Keo Remy (Photo: Pha Lina) - លោកកែវ រ៉េមីនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ រូបថត ផា លីណា
Thursday, 27 October 2011
May Titthara
The Phnom Penh Post
Peace agreement
A government official yesterday criticised opposition politicians and certain NGOs for reportedly accusing the government of not respecting the Paris Peace Agreements, struck in 1991.
Keo Remy, deputy spokesman for the Press and Quick Reaction Unit at the Council of Ministers. said at a press conference in the capital yesterday the government had successfully followed the Paris Peace Agreements of October 23.
“The United Nations just helped for the national election but the Cambodian government finished the civil war in this country,” he said. “We cut off October 23 from the [holiday] calendar because we have a lot of holidays [already].”
On the 20th anniversary of the accords on Sunday, opposition leader Sam Rainsy said via video from Paris that the ruling party did not respect the Paris Peace Agreements.
The accords, signed by 18 countries including Cambodia, ushered in the United Nations Transitional Authority in Cambodia and the contentious 1993 UN-monitored elections.
“The government controls the power by himself as soldier, police and court system, so it’s different to the Paris Peace Agreement,” SRP lawmaker Son Chhay said.
--------
កែវ រ៉េមី ចេញមុខការពាររដ្ឋាភិបាលរឿង២៣តុលា
Thursday, 27 October 2011 12:01
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ លោកកែវ រ៉េ មី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញមុខការពាររដ្ឋាភិបាលទប់ទល់ទៅនឹងការរិះគន់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែល បានចោទ រដ្ឋាភិបាលថា មិនបានគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃ ២៣ តុលា ១៩៩១។
នៅក្នុងខួបទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកសម រង្ស៊ី បានថ្លែងពីក្រុងប៉ារីស មកថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានគោរពទៅ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ដោយមេបក្សប្រឆាំងរូបនេះបានលើកឡើង ពីសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលបានធ្វើឲ្យស្របច្បាប់នូវសន្ធិសញ្ញាព្រំដែន កម្ពុជាវៀតណាម ឆ្នាំ ១៩៨២-៨៣-៨៥ ដែលកិច្ចព្រមព្រៀងក្រុងប៉ារីសបានតម្រូវឲ្យលុបចោលទៅហើយនោះ ជាហេតុនាំឲ្យមានការបោះបង្គោលព្រំដែនដែលធ្វើឲ្យបាត់បង់បូរណភាពទឹកដីកម្ពុជា ទៅលើប្រទេសវៀតណាម។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលជាច្រើន ក្នុងនោះក៏មានលោកស៊ូប៊ឺឌី អ្នករាយការណ៏ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ បានបន្ទរថា ជម្លោះដីធ្លីដែលកំពុងបន្តកើតឡើង យ៉ាងក្តៅគគុក ប្រព័ន្ធយុត្តិធម៌នៅមានកម្រិត បានធ្វើឲ្យមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិមានលំនៅដ្ឋានសមរម្យ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែរដ្ឋាភិបាលមិនបានគោរព។
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ លោក កែវ រ៉េមី មិនបានធ្វើការបកស្រាយ ទៅលើការចោទប្រកាន់ទាំងនេះទេ ប៉ុន្តែបានថ្លែងថា រដ្ឋាភិបាលបានបំពេញកិច្ចការច្រើនជាងកិច្ចព្រមព្រៀងក្រុងប៉ារីសទៅទៀត ពីព្រោះរដ្ឋាភិបាល បានបញ្ចប់ពួកឧទ្ទាម នៅតាមបណ្តោយព្រំដែន។ លោកបន្ថែមថា៖ «អង្គការសហប្រជាជាតិគ្រាន់តែជួយរៀបចំការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជាអ្នកបានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស»។ លោកបានបន្តថា នៅឆ្នាំ ១៩៩៩ មានសន្តិភាពនៅទូទាំងប្រទេស ព្រោះខ្មែរក្រហមទាំងអស់ បានមកចូលរួមជាមួយនឹងរដ្ឋាភិបាល ដូច្នេះកម្ពុជាគ្មានខ្មែរក្រហម ឬខ្មែរខៀវទៀតទេ។ លោកបន្តថា៖ «ទាក់ទងនឹងសេរីភាពបញ្ចេញមតិ វាហួសកម្រិត អ្នកអាចមើលឃើញនៅលើគេហទំព័រ ពួកគេរិះគន់រដ្ឋាភិបាលតាមដែលពួកគេចង់ ហើយយើងកាត់ថ្ងៃ២៣ តុលា ចេញពីប្រតិទិនបុណ្យជាតិ ព្រោះយើងមានថ្ងៃឈប់សម្រាកច្រើនក្នុងប្រតិទិន»។
លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា អ្វីដែលគណបក្សប្រឆាំងនិយាយគឺជាការពិត ដែលគេអាចមើលឃើញនឹងភ្នែក នៅក្នុងប្រទេសនេះ ហើយរបាយការណ៍របស់អង្គ ការសហប្រជាជាតិបានបង្ហាញពីការរំលោភសិទិ្ធមនុស្ស ចំណែកការបោះឆ្នោតវិញ សហគមន៍អឺរ៉ុបបានបង្ហាញថា វាមិនត្រឹមត្រូវទេ ខណៈគណបក្សនយោបាយស្ថិតនៅក្រោមសម្ពាធ។ លោកសុន ឆ័យ បានបន្ថែមថា៖«រដ្ឋាភិបាលគ្រប់គ្រងអំណាច តែម្នាក់ឯង ទាំងទាហាន ទាំងនគរបាល រួមទាំងប្រព័ន្ធតុលាការ ដែលការធ្វើដូច្នេះ វាផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស»។ លោកសុន ឆ័យ បានបន្តថា រដ្ឋាភិបាលមិនត្រូវមានប្រតិកម្មទៅនឹងការរិះគន់ទេ ប៉ុន្តែគួរពិនិត្យមើល ដើម្បីរកដំណោះស្រាយ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាល បានធ្វើរួចហើយ ទើបធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែចំណុចមួយចំនួនទៀត រដ្ឋាភិបាលមិនទាន់បានធ្វើនៅឡើយទេ។ លោក អ៊ូ វីរៈ បានបន្ថែមទៀតថា៖ «រដ្ឋាភិបាលកម្ពុជា មិនបានគិតពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ពីព្រោះបើរដ្ឋាភិបាលគិត មិនមែនលុបថ្ងៃនេះចេញពីប្រតិទិនបុណ្យជាតិ ហើយរដ្ឋាភិបាលមិនបានធ្វើអ្វីសោះ នៅក្នុងថ្ងៃដ៏មានសារៈសំខាន់បែបនេះ»៕

No comments:
Post a Comment