A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 23 February 2012

Sar Kheng banned police from using weapons to crack down on protesters

By Khmerization
Source: Radio Free Asia

Deputy Prime Minister and Minister of Interior Sar Kheng (pictured) has banned police from using weapons to crack down on protesters after three protesting garment workers were seriously shot in Svay Rieng on 20th February 2012.

Speaking at the Interior Ministry's annual stocktaking conference for 2011 and plans for 2012 on Tuesday 21st February, Mr. Sar Kheng ordered the National Police Commissioner to ban police from carrying weapons when going to crack down on protesters to avoid the shooting of protesters.

He said the police will only be equipped with batons and shields when sent to crack down on land and garment protesters.

Mr. Sar Kheng's speech was made in front of all provincial governors and National Police commissioner Gen. Neth Savoeun, who is a nephew-in-law of Prime Minister Hun Sen. He said the police must find the truth and the roots of violence on Monday. He said police must be neutral and not take side with the companies for personal gains. "But, first, however things happened, we must consider the people's interests as a priority, but we also have a policy to support investments. We stand on the real truth and transparency. We have an obligation to keep the security and the public orders, but we do not have the right to shoot the people. All provincial governors please listen to this carefully. For example, if someone shoot us, how much we suffer and how much hardship we will encounter, for a very small mistake that we don't deserved to be shot?", he said.

Please read article in Khmer below:

លោក ស ខេង បញ្ជា​មិន​ឲ្យ​ប៉ូលិស​ប្រើ​អាវុធ​ពេល​ចុះ​បង្ក្រាប​អ្នក​តវ៉ា
ដោយ សុខ សេរី
2012-02-22

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​នៃ​ការ​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ និង​អ្នក​តវ៉ា​បញ្ហា​ផ្សេងៗ ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មក។

RFA/Sok Serey

២១-កុម្ភៈ-២០១២៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នោះ​ទេ នៅ​ថ្ងៃ​អនាគត ដើម្បី​ជៀសវាង​ការ​បាញ់​សម្លាប់ ឬ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នក​តវ៉ា​ទាំង​នោះ។

ការ​ប្រើ​ដំបង​ឆក់ និង​ខែល​ការពារ​ខ្លួន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ដីធ្លី និង​បាតុកម្ម​របស់​កម្មករ​រោងចក្រ។

បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ចំពោះ​មុខ​អភិបាល​ខេត្ត​នានា ស្នងការ​នគរបាល​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន នៅ​ក្នុង​សន្និបាត​បូក​សរុប​ស្ថានការណ៍​សន្តិសុខ​ឆ្នាំ​២០១១ និង​លើក​ទិសដៅ​សំរាប់​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ស្វែង​រក​ការ​ពិត​នៃ​ឫសគល់​នៃ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង គឺ​មិន​ត្រូវ​កាន់​ជើង​ភាគី​ក្រុមហ៊ុន ឬ​ភាគី​ប្រជាពលរដ្ឋ​ទេ។ អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត ឬ​អាជ្ញាកណ្ដាល មិន​ត្រូវ​ការពារ​ក្រុមហ៊ុន​ដើម្បី​លាភ​សក្ការៈ​នោះ​ទេ។

លោក ស ខេង៖ «ប៉ុន្តែ​ជា​បឋម ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ឈរ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​មុន ហើយ​យើង​ក៏​មាន​គោលនយោបាយ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​ទាំង​ឡាយ​ផង​ដែរ។ យើង​ឈរ​លើ​សច្ចភាព​មួយ​ច្បាស់លាស់ តម្លាភាព។ យើង​មាន​កាតព្វកិច្ច​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តែ​យើង​គ្មាន​សិទ្ធិ​បាញ់​លើ​ប្រជាជន​ទេ អា​ហ្នឹង​សុំ​អស់​លោក​អភិបាល​ខេត្ត​ស្ដាប់​អា​ហ្នឹង​ឲ្យ​ច្បាស់។ ទាំង​គេ ទាំង​យើង ឧបមា​ថា គេ​បាញ់​យើង​វិញ តើ​យើង​វេទនា​យ៉ាង​ណា យើង​ពិបាក​ប៉ុណ្ណា ក្នុង​កំហុស​តិចតួច​ដែល​មិន​សម​ថា គេ​បាញ់​នោះ?»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​នឹង​បទ​បញ្ជា​នេះ ដោយ​លោក​សុំ​ឲ្យ​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​សុំ​កុំ​ឲ្យ​មាន​ការ​បង្ក្រាប​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី អា​ហ្នឹង​ទី​១។ ទី​២ អាជ្ញាធរ​ហ្នឹង​ត្រូវ​ឈរ​នៅ​កណ្ដាល​ក្នុង​ការ​ការពារ​សុវត្ថិភាព មិន​លំអៀង​ទៅ​ដល់​ភាគី​ណា​មួយ ជា​ពិសេស​ជា​ទូទៅ​គឺ​លំអៀង​ទៅ​លើ​និយោជក នៅ​ពេល​គេ​ឲ្យ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ថ្លៃ​អី​ចឹង​ទៅ គឺ​ចាប់​ផ្ដើម​លំអៀង​ទៅ​ភាគី​និយោជក​ហើយ»។

សេចក្ដី​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​ក្រោយ​ពេល​ដែល​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាញ់​កម្មការិនី​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ ឲ្យ​រង​របួស​ធ្ងន់​ចំនួន ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថ្មីៗ​នេះ។

ស្រប​ពេល​នេះ​ដែល​សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សុំ​ឲ្យ​អាជ្ញាធរ​នគរបាល​ចាប់​ខ្លួន​ជនល្មើស និង​បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នោះ​ថា ជា​អំពើ​កាច​ហាវ៕

3 comments:

Anonymous said...

Another CPP tricks. CPP are often known for their words and not action. This is to good to be true. CPP getting ready for another election game, give them the choices now, after the election we will take everything from them.

Dont be fooled by CPP! If Sar Kheng dares to go against Hun Sen, he will use Anti-Crime Unit to arrest Hun Sen and his wife for crimes of murders and corruption.

Does Sar Kheng dare to remove AH Kwak?

Anonymous said...

Do you Remember this popular khmer poem "The cow's eating rice, I didn't chase him.And when the cow has eaten all the rice, I am chasing him for you".

Anonymous said...

And you don't want the polices to beat protesters or people to death. Beating people or protesters to death is not an option. You need to prove that you do the right things for the people or you need to punish the factory owners who are corrupted. Have you passed the tests for Anti-corrupted Unit yet, Mr. Sar Kheng? No, you did not. Corruption everywhere under the CPP regime.