Source: DAP News
48 Cambodian officials from the ministries of agriculture, education and tourism have received scholarships to take a short study in Japan for 18 days, starting from 21st November to 8th December 2011.
The 48 scholars will be divided into 3 groups, comprising 16 people in each group where they will study economic administration, mathematics, science, tourism and community development. The scholarships were provided by Japan International Cooperation Agency (JICA).
Since 1995, 749 Cambodian officials have been provided scholarships to further their training in Japan.
Read the article in Khmer below:
មន្ត្រីខ្មែរ ៤៨ នាក់ ទទួលបាន អាហារូបករណ៍ ទៅសិក្សានៅជប៉ុន
Tuesday, 08 November 2011 14:28 ដោយៈ តុល សុភ័ណ-Posted: ID-009
E-mail Print PDF
ភ្នំពេញៈ មន្ត្រីរាជការខ្មែរ៤៨នាក់ មកពីបណ្តា ក្រសួងឧស្សាហកម្ម អប់រំ និងទេសចរណ៍ នឹងទទួល បានការសិក្សានៅប្រទេសជប៉ុន រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១។
សិក្ខាកាមទាំងនោះ ចែកចេញជា៣ក្រុម ដែលមួយក្រុមៗមាន១៦នាក់ ហើយពួកគេ នឹងទៅសិក្សា ស្តីអំពី ការគ្រប់គ្រងសេដ្ឋកិច្ច ផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ត និង ការលើកកម្ពស់ទេសចរណ៍ សហគមន៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង ដែលឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
ការចេញទៅសិក្សានៅប្រទេសជប៉ុននេះត្រូវបានមន្រ្តីជាន់ខ្ពស់ នៃក្រសួងពាក់ព័ន្ធកម្ពុជា ចាត់ទុកថា នឹងរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនកំណើនសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រនៅកម្ពុជាជាដើម។
អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក ផាន ផល្លា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាណែនាំមុនពេលចេញដំណើរសម្រាប់ អ្នកចូលរួមកម្មវិធីបណ្តុះបណ្តាលសម្រាប់ អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១១ ឱ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា “វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យពួកគេទាំងអស់បានស្គាល់ និង រៀនសូត្រដោយផ្ទាល់ពីអ្វី ដែលប្រទេសជប៉ុន បានធ្វើកន្លងមក និង កំពុងធ្វើនៅពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត វានឹងអាចឱ្យពួកគេមាន សមត្ថភាពរៀបចំជាគោលនយោបាយ ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ មានប្រសិទ្ធភាព”។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គោ ស៊ុំសារឿត បានមាន ប្រសាសន៍នៅក្នុង ឱកាសនោះផងដែរថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ចាត់បញ្ចូលជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពសំខាន់ៗដទៃទៀត ហើយវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះក្រសួងទេសចរណ៍ បានផ្តោតយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការធ្វើការអភិវឌ្ឍន៍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវដោយ បន្តនូវគោលនយោបាយ និង សកម្មភាពនានា ដើម្បីស្រូបយកផលប្រយោជន៍ពីវិស័យនេះ ដែលវានឹងរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក បន្តយ៉ាងដូច្នេះថា “ ដំណើរទស្សនកិច្ចនេះ ដែលបានរៀបចំឡើង ដោយ JICA នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបណ្តុះបណ្តុះយុវជនវ័យក្មេង ដែលជាសសរទ្រូងប្រទេស ឱ្យកាន់តែយល់ដឹងពីការអភិវឌ្ឍសហគមទេសចរណ៍នៅប្រទេសជប៉ុន ក៏ដូចជាការដកពិសោធន៍ល្អៗ ស្របពេលដែលក្រសួងទេសចរណ៍ កំពុងយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបតម្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា”។
តំណាងជាន់ខ្ពស់របស់ JICA លោក ហ៊ីវ៉ាតា ហ៊ីតុស៊ី បាននិយាយឱ្យផងដែរថា កម្មវិធីដែលធ្វើឡើងនេះ មានគោលដៅធំៗពីរ គឺទី១ ផ្តល់ឱ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាក្មេងៗ ដែលត្រូវបានគេរំពឹងថានឹងដើរតួនាទីជាអ្នកដឹកនាំ នាពេលអនាគតនូវឱកាស ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេតាមរយៈការបណ្តុះបណ្តាល នៅប្រទេសជប៉ុន និង ទី២ ដើម្បីចូលរួមចំណែកបង្ក ឱ្យមានការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រទេសជប៉ុន និងបណ្តាប្រទេសដទៃទៀត នៅលើពិភពលោក។
គួរបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា បានចូលរួមកម្មវិធីបណ្តុះបណ្តាល សម្រាប់ អ្នកដឹកនាំវ័យក្មេងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៥ ហើយរហូតមកដល់ពេលនេះ មានមន្ត្រីកម្ពុជាវ័យក្មេង ចំនួន ៧៤៩នាក់ហើយ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះ ក្នុងវិស័យខុសៗគ្នា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្សេងៗគ្នា នៅក្នុងប្រទេសជប៉ុន។ ជាងនេះទៅទៀត សម្រាប់វិស័យអប់រំដំណើរទស្សនកិច្ចបែបនេះ ជាលើកទី៥ហើយ ដែលមន្ត្រីរបស់ក្រសួងអប់រំ បានចូលរួមសរុប មាន១២១នាក់ ដែលមកពីកម្រិតក្រសួង និង ខេត្ត ចំណែកឯវគ្គសិក្សាស្តីពីការអភិវឌ្ឍ និង ការលើកកម្ពស់វិស័យឧស្សាហកម្ម និង វគ្គសិក្សាស្តីពីការលើកកម្ពស់ ទេសចរណ៍សហគមន៍ ទើបតែជាលើកទី១ទេ៕
No comments:
Post a Comment