A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 February 2012

Lowell to become second Cambodia Town in America


Lowell City in Massachussetts will become second Cambodia Town in America after Long Beach which has become the first Cambodia Town in 2007. And last year, Long beach was officially declared Cambodia Town.

Due to estimates, there are approximately nearly 40,000 Cambodians living in Lowell.

Lowell has the second highest Cambodian immigrant population after Long Beach which is estimated to have approximately 50,000 Cambodians living.

Read article in Khmer below:
ពល​រដ្ឋ​ខ្មែរ​នឹង​មាន​ទីក្រុង​ទី​២ នៅ​អាមេរិក
ដោយ តាំង សារ៉ាដា
2012-02-11

ពល​រដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​នឹង​មាន​ទីក្រុង​របស់​ខ្លួន​ទី​ពីរ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ។

RFA Screenshot

គេហទំព័រ​ក្រុង​ខ្មែរ (Cambodia Town)

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង Lowell នៃ​រដ្ឋ Massachusetts បាន​ឲ្យ​ដឹង​ថា ចៅហ្វាយ​ក្រុង​នេះ​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​ដាក់​ឈ្មោះ​ផ្នែក​មួយ​នៃ​ទីក្រុង Lowel ជា​ក្រុង​ខ្មែរ ឬ​ហៅ​ថា Cambodia Town នៅ​ដើម​ខែ​មេសា​ខាង​មុខ។

ប្រធាន​គណៈកម្មការ​ស្ម័គ្រ​ចិត្ត​ដើម្បី​បង្កើត​ឈ្មោះ ក្រុង​ខ្មែរ ក្នុង​ទីក្រុង Lowell លោក គង់ សេង​លី មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​ក្រុង Lowell បាន​អនុម័ត​គោល​នយោបាយ​ក្នុង​ការ​បង្កើត ក្រុង​ខ្មែរ នេះ មាន​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​ហើយ ដែល​នាំ​ឲ្យ​ពល​រដ្ឋ​នៅ​ទី​នោះ​ចង់​ឃើញ​ថា តើ​ឈ្មោះ​ថ្មី​សម្រាប់​សហគមន៍​របស់​គេ​សមស្រប​ទៅ​នឹង​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ ឬ​អាច​ដោះ​ស្រាយ​ដល់​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​បាន​យ៉ាង​ណា​នោះ។

លោក​ថ្លែង​បន្ត​ថា ការ​ប្រសិទ្ធិ​នាម​ឈ្មោះ​ក្រុង​ខ្មែរ​នេះ​ឡើង​មាន​សារសំខាន់​ណាស់ ក្នុង​ការ​បង្កើន​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ជា​ការ​លើក​កម្ពស់​យ៉ាង​ធំធេង​ដល់​វប្បធម៌​ខ្មែរ ៖ «នៅ​ពេល​វិនិយោគ​ទុន ឬ​ភ្ញៀវ​ទេសចរ​កើន​ឡើង​នោះ គេ​នឹង​ជួល​ខ្មែរ​យើង​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ដែរ។ ដូច្នេះ​យើង​អាច​កើន​មនុស្ស​ធ្វើ​ការ យើង​អាច​កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ ហើយ​យើង​អាច​ទាក់​ទាញ​អតិថិជន​មិន​ត្រឹម​តែ​ខ្មែរ​ទេ ព្រោះ​បច្ចុប្បន្ន​សេវាកម្ម​អី​ផ្សេងៗ ដែល​យើង​មាន​ហ្នឹង ភាគ​ច្រើន​យើង​ទាក់​ទាញ​តែ​ខ្មែរ​គ្នា​យើង។ កាល​ណា​យើង​បើក​ជំនួញ​កាន់​តែ​ច្រើន ហើយ​មូលដ្ឋាន​អតិថិជន​នៅ​ដដែល ដល់​អ៊ីចឹង​បញ្ជា​ទិញ​ពី​អតិថិជន​ទាំង​អស់​ហ្នឹង​ក៏​រួម​តូច​ដែរ ព្រោះ​កាល​ណា​សេវាកម្ម​កាន់​តែ​ច្រើន ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ការ​សេវាកម្ម​តិច។ ដូច្នេះ​ហើយ​គោលការណ៍​នៃ​ការ​បង្កើត​ក្រុង​ខ្មែរ​នេះ​ឡើង គឺ​ដើម្បី​ពង្រីក​មូលដ្ឋាន​អតិថិជន។ ហើយ​ដើម្បី​ទាក់​ទាញ​អតិថិជន​អាមេរិកាំង​ចូល​ក្នុង​សហគមន៍​ហ្នឹង។ ព្រោះ​កាល​ណា​យើង​ដាក់​ទៅ​ជា​ក្រុង​ខ្មែរ គេ​អាច​ទៅ​មើល​ក្រុង​ខ្មែរ។ មុន​ទៅ​ស្រុក​ខ្មែរ គេ​អាច​ទៅ​ភ្លក់​ម្ហូប​ខ្មែរ រៀន​ពី​វប្បធម៌​ខ្មែរ វា​អាច​ពង្រីក​អតិថិជន​មក​ប្រើប្រាស់​សេវាកម្ម​ក្នុង​ទីក្រុង​ខ្មែរ​បាន។»

ទីក្រុង Lowell នៃ​រដ្ឋ Massachusetts មាន​ពល​រដ្ឋ​ខ្មែរ​ជិត ៤​ម៉ឺន​នាក់​រស់​នៅ​ទាំង​អ្នក​មាន​សញ្ជាតិ​អាមេរិកាំង និង​ជា​ជន​អន្តោប្រវេសន្ត។ ចំនួន​នេះ ជា​ចំនួន​ដ៏​ច្រើន​ទី​ពីរ​បន្ទាប់​ពី​ទីក្រុង Long Beach នៃ​រដ្ឋ California។ ពល​រដ្ឋ​ខ្មែរ​ទាំង​នេះ ភាគ​ច្រើន​បាន​មក​ដល់​សហ​រដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​គេច​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​គេច​ពី​ការ​ត្រួតត្រា​របស់​កង​ទ័ព​វៀតណាម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០។

លោក គង់ សេង​លី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង Lowell នឹង​រៀបចំ​ដាក់​ផ្លាក​សញ្ញា​សំគាល់​ជា​ក្រុង​ខ្មែរ​នោះ ឲ្យ​រួច​រាល់​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ៖ «សាលា​ក្រុង​គេ​បាន​ចាត់​តាំង​ផែនការ​ក្រុង​ដើម្បី​ធ្វើ​ការ​ជា​មួយ​ក្រុម​វិចិត្រករ ដើម្បី​គូ​រូប​សិល្បៈ រូប​វប្បធម៌​ផ្សេងៗ សម្រាប់​ដាក់​ជា​បដា​សំយុង​ក្ដី ជា​ប៉ាណូ​សម្រាប់​ច្រក​ចូល​ទីក្រុង​ខ្មែរ​សំខាន់ៗ ហើយ​គេ​បាន​ព្រាង​ថា បដា​សំយុង​នោះ ឬ​ផ្លាក​សំគាល់​ក្រុង​ខ្មែរ​ទាំង​នោះ​នឹង​ហើយ​សព្វ​គ្រប់​នៅ​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ។»

ការ​ដាក់​ឈ្មោះ​ក្រុង​ខ្មែរ​ក្នុង​ទីក្រុង Lowell ធ្វើ​ឡើង​ពី​ក្រោយ​ពី​ទីក្រុង Long Beach បាន​ដាក់​ឈ្មោះ​សហគមន៍​ខ្មែរ​នៅ​ទី​នោះ​ថា​ជា​កម្ពុជា​តូច ឬ Little Cambodia។

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង Lowell លោក នួន វាសនា មាន​ប្រសាសន៍​ថា លោក​នឹង​ខិត​ខំ​ជំរុញ​ថែម​ទៀត​ឲ្យ​គម្រោង​បង្កើត​ក្រុង​ខ្មែរ​នេះ​បាន​ទទួល​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ខ្មែរ​ក្នុង​ការ​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ៖ «ខ្មែរ​យើង​ចង់ ២០% ហើយ​រស់​នៅ​ក្នុង​ទីក្រុង Lowell ហ្នឹង អ៊ីចឹង​ទាល់​តែ​មាន​ទីតាំង​មួយ​របស់​ផង​យើង ដែល​ខ្មែរ​នៅ​ច្រើន ដែល​មាន​ភោជនីយដ្ឋាន ទីផ្សារ អាស៊ី​ជុំ​គ្នា​ហ្នឹង ម៉្លោះ​ហើយ​គេ​ចង់​ឲ្យ​មាន​អ៊ីចឹង​ដែរ។ ទី​ពីរ​ទៀត​គេ​ចង់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ដែល​មិន​នៅ​ក្នុង​ទីក្រុង Lowell ហ្នឹង ពេល​ណា​បើក​ចូល​មក​ក្នុង​ទីក្រុង Lowell ដឹង​ថា​ត្រូវ​ទៅ​កន្លែង​ណា ហើយ​ដឹង​ថា​ភូមិ​ខ្មែរ​នៅ​កន្លែង​ណា។ ហើយ​អា​ហ្នឹង​គេ​គិត​ថា ជា​ប្រយោជន៍​សំខាន់​ដល់​ក្រុង និង​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុម ខ្ញុំ​ជំរុញ​បញ្ហា​នេះ​ឲ្យ​លូត​ទៅ​មុខ ឲ្យ​បាន​ជោគជ័យ។»

លោក នួន វាសនា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង Lowell បាន​ធ្វើ​ផ្លាក​សញ្ញា​សំគាល់​ជា​ក្រុង​ខ្មែរ​បាន​ចំនួន​៨ ដែល​ពន្លិច​ទៅ​ដោយ​ក្បូរក្បាច់​រចនា​តាម​បែប​សិល្បៈ​ខ្មែរ ហើយ​ថា​គណៈកម្មការ​ក្រុង​ខ្មែរ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​ក្លោង​ទ្វារ​ដ៏​ធំ​មួយ ដាក់​សំគាល់​ក្នុង​សហគមន៍​នោះ​ដែរ ៖ «ឥឡូវ​នេះ យើង​មាន​ជា​សញ្ញា​ដែល​ជា​ក្បាច់​ក្បូរ​ខ្មែរ ដើម្បី​សំគាល់​ថា​អា​ហ្នឹង​ជា​ភូមិ​ខ្មែរ ហើយ​យើង​មាន​សួន​ប៉ៃលិន​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ក្បូរ​សញ្ញា​ជា​ខ្មែរ​យក​តាម​ក្បាច់​នៃ​ប្រាសាទ​អង្គរ។ ដូច្នេះ​យើង​មាន​សញ្ញា​អី​ហ្នឹង​ដើម្បី​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ និង​អន្តរ​ជាតិ​មើល​ទៅ​ឃើញ​ប្លែក ហើយ​អាច​សំគាល់​ថា​អា​ហ្នឹង​ជា​ខ្មែរ។»

ឯក​អគ្គ​កុងស៊ុល​កិត្តិយស​ខ្មែរ​ប្រចាំ​ទីក្រុង Lowell អ៊ូ សុវណ្ណ បាន​សាទរ​ចំពោះ​ការ​សម្រេច​ដាក់​ឈ្មោះ​ក្រុង​ខ្មែរ​នេះ។ លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​សហគមន៍​ខ្មែរ​ក្នុង​ក្រុង Lowell រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជំរុញ​ដល់​ពាណិជ្ជករ​ខ្មែរ ក្នុង​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​នាំ​យក​ផលិតផល​កសិកម្ម​មក​ដាក់​លក់​លើ​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ ៖ «នៅ​ក្នុង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ថា​ធ្វើ​យ៉ាង​ម៉េច គឺ​ជំរុញ​ឲ្យ​អាជីវករ ឬ​អ្នក​ដែល​រក​ស៊ី​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​នេះ គឺ​លើក​ទឹក​ចិត្ត​អាជីវករ​ទាំង​នោះ​ឲ្យ​នាំ​ផលិតផល​របស់​កម្ពុជា​មក​លក់​ក្នុង​សហ​រដ្ឋ​អាមេរិក ជា​ពិសេស​ផលិត​ផល​អង្ករ។»

ពល​រដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង Lowell ជាង ៧០% ធ្វើ​ការ​ងារ​តាម​រោង​ចក្រ​ផលិតកម្ម ហើយ​ជាង ២០% ទៀត​ប្រកប​របរ​ពាណិជ្ជកម្ម ដូច​ជា​ភោជនីយដ្ឋាន ផ្សារ​លក់​ទំនិញ និង​ជា​អ្នក​បម្រើ​ការ​តាម​ក្រុមហ៊ុន​ផ្សេងៗ ជា​ដើម។

ពល​រដ្ឋ​ក្នុង​សហគមន៍​ខ្មែរ​ម្នាក់ លោក សែម សុវណ្ណ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប លោក​មាន​មោទនភាព​ក្រៃលែង​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ដាក់​ឈ្មោះ​ក្រុង​ខ្មែរ​នេះ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ថ្មី​សម្រាប់​ពល​រដ្ឋ​ក្នុង​សហគមន៍ និង​អាច​ជា​ការ​ប្រណាំង​ប្រជែង​ខាង​ផ្នែក​ពាណិជ្ជកម្ម ឬ​វិស័យ​ទេសចរណ៍​ជា​មួយ China Town ក្នុង​ទីក្រុង Boston ថែម​ទៀត ៖ «ទាក់ទិន​ទៅ​នឹង​វិស័យ​រក​ស៊ី​ទទួល​ហ្នឹង​ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ​ណាស់។ ខ្ញុំ​លើក​ឧទាហរណ៍​ថា នៅ Boston គេ​មាន China Town អី​អ៊ីចឹង យើង​ឃើញ​បង​ប្អូន​ជន​ជាតិ​ចិន គេ​រៀបចំ​បែប​រចនាបថ​ជា​ប្រទេស​ចិន។ ហើយ​ទីក្រុង Lowell យើង​នឹង​ក្លាយ​ជា​ទីក្រុង​ខ្មែរ នឹង​រៀបចំ​ជា​របៀប​ខ្មែរ។ ហើយ​នឹង​មាន​មោទនភាព​ជា​ស្នាដៃ​របស់​កុលបុត្រ​ខ្មែរ​ឆ្នើម​ៗ របស់​ខ្មែរ​យើង​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​តស៊ូ ហើយ​នឹង​បាន​ធ្វើ​ការ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Lowell យើង​នេះ ឲ្យ​ចូល​ជា​ទីក្រុង​ខ្មែរ​នេះ គឺ​វា​ពិត​ជា​ប្រសើរ​ណាស់។»

ក្រៅ​ពី​ការ​ដាក់​ឈ្មោះ​ក្រុង​ខ្មែរ​នេះ​ដែរ ពល​រដ្ឋ​ក្នុង​ទីក្រុង Lowell ភាគ​ច្រើន​ចង់​ឃើញ​ថែម​ទៀត​អំពី​ការ​ស្ទុះស្ទា​របស់​សហគមន៍​ក្នុង​ការ​លើក​កម្ពស់​កិត្តិយស​ខ្មែរ​តាម​រយៈ​ចូល​ឆាក​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ការ​ជំរុញ​កូន​ខ្មែរ​ឲ្យ​បាន​ចូល​កាន់​កិច្ច​ការ​ធំ​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​ជៀស​ផុត​ពី​ការ​ប្រកាន់​និន្នាការ​នៃ​ចំហាយ​នយោបាយ​របស់​កម្ពុជា​ជា​ដើម៕

4 comments:

Anonymous said...

Where will be a third one?
St. Paul, MN or Jacksoncille, FL

Anonymous said...

I have relatives there and they all can't wait to leave, lol.

Anonymous said...

4:12 PM
your relative better look for a place on the moon space and they will able to live there with all peace and freedom.

Anonymous said...

The main reason they want to leave is climate, and Khmer unity is all BS, at least not for Cambodian Americans.