A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 2 September 2011

Ford automobile plans to make cars in Cambodia?

Prime Minister Hun Sen met with a delegation of U.S-Asean Business Council.

By Khmerization
Source: DAP News

RM Asia, a specialist provider of automotive and other infrastructure solutions, has promised that it will set up a vehicle assembly factory in Cambodia.

During a meeting with Prime Minister Hun Sen, with the presence of U.S Ambassador Carol Rodley, Mrs. Franes​​ Zwenig, chairwoman of U.S-Asean Business Council, said that RM Asia is interested in investing in Cambodia and has said that RM Asia will assemble the first Ford models in Cambodia.

In response to Mrs. Zwenig, Prime Minister Hun Sen said he would be to the first to buy a Cambodian-made Ford car.

American companies had recently made its presence in Cambodia, such as GE which has a presence in the kingdom and has gave generous assistance in the fields of health, medical training and medical supplies to Cambodia.

Read article in Khmer below:
សម្តេចតេជោ ហ៊ុន សែន នឹងទិញរថយន្ត Ford​ ជិះមុនគេ បើសិនក្រុមហ៊ុន អាមេរិកផលិតបាន ​នៅកម្ពុជា
Thursday, 01 September 2011 19:09 ដោយ៖ ស៊ន សុភក្រ្ត
E-mail Print PDF

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវ វិនិយោគិន សហរដ្ឋអាមេរិក ឲ្យមករកស៊ីនៅកម្ពុជា

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើក ទឹកចិត្តដល់ក្រុមវិនិយោគិន សហរដ្ឋអាមេរិកថា ប្រសិនបើក្រុមហ៊ុន របស់ខ្លួនដូចដែលបានសន្យាថា នឹងដំឡើងរថយន្ត Ford​​ នៅកម្ពុជានាពេល​ខាងមុខនោះ សម្តេចក៏បានសន្យាត្រឡប់ទៅវិញថា នឹងទិញជិះមុនគេ។

នៅចំពោះមុខក្រុមមន្រ្តីជាន់ខ្ពស់ផ្នែក ពាណិជ្ជកម្មរបស់អាស៊ាន អាមេរិក សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ជំរុញអ្នកវិនិយោគិនរបស់ខ្លួន មករកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនជាពិសេស ការរកស៊ីផ្តោតសំខាន់លើការកែច្នៃផលិតផលកសិកម្ម និងវត្ថុធាតុដើមដែលមានស្រាប់ ដូចជាស្រូវ ពោត សណ្តែកជាដើម។

ជាមួយគ្នានេះក្នុងឱកាសជួបពិភាក្សាការងារ​ជាមួយប្រធានដឹកនាំ គណៈប្រតិភូ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន​លោកស្រី Franes​​ Zwenig អមវត្តមានដោយលោកស្រី ខារ៉ូល រ៉តលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ នាវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់​សហរដ្ឋអាមេរិក ប្រសិនបើចង់​ជួយកម្ពុជា ត្រូវផ្តល់អនុគ្រោះការនាំចូល មុខទំនិញផ្សេងៗទៅកាន់សហរដ្ឋអាមេរិក។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងជំនួបពិភាក្សារយៈពេលជាង២ម៉ោងខាងលើនេះ លោកស្រី Franes​​ Zwenig បានថ្លែងឲ្យដឹងថា ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន តែងតែធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះ មានចំនួនកើនឡើង រួមទាំងក្រុមអ្នកវិនិយោគិនមកពីសហរដ្ឋអាមេរិកផងដែរ។

លោកស្រី ខារ៉ូល រ៉តលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលមានវត្តមាននាឱកាសនោះ​ បានជម្រាបជូនសម្តេចថា លោកស្រីមានការពេញចិត្តយ៉ាងខ្លាំង​ នៃចំនួនកើនឡើងក្រុមវិនិយោគិន​សហរដ្ឋអាមេរិក នៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងឲ្យ​ឃើញពីការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត បានថ្លែងឲ្យដឹងទៀតថា ក្រុមគណៈប្រតិភូបានបញ្ជាក់ពី ការចាប់អារម្មណ៍វិនិយោគ ពីសំណាក់ក្រុមហ៊ុន GE​​ របស់សហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ទៅលើការវិនិយោគ និងការផ្តល់ជំនួយផ្នែកថែទាំសុខភាព និងឧបករណ៍ពេទ្យ រួមទាំងផ្តល់ការបណ្តុះបណ្តាលរយៈពេល៣ឆ្នាំ ទៅលើវិស័យសុខាភិបាល។

ជាមួយគ្នានេះក្រុមហ៊ុន RM​ Asia បាននឹងកំពុងចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុននេះ បានសន្យាថា នឹងផលិតរថយន្ត​ Ford​​ ជាលើកដំបូងនៅកម្ពុជា​នាពេលខាងមុខដ៏ឆាប់នេះ។

ជាការឆ្លើយតបទៅនឹងការលើកឡើងយ៉ាងដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលណាដំឡើងរថយន្ត Ford ជាលើកដំបូងនៅកម្ពុជា សម្តេចនឹងទិញជិះមុនគេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា​ មានវិធានការផ្នែកច្បាប់ជួយទប់ស្កាត់នឹងវិបត្តិពិភពលោក និងម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងវិស័យធនាគារ ដើម្បីធនាទុកចិត្តដល់ក្រុមអ្នករកស៊ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតយកចិត្តទុក​ដាក់ទៅលើការពង្រីកច្រកសេដ្ឋកិច្ចនាំចេញខាងផ្នែកវាយណភណ្ឌ និងពង្រីកច្រករបៀង ដោយយកចិត្តទុកដាក់លើវិស័យកសិកម្ម និងធនធានរ៉ែ ដែលមិនទាន់កែច្នៃ។

ក្នុងជំនួបពិភាក្សាខាងលើនេះ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ជួយគាំទ្រកម្ពុជា សម្រាប់ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២៕

No comments: