By Khmerization
Source: Kampuchea Thmey
The visiting American ambassador to the Asean, Mr. DAVID CARDEN, who is currently visiting Cambodia, said that Cambodia has a potential that attract the world's interests.
Mr. Carden said the U.S will do everything to assist Cambodia when it hosts the Asean Summit in 2012 when the U.S President Barack Obama is scheduled to attend.
He also offer the U.S's condolences to Cambodian victims of recent floods which killed around 250 people.
Read article in Khmer below:
ទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន ៖ កម្ពុជាមានសក្តានុពលច្រើនដែលពិភពលោកគប្បីមើលឃើញនិងជួយជ្រោមជ្រែង
hun-sen-usaភ្នំពេញ ៖ នៅក្នុងជំនួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ តុលា លោក DAVID CARDEN ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន ដែលពិភពលោកទាំងមូលគប្បីមើលឃើញ និង គប្បីជួយជ្រោមជ្រែងនូវសក្តានុពលទាំងនោះ ជាពិសេសទៅលើបញ្ហាសន្តិសុខស្បៀង បញ្ហាកាត់បន្ថយភាពក្រីក្រ និង បញ្ហារបស់អាស៊ានបង្កើតជាសហគមន៍នៅឆ្នាំ២០១៥ខាងមុខនេះ។
យោងតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុង ជំនួបនោះ លោក DAVID CARDEN បានថ្លែងថា លោកនឹងធ្វើការជាមួយមន្រ្តីរាជការកម្ពុជា និងធ្វើ យ៉ាងណាគាំទ្រកម្ពុជាដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២ ខាងមុខនេះ។ លោកបានថ្លែង បន្ថែមថា អាស៊ានមានតួនាទីយ៉ាងសំខាន់នៅក្នុងពិភពលោក ជាពិសេស នៅពេលដែលវេទិកាអាស៊ី បូព៌ា ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជានាពេលខាងមុខនេះ។ លោក DAVID CARDEN មានប្រសាសន៍ថា លោកនឹងធ្វើយ៉ាងណាឲ្យកិច្ចការទាំងឡាយពាក់ព័ន្ធការប្រជុំអាស៊ីបូព៌ានាពេលខាងមុខនេះឲ្យទទួលបានជោគជ័យនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ។
លោកក៏បានសំដែងនូវ មនោសញ្ចេតនាសោកស្តាយយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ ដោយមានប្រសាសន៍ថា នេះជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយ។
លោកជំនួយការឲ្យដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តោតនូវក្តីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន ជាពិសេស សហរដ្ឋអាមេរិកផ្ទាល់នឹងចូលរួមចំណែក យ៉ាងសកម្មនៅក្នុងបញ្ហានេះដោយមានប្រសាសន៍ថា អ្វីដែលជាបញ្ហាសេសសល់របស់កម្ពុជានោះគឺការបន្តតាមដានពិនិត្យនូវរាល់អ្វី ដែលឥណ្ឌូនេស៊ីអនុវត្តបានជោគជ័យនាពេលកន្លងមក ដើម្បីបន្តជម្រុញឲ្យមានការរីកចំរើននៅក្នុងកិច្ចប្រជុំអាស៊ាននេះ។
សម្តេចតេជោបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខស្បៀង ជាពិសេស គ្រោះមហន្តរាយ ដែលកំពុងតែរាតត្បាតនៅក្នុងតំបន់មេគង្គខាងក្រោមដូចជា ថៃ កម្ពុជា វៀតណាម ដែលបញ្ហានេះអាស៊ានគប្បីមានយន្តការដើម្បីជួយគ្នាទៅវិញទៅមកលើបញ្ហា គ្រោះមហន្តរាយនេះ ហើយគប្បីពិនិត្យពិចារណារៀបចំឲ្យមានសន្តិសុខស្បៀងឲ្យបានល្អ ព្រោះថានេះ ជាកត្តាសម្រាប់តែតំបន់ទេគឺជាបញ្ហារបស់ពិភពលោកទាំងមូលតែម្តង៕ ស្នាយពល

No comments:
Post a Comment