស្វែងរកសាក្សីពាក់ព័ន្ធទាំងអស់
ដើម្បីសាកសួរ រួមទាំងបុគ្គលិកយោធា
និងអ្នកដែលពាក់ព័ន្ធក្នុងសកម្មភាពកាប់ឈើនៅក្នុងតំបន់គេបាញ់
សម្លាប់លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិមមួយរូបទៀតនោះ។
លោកក៏បានទទូចឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ និងជាក់ស្ដែង
ដើម្បីធានាដល់សុវត្ថិភាពសាក្សី និងអ្នកស៊ើបអង្កេតទាំងអស់
ព្រមទាំងក្រុមគ្រួសារអ្នកស្លាប់ផងដែរ។
ដោយឡែកក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងថា
ក្រោយពេលក្រុមស៊ើបអង្កេតនេះ រកឃាតកពិតសម្លាប់លោក ឈុត វុទ្ធី
និងប៉េអិម អ៊ិន រតនា ហើយនោះ
ពួកគេទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនកាប់ឈើ
និងអង្គភាពកងរាជអាវុធហត្ថខែត្រកោះកុងទៀត
ថាតើអង្គភាពនេះទទួលផលប្រយោជន៍អ្វីពីក្រុមហ៊ុនកាប់ឈើ
ហើយក្រុមហ៊ុននោះមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលត្រឹមត្រូវដែរ ឬទេ?
7 comments:
They caught the fake guy for playing theater...
I thought the authority said Wutty's killer was In Ratana, who is dead now, so it means they caught the dead killer? Unbelievable, they changed story by the minutes.
Incompetences Cpp will not know how to solve
crime,while crime were commited by their cronies,they (Cpp) cover up their comrades
ass,blames on these two victims saying that these two victims killing each others,bullets
ricocheted (bound back) killing the "killer In
Rata." In fact,In Ratana was a victim as well.
Cpp knews whom behind these killing but
they turn the blind eyes to cover up their cronies.Telling flip flop stories to the world
because they think the world is dumb jungle head like them.
HunSen,knew who is behind these double murdered too,thatwise,he won't tall much
about this subject at Sinorooksville projects
today.
HunSen said before that "if he can't stop illegal logging company,he will cut his head off and threw away." Its time for HunSen to cut his head
off like he promised,put the words where his
mouth is.....! If you (HunSen ) a man of his words,be a man,honor your words!!!!!!
Now story flip flop to catch another innocence man for his scapegoat,like Mr:Chea Vicehea's story while back.
Cpp Hunsen behind all the MURDERERS in srok Khmer.
koun Khmer.
i pay money to rent or buy a movie to watch...but this kind of movie is free of charge..all i just need to do is log on to the sites and will hear different accounts and different scenarios about the SIMPLE Hero murder..it is so funny to listen or watch the movie...never know that khmer government is so good at making movie...why don u take one to compete with Hollywood or the world....your mind is fascinating and full of creativity , u know how to make up story, the plot, the scene ....and the tone,...oh u're so good, no doubt u will win Oscar Award....huh huh
The killer is the son forestry chief so the story is properly true.
I agree with 7:49PM!
Scapegoat 100%!
Post a Comment