A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 20 September 2011

Tycoon Khaou Chully and his son on the way to jail?

Khaou Phallabot, son of tycoon Khaou Chully and advisor to Prime Minister Hun Sen, has been stripped of his 2-star military rank and all of his military positions for unknown reasons. However, recently he was implicated in the murder plot of his sister, in what has been described as a set up by his brother-in-law, Senior Minister Sun Chanthol, resulted from a family feud over tycoon Chully's wealth. His stepmother, Seng Chenda who is the second wife of tycoon Chully, has been sentenced to 20 years jail for allegedly plotting the murder of her stepdaughter and Sun Chanthol's wife.

Chan Sokha, a maid of Seng Chantha, was found guilty of attempted murder along with Seng Chenda in February, claimed yesterday during the appeal hearing that she had overheard discussions between Khaou Chuly and his son, Khaou Phalabot, about a plot to murder Sun Sotha.

Read article in Khmer below:

ដកផ្កាយ២ ពីឧកញ៉ា ខូវ ផល្លាបុត្រ និង លុបឈ្មោះ ចេញពីកងទ័ព

Monday, 19 September 2011 19:00 ដោយ ៖ ដើមអម្ពិល
E-mail Print PDF

ភ្នំពេញ ៖ លោក ឧកញ៉ា ខូវ ផល្លាបុត្រ ដែលមានឋានន្ដរស័ក្ដិ ជាឧត្ដមសេនីយ៍ទោ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ត្រូវ បានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដក ឋានន្ដរស័ក្ដិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយចំណាត់ ការខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់ពី មូលហេតុ ដែលនាំឱ្យដកឋានន្ដរស័ក្ដិនិងលុប ឈ្មោះនេះនោះឡើយ។ ប៉ុន្ដែអ្នកដឹងរឿង បានអះអាងថា បើគ្មានពាក់ព័ន្ធទៅនឹងរឿង ជ្រាលជ្រៅទេនោះ ក៏មិនដល់ថ្នាក់ត្រូវដក ស័ក្ដិនិងបញ្ចប់មុខងារជាកងទ័ពនោះដែរ។

យោងតាមព្រះរាជក្រឹត្យលេខ នស/ រកត/០៩១១/៨៩០ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ឡាយព្រះហស្ថលេខាដោយព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបាន ត្រាស់បង្គាប់មាត្រា១ "ត្រូវបានដកឋានន្ដរ ស័ក្ដិ ថ្នាក់ឧត្ដមសេនីយ៍ទោ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ពីឧត្ដមសេនីយ៍ទោ ខូវ ផល្លាបុត្រ អត្ដលេខ ០០៣៤០៧" ។

ពាក់ព័ន្ធទៅនឹងការលុបឈ្មោះនិងដក ឋានន្ដរស័ក្ដិ ចំពោះមន្ដ្រីយោធាជាន់ខ្ពស់ខាង លើនេះ ដើមអម្ពិលមិនអាចធ្វើការទាក់ទង ទៅមន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដើម្បី សុំការបំភ្លឺបានឡើយ។ ប៉ុន្ដែប្រភពដោយ ឡែកមួយ ដែលប្រាប់ដើមអម្ពិលអាចយក ជាការ បានអះអាងថា បើលោក ខូវ ផល្លា បុត្រ មិនមានបទល្មើស និងមានកំហុសឆ្គង ទេនោះ ក៏ថ្នាក់លើមិនស្នើទៅព្រះមហាក្សត្រ ដើម្បីដកឋានន្ដរស័ក្ដិ និងលុបឈ្មោះពីបញ្ជី កងទ័ពនោះដែរ។

សូមបញ្ជាក់ថា លោកឧកញ៉ា ខូវ ផល្លា បុត្រ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០ ក៏ធ្លាប់ត្រូវបានក្រសួងការពារជាតិ ចេញ ប្រកាសផ្ទេរភារកិច្ចរូបលោក ពីនាយទាហាន នៅបញ្ជាការដ្ឋានអង្គរក្ស មកនៅជានាយ ទាហានរង់ចាំទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១០ ត្រូវព្រះមហាក្សត្រចេញព្រះរាជ ក្រឹត្យបញ្ចប់ភារកិច្ច លោក ខូវ ផល្លាបុត្រ ពីទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជាផងដែរ។

ការដកឋានន្ដរស័ក្ដិនិងលុបឈ្មោះខាង លើនេះ ត្រូវបានប្រភពព័ត៌មានធ្វើការសន្និ ដ្ឋានថា លោកឧកញ៉ា ខូវ ផល្លាបុត្រ អាច មានពាក់ព័ន្ធទៅនឹងរឿងមិនប្រក្រតីអ្វីមួយ ទើបបានជាក្រសួងការពារជាតិ ផ្លាស់ប្ដូរភារ កិច្ច ហើយចុងក្រោយនេះប្រមុខរាជរដ្ឋាភិ បាលស្នើទៅព្រះមហាក្សត្រ ដកឋានន្ដរស័ក្ដិ និងបញ្ចប់តួនាទីពីកងទ័ព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១១ នៅក្នុងសវនាការមួយនាសាលា ឧទ្ធរណ៍ ដែលសវនាការនោះធ្វើការជំនុំជម្រះ ពាក់ព័ន្ធទៅនឹងរឿងក្ដីឧក្រិដ្ឋប៉ង​ធ្វើ​ឃាតទៅលើភរិយាលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលជនជាប់ចោទ រួមមាន អ្នកស្រី សេង ចិន្ដា ភរិយាក្រោយរបស់លោក​ឧកញ៉ា ខូវ ជឺលី ជាឪពុកបង្កើត​របស់​ឧកញ៉ា ខូវ ផល្លា បុត្រ រួមទាំងបក្ខពួកមួយចំនួនទៀតនោះ ជនសង្ស័យមួយចំនួន បានឆ្លើយសារភាពថា ករណីប៉ងធ្វើឃាតខាងលើនេះ គឺមានពាក់ ព័ន្ធទៅនឹងឧកញ៉ា ខូវ ជឺលី រួមទាំងឧកញ៉ា ខូវ ផល្លាបុត្រ ផងដែរ។ ដូច្នេះគេអាចធ្វើការ សន្និដ្ឋានថា ចម្លើយសារភាពរបស់ជនជាប់ ចោទនៅក្នុងសវនាការខាងលើ អាចជាដើម ចម ដែល​នាំឱ្យប្រមុខរាជរដ្ឋាភិបាលសម្រេច ធ្វើការស្នើទៅព្រះមហាក្សត្រ ដើម្បីដក ឋានន្ដរស័ក្ដិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ចំពោះឧកញ៉ា ខូវ ផល្លាបុត្រ នៅពេលនេះ។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៧ ឧកញ៉ា ខូវ ផល្លាបុត្រ ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ឈប់មុខងារពីទី ប្រឹក្សា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ផងដែរ ហើយលោកឧកញ៉ា ខូវ ជឺលី ដែលជាឪពុក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០០៨ ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះ រាជក្រឹត្យ បញ្ឈប់មុខងារ​ពីទីប្រឹក្សាសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភាដូចគ្នា ។

ពាក់ព័ន្ធទៅនឹងការដកឋានន្ដរស័ក្ដិ និង បញ្ចប់តួនាទីជាកងទ័ពខាងលើនេះ នៅ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១នេះ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនងទៅ ឧកញ៉ា ខូវ ផល្លាបុត្រ ដើម្បីសុំការបំភ្លឺបាន ឡើយ៕

3 comments:

Anonymous said...

the Khov family was very well known in the year 1960's not only for its wealth, but for its modesty.

40 years later, what has brought this family into the Maffiosi-type activities with the CPP cronies?

It's very painful to see many humans who are never satisfied with their wealth. They need more and more: more wealth,rank(Oknha, Generals)...At the end they lose favor and got into trouble....

Remember AH HOK Lundy, what was his fate at the end? People were and are happy he has des-appeared from this world.

Anonymous said...

I think Khaou Chuly has made a mistake by marrying his daughter to Sun Chanthol. At the end, I think Sun Chanthol will bring his downfall or will be the one who will put him or his son Phalabot in jail. They are fighting for the wealth and now they wanted to show to each other who is more powerful- certainly Sun Chanthol because he is a senior minister and can always get close to Hun Sen because he attends cabinet meeting with Hun Sen every month, so he has a chance to talk to him all the time. Phalabot, even as an advisor of Hun Sen, has probably no chance of meeting or advising Hun Sen at all and the chance is that Hun Sen might not know him at all because Hun Sen has more than a thousand advisors that he won't know most of them.

Anonymous said...

Khmen alway corrupted...