Sam Rainsy and Hun Sen met at the Cambodian National Assembly on 28 February 2006 after a political compromise which allowed Rainsy to return home after he was sued by Hun Sen for defamation.
By Khmerization
Source: RFA
The exiled opposition leader, Mr. Sam Rainsy, said there will be no political compromise with Mr. Hun Sen that will enable him to return home to Cambodia without having to serve jail term on document forgery and disinformation when he published a series of maps showing encroachments by Vietnam.
He told RFA on Monday 17th October that he will not soften his attitude toward PM Hun Sen in order for him to be allowed to participate in the 2012 and 2013 elections. "All these issues are not personal issues. So, there is no exchanges or negotiation to soften the attitude to say that it is a personal issue, no it is not. So, there is nothing to bargain like the question that has been put to me about my lawsuit against Mr. Hun Sen. There will be no negotiation with Hun Sen, not at all, I don't need it. This is the fight to the end, until Hun Sen has been arrested or until he step down from power before I will think of the next step", he said.
Sam Rainsy is been suing Mr. Hun Sen in a U.S court for crimes against humanity committed during his 32 years in power.
Read article in Khmer velow:
លោក សម រង្ស៊ី៖ មិនបន្ទន់ឥរិយាបថ ដើម្បីសម្របសម្រួលនយោបាយទេ
ដោយ អ៊ួន ឈិន
2011-10-17
មេបក្សប្រឆាំង សម រង្ស៊ី បានបញ្ជាក់ជំហរជាថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ថា លោកនឹងមិនបន្ទន់ឥរិយាបថ ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានការអនុញ្ញាតឲ្យលោកវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ សម្រាប់ការចូលរួមបោះឆ្នោតនៅពេលខាងមុខនោះទេ។
សម រង្ស៊ី៖ «រឿងទាំងអស់នេះណា មិនមែនរឿងផ្ទាល់ខ្លួនទេ។ ដូច្នេះ អត់មានការរឿងដោះដូរ ប្ដូរគ្នាចរចា បន្ទន់ឥរិយាបថ ភរបុគ្គលផ្ទាល់ខ្លួន មិនមែនទេ។ ជារឿងជាតិ។ ដូច្នេះ អត់មានអីមកតថ្លៃ ដូចសួរខ្ញុំរឿងប្ដឹង ហ៊ុន សែន អត់ទេ។ ខ្ញុំប្ដឹងទាល់តែចប់។ ខ្ញុំប្ដឹងទាល់តែគេចាប់ ហ៊ុន សែន។ អត់មានមកចរចាជាមួយ ហ៊ុន សែន ទាល់តែសោះ អត់ត្រូវការទេ។ គឺផ្ដាច់ព្រាត់ណា ទាល់តែគេចាប់ ហ៊ុន សែន ទាល់តែ ហ៊ុន សែន ចុះចេញពីតំណែង បានខ្ញុំគិតតទៅទៀត»។
ប្រធានគណបក្ស សម រង្ស៊ី បានថ្លែងដូច្នេះ នៅក្នុងសន្និសីទវីដេអូមួយពីទីក្រុងប៉ារីស ដើម្បីសំណេះសំណាលជាមួយអ្នកតំណាងរាស្ត្រ មន្ត្រីគណបក្ស សម រង្ស៊ី និងជាការឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន និងមន្ត្រីសង្គមស៊ីវិលមួយចំនួន នៅទីស្នាក់ការកណ្ដាលនៃគណបក្ស សម រង្ស៊ី នារាជធានីភ្នំពេញ នៅពីថ្ងៃទី១៧ តុលា ឆ្នាំ២០១១។
ប្រធានគណបក្សប្រឆាំងរូបនេះបានអះអាងទៀតថា លោកនឹងបន្តប្ដឹងតបទៅលោក ហ៊ុន សែន វិញ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការកែនប្រជាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ក្នុងយុទ្ធនាការក-៥ នៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ដោយការជាន់មីននិងជំងឺគ្រុនចាញ់។
លោក សម រង្ស៊ី បន្ថែមថា ការបោះឆ្នោតនៅពេលខាងមុខនឹងមិនអាចចាត់ទុកថាជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានទេ ដរាបណាគ្មានវត្តមានមេដឹកនាំគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតនោះ ហើយសហគមន៍អន្តរជាតិ ក៏មិនត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះដែរ។
ទោះជាយ៉ាងណាក្ដី មិនទាន់មានប្រតិកម្មតបពីប្រមុខរដ្ឋាភិបាល ចំពោះការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង ដែលបានថ្លែងពីក្រៅប្រទេស នៅថ្ងៃចន្ទ ទី១៧ ខែតុលានៅឡើយទេ៕
No comments:
Post a Comment