By Khmerization
Source: RFA
The opposition Sam Rainsy Party (SRP) has said it will put up party signs in Battambang again in 7 days after they were pulled down by authority on 22nd August.
On 22nd August, police and authority pulled down SRP party signs, but allowed the party signs of the ruling Cambodian People's Party to be installed there.
SRP president of Battambang branch said if the authority did not respond to his request for the re-installation of the SRP party signs in 7 days he will order the signs to be re-installed regardless of whether the authority agrees or not.
Mr. Prach Chan, Governor of Battambang province, said the reason the authority pulled down the SRP party signs was because of opposition and complaints from the home owners in the area.
Read article in Khmer below:
បក្ស សម រង្ស៊ី បាត់ដំបងសន្យាលើកស្លាកគណបក្សវិញក្នុងរយៈពេល ៧ ថ្ងៃ
ដោយ សួន សុផល មុន្នី
2011-09-01
ជម្លោះក្នុងការលើកស្លាកសញ្ញាគណបក្ស សម រង្ស៊ី នៅតាមទីធ្លាសាធារណៈក្នុងក្រុងបាត់ដំបង នៅពុំទាន់ដល់ទីបញ្ចប់នោះទេ ក្រោយពេលអាជ្ញាធរដកស្លាកគណបក្ស សម រង្ស៊ី ចេញពីទីសាធារណៈរួចមក។
RFA/Soun Sophalmony
ស្លាកសញ្ញាគណបក្ស សម រង្ស៊ី ដែលនគរបាលក្រុងបាត់ដំបងរឹបអូស កាលពីថ្ងៃទី ២២ សីហា ឆ្នាំ ២០១១។
គណបក្ស សម រង្ស៊ី បានចោទអាជ្ញាធរខេត្តបាត់ដំបងថា មានភាពលំអៀងទៅរកគណប្រជាជនកម្ពុជា និងព្រមានថា ក្នុងរយៈពេល ៧ ថ្ងៃទៀត បើសិនជាអាជ្ញាធរខេត្តមិនព្រមឆ្លើយតបតាមសំណើនោះទេ គណបក្ស សម រង្ស៊ី និងយកស្លាកគណបក្សទៅដាក់តាំងតាមទីតាំង ដែលបានស្នើសុំរួចហើយ។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរខេត្តបាត់ដំបងបានច្រានចោលសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំងសម រង្ស៊ី ដែលបានដាក់លិខិតមួយច្បាប់សុំឲ្យជួយបង្កលក្ខណៈទៅតាមច្បាប់ ដើម្បីឲ្យបានលើកស្លាកគណបក្ស ទៅតាមគោលការណ៍ ស្នើភាពគ្នាដូចគណបក្សដទៃ នៅតាមទីធ្លាសាធារណៈក្នុងក្រុងបាត់ដំបង។
លោក ប្រាជ្ញ ចន្ទ គណៈអភិបាល និងអភិបាលខេត្តបាត់ដំបង មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ ២០១១ ថា គណបក្ស សម រង្ស៊ី មានចិត្តមានៈមិនព្រមសម្របសម្រួល ជាមួយម្ចាស់ទីតាំងកម្មសិទ្ធិ ក្នុងការយកស្លាកគណបក្សទៅដាក់នោះឡើយ។ ដូច្នេះហើយ អាជ្ញាធរខេត្តបានផ្ទេរភារកិច្ចនេះ ទៅឲ្យអាជ្ញាធរក្រុងបាត់ដំបងជាអ្នកដោះស្រាយ។
លោក ប្រាជ្ញ ចន្ទ៖ «គាត់ថា អញ្ចឹងគេមិនព្រមឲ្យដាក់ដូចជានៅមុខផ្ទះ គណបក្សប្រជាជន គេម៉េចឲ្យដាក់គណបក្ស សម រង្ស៊ី នៅផ្ទះគេ។ អាហ្នឹងរឿងវាអ៊ីចឹងទេសំខាន់អ្នកដែលនៅហ្នឹងគេមិនព្រម»។
កាលពីរសៀលថ្ងៃទី៣១ ខែសីហា លោក ស្រី មួរ សុខហួរ បានដាក់លិខិតមួយច្បាប់ទៅ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបងឲ្យជួយបង្កលក្ខណៈទៅតាមច្បាប់ ដើម្បីឲ្យបានលើកស្លាកគណបក្ស តាមគោលការណ៍ស្នើភាពគ្នាដូចគណបក្សដទៃ។ អាជ្ញាធរក្រុងបាត់ដំបង បានបដិសេធមិនព្រមប្រគល់ស្លាកគណបក្សសមរង្ស៊ីចំនួន៤ផ្ទាំង ឲ្យទៅគណបក្ស សម រង្ស៊ី ហើយបានទាមទារឲ្យគណបក្សនេះធ្វើលិខិតស្នើសុំជាថ្មី។
អភិបាលក្រុងបាត់ដំបង លោក អឿម សុខុន ថ្លែងថា សាលាក្រុងបាត់ដំបងនៅមិនបានទទួលលិខិតរបស់សាលាខេត្តទេ។ ប៉ុន្តែ លោកបញ្ជាក់ថា ៖ «ខ្ញុំអាជ្ញាកណ្ដាល ទីមួយកន្លែងដែលយើងបានហាមឃាត់នោះ ដោយសារទីតាំងនោះវាមានទំនាស់ជាមួយប្រជាពលរដ្ឋ ឥឡូវនេះខ្ញុំសុំគោលការណ៍ ប៉ិច (PEC) ហើយ ដើម្បីមានគោលការណ៍ហ្នឹង»។
ចំណែកឯលោក វន ពន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តហៅកាត់ថា ប៉ិច (PEC) នៅខេត្តបាត់ដំបងមានប្រសាសន៍ថា ក្នុងដំណាក់កាលនេះ (PEC) ខេត្តពុំមានតួនាទីក្នុងដោះស្រាយ រឿងជម្លោះលើកដាក់ស្លាកគណបក្សនយោបាយនោះទេ។ ចំណែកលិខិតរបស់សាលាក្រុងបាត់ដំបងក៏ (PEC) មិនទាន់បានទទួលដែរ ៖ «អត់មានតួនាទីអីទេ ទាល់តែពេលឃោសនា។ យើងអត់ទាន់បានដឹងខ្លឹមសារគាត់និយាយពីអីផង។ យើងដឹងខ្លឹមសារពីអី យើងនឹងឆ្លើយតបទៅគាត់វិញ»។
ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ប្រចាំខេត្តបាត់ដំបង លោក ស្រី មូរ សុខហួរ បានថ្លែងថា ទោះបីអាជ្ញាធរច្រានចោលសំណើរបស់គណបក្ស សម រង្ស៊ី ក៏គណបក្ស សម រង្ស៊ី នៅតែរក្សាជំហរដដែល។
លោក ស្រី មូរ សុខហួរ ៖ «បើសិនជាស្លាកគណបក្សប្រជាជនកម្ពុជា នៅកន្លែងណា ទីកន្លែងនោះត្រូវតែមានស្លាកគណបក្សដទៃទៀត។ ដូច្នេះ យើងសុំហ្នឹងត្រឹមត្រូវណាស់។ យើងសុំយកមកកន្លែងដដែលវិញ ពីព្រោះយើងឃើញមានស្លាកគណបក្សប្រជាជនកម្ពុជា។ បើយើងមើលមាត្រាទី៤ នៃច្បាប់នៃគណបក្សនយោបាយនិយាយថា ច្បាប់នេះការពារគណបក្សណាក៏ដោយឲ្យស្នើភាពគ្នា»។
មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ លោក ស៊ុន តឹក ថ្លែងថា ការលើកដាក់តាំងស្លាកគណបក្សនយោបាយ មិនមែនតែគណបក្ស សម រង្ស៊ី មួយទេ គឺមានគ្រប់គណបក្សទាំងអស់។ ក្នុងនោះរាប់ទាំងគណបក្សប្រជាជនផង។ ដូច្នេះ បញ្ហានេះ ទាមទារឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។ លោកបន្តថា នៅតាមទីកន្លែង ដែលគណបក្ស សម រង្ស៊ី បានស្នើសុំនោះ គឺជាទីតាំងសាធារណៈ ខុសពីការអះអាងរបស់អាជ្ញាធរ ដែលថា ជាទីតាំងឯកជន។
ទោះយ៉ាងណា នៅក្នុងលិខិតរបស់លោក ស្រី មូរ សុខហួរ ដាក់ជូនទៅអាជ្ញាធរខេត្ត បានបញ្ជាក់ថា ករណីនេះ គណបក្សយើងខ្ញុំ មិនជំទាស់ទៅនឹងការបដិសេធរបស់អាជ្ញាធរទេ ដរាបណាអាជ្ញាធរបង្គាប់ឲ្យគណបក្សដទៃ ដកស្លាកគណបក្សចេញពីទីតាំងទាំងនោះទាំងអស់។ បើពុំដូច្នេះទេ ក្នុងមួយសប្ដាហ៍ទៀត គណបក្សយើងខ្ញុំ និងយកស្លាកសញ្ញាគណបក្សទៅដាក់នៅទីតាំងទាំងនោះដែរ៕

3 comments:
dildo sign must be down
If CCP thinks they are good and peope love, why they are fear of Sam Ransy Part. No common sense.
as long as you pay your bill, the sign can go up.
Post a Comment