A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 May 2012

8th ASEAN Senior Labor Official Meeting kicks off

PHNOM PENH, 6 May 2012 (Xinhua) - Cambodian Minister of Labor and Vocational Training Vong Sauth declared the opening of the 8th ASEAN Senior Labor Officials Meeting in Phnom Penh on Sunday, calling for reducing the labor skill gap to a similar level based on the bloc members' national qualification.
Themed in "the improvement of social protection and skill development", the meeting focuses on the deployment of regional labor force. While challenges and main objectives will be discussed for the development of further implementation action plan by ensuring the consistency of national and regional standards.
Addressing the opening ceremony, Vong said that labor issue focuses mainly on the implementations of Labor law, law on social security, health, and labor safety, professional relations and human resource development among ASEAN nations.
"Labor issue has a comprehensive meaning linking to economic and social issues and it can be indicated as a key pulse contributing to its development in accordance with evolving conditions of geography and the regions," he added.
In addition, as the chairman of ASEAN labor ministers meeting this year, the Cambodian minister also appealed that labor skill development should be considered following the increase of workforce to make sure the skill gap is reduced to a similar level based on national qualification and standard frameworks as the benchmarks of skill measurements.
The 8th ASEAN Senior Labor Officials Meeting is a series meeting linking to the 22nd ASEAN Labor Minister Meeting, which to be held from May 4th to 11th in Phnom Penh, the capital of Cambodia.
As the chairman of ASEAN summit this year, Cambodia is tasked to promote the labor development among the ASEAN region, including worker migration, worker safety protection, and labor rights development.
-------------------------------------
កម្ពុជាអំពាវនាវ ទៅអាស៊ានពង្រឹង វិសាលភាព ការពារសង្គម និងអភិវឌ្ឍមុខជំនាញ កម្លាំងពលកម្ម
Sunday, 06 May (DAP News)2012 10:49 ដោយៈបាន ចក់
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ក្នុងជាប្រធានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារលើកទី៨ របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវដល់បណ្តា ប្រទេសអាស៊ានទាំងអស់ ត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណាបង្កើត និងពង្រឹងវិសាលភាពនៃកម្មវិធីគាំពារសង្គម និងការអភិវឌ្ឍន៍ជំនាញ ដ៏សមគួរដល់កម្លាំងពលក្នុងតំបន់។
កិច្ចប្រជុំក្រោមវិធានបទ”ការធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារសង្គម និងការអភិវឌ្ឍន៍មុខជំនាញ” ដោយមានមន្ត្រីជាន់ខ្ពស់ របស់ក្រសួងការងារ អាស៊ានទាំង ១០ចូលរួម នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ នារាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង សូត បានមានប្រសាសន៍ថា តាមរយៈនៃកិច្ចប្រជុំនេះ កម្ពុជាចង់ឃើញការពិភាក្សាគ្នា ឲ្យបានល្អិតល្អន់អំពីបញ្ហាការ ប្រើប្រាស់កម្លាំងពលកម្ម។
លោក វង សូត បានមានប្រសាសន៍បន្តថា ”កិច្ចប្រជុំនាពេលនេះ បានសង្កត់ធ្ងន់ទៅ បញ្ហាប្រើប្រាស់កម្លាំង ពលកម្មក្នុងតំបន់ ដែលជាប្រធានបទ មួយទាមទារពេលវេលា ដើម្បីពិភាក្សាគ្នាឲ្យបានល្អិតល្អន់ និងហ្មត់ចត់បំផុត បើពុំនោះទេប្រាកដជាជួបនូវបញ្ហាជាច្រើន ដែលពិបាកនឹង ដោះស្រាយ”។ លោក វង សូតបានបន្តទៀតថា ជាទូទៅបញ្ហាការងារបានផ្តោតសំខាន់ ទៅការដាក់ឲ្យអនុវត្តច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីរបប សន្តិសុខសង្គម សុខភាព និងសុវត្ថិភាពការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ការអនុវត្តន៍ទាំងនេះហើយ ដែលជាកន្សោម នៃចលនា វិវត្តន៍ស្ទើរគ្រប់ សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នោះ។
ដើម្បីបង្រ្គប់ ជំនាញដល់បណ្តាទីផ្សារ កម្លាំងពលកម្ម ក្នុងតំបន់ រដ្ឋមន្ត្រីរូបនេះបានអំពាវនាវដល់បណ្តាថ្នាក់ដឹកនាំ អាស៊ានទាំងអស់ គួរតែព្យាយាមរកឲ្យឃើញនូវជម្រើស កម្មវិធីជាអាទិភាព សម្រាប់ការរៀបចំបង្កើត និងពង្រឹងគុណភាពខ្ពស់ក្នុងការគាំពារសង្គម ដើម្បីគ្រប់ដណ្តប់លើគ្រប់ហានិភ័យ និងបញ្ហាចន្លោះប្រហោងនានា ។ លើសពីនេះទៀតលោក វង សូតបានបន្តថា ”ការអភិវឌ្ឍន៍ជំនាញ ពិតជា ត្រូវគិតគូរឲ្យស្របតាមកំណើន នៃកម្លាំងពលកម្ម ដោយត្រូវធ្វើយ៉ាងណាកាត់បន្ថយគម្លាត នៃសមត្ថភាពជំនាញ ឲ្យស្ថិតក្នុងរង្វងប្រហាក់ ប្រហែលមួយ ដោយឈរលើប្រព័ន្ធក្របខ័ណ្ឌគុណជាតិ និងស្តង់ដារជាតិសមត្ថភាព សម្រាប់ខ្នាតវាស់ស្ទង់ជំនាញ ឲ្យស្របតាមតំរូវការ នៃទីផ្សារការងារ” ។
កិច្ចប្រជុំលើក៨ បណ្តារដ្ឋមន្រ្តីក្រសួងការងារ របស់អាស៊ាននេះ គឹមានរបៀបវរៈជាច្រើន ដែលនឹងលើកយកមកពិភាក្សា ជាពិសេសស្តីពីច្បាប់ សិទ្ឋិការលើកម្ពស់សិទ្ធិ ដល់ពលករទេសន្តរប្រវេសន៍ ក្នុងតំបន់អាស៊ាននេះ។
ប្រទេសកម្ពុជា ដែលមានពលរដ្ឋរបស់ខ្លួន ទៅធ្វើពលករនៅប្រទេសថៃ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ មានការធ្វើទុក្ខបុកម្នេញ ពីថៅកែ និងនិយោជក ជាពិសេសនៅម៉ាឡេស៊ី មានការធ្វើទារុណកម្ម រហូតដល់ស្លាប់ផងដែរ៕

No comments: