By Khmerization
Source: CEN
Former Chea Sim's chief bodyguard, Chhoeun Chanthorn, has been banned from selling all his assets and properties, in a move seen as an attempt by the authority to confiscate his many properties allegedly obtained by dishonest means.
He was also charged with illegal possessions of weapons, destruction of national assets, breach of trust etc.
Chhoeun Chanthorn was banned from selling around 63 properties (plots of land), two houses, nine Nissan cars he owned and other properties he owned.
He was arrested on 13th August on Prime Minister Hun Sen's order.
Read article in Khmer below:
អតីតមេអង្គរក្សសម្តេចជាស៊ីម ត្រូវតុលាការយោធា មិនឲ្យលក់អចលនទ្រព្យ និងរថយន្ដ
ដោយ : សុពិសិដ្ឋ (ថ្ងៃទី 1 កញ្ញា 2011,05:41:PM)
0001chhoeun-vanthorn-
ភ្នំពេញ: ចៅក្រមស៊ើបសួរតុលាការយោធា លោក នូ សាមឺឌី បានឆ្លើយតបនឹងសំណើរបស់មេធាវីតំណាងក្រសួងការពារជាតិ ដែលស្នើសុំមិនឲ្យលក់អចលនទ្រព្យ និងរថយន្ដ របស់ជនជាប់ចោទ ឈឿន ចាន់ថន អតីតមេបញ្ជាការកងអង្គរក្សសម្ដេច ជា ស៊ីម ដើម្បីធានា និងរក្សានូវផលប្រយោជន៍ក្រសួងការពារជាតិ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ០១៥ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១។
ដីកាសម្រេចបានឲ្យដឹងថា ទី១ ហាមឃាត់មិនឲ្យលក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណោយ ឬធ្វើអច្ច័យទាន លើអចលនវត្ថុ និងរថយន្ដ ជាបណ្ដោះអាសន្ន ។ ទី២ បង្គាប់មកមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ អនុវត្តតាមដីកាសម្រេចនេះ។
តាមដីកា តុលាការយោធា បានហាមឃាត់ដូចតទៅ៖ ជនជាប់ចោទឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរ ជាអតីតមេបញ្ជាការកងអង្គរក្ស ទីលំនៅបច្ចុប្បន្នផ្ទះលេខ៦៥ ផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ១. លក់ដូរអាវុធខុសច្បាប់ ២. ខ្វះស្មារតីទទួលខុសត្រូវ និងមិនយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួន ៣. រំលោភសេចក្ដីទុកចិត្ត ៤. បំផ្លិតបំផ្លាញជាអាទិ៍នូវសម្ភារៈដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ៥. បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៨ ត្រង់បញ្ញត្តិមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ មាត្រា ៩ ក្រឹត្យច្បាប់លេខ០៤ មាត្រា ៣៩២ មាត្រា ៤៤៧ និងមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ ។
- តាមពាក្យសុំរបស់មេធាវីឈ្មោះ ណាច ទ្រី ហាមឃាត់អចលនវត្ថុរបស់ឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ មិនឲ្យលក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណោយ ឬធ្វើអច្ច័យទាននូវ៖
១. ផ្ទះលេខ៦៥ ផ្លូវលេខ៩៥ កែវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០១០៤០៨០១៧៩ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ។
២. ផ្ទះលេខ២២៩ ផ្លូវលេខ១៩ កែង២៦៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានវិញ្ញាបនប័ត្រសំគាល់អចលនវត្ថុលេខ ១២០២០៧០៣០១៩២ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៨ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ។
៣. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុលេខ GII ០៨២៣, ០៨២៤, ០៨៣០, ០៨៣១, ០៨៣៩, ០៨៩៣, ០៨៤៤, ០៨៤៥, ០៨៨៦, ០៨៨៧, ០៨៨៨, ០៨៨៩, ០៨៩០, ០៨៩១, ០៨៩៣, ០៨៩៤, ០៨៩៥, ០៨៩៦ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៨ ។
៣.១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុលេខ GII ០៩៨៥, ០៩៨៧, ០៩៨៨, ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ។
៣.២. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុលេខ GII ០៩៩២, ០៩៩៣, ០៩៩៤, ០៩៩៥, ០៩៩៦, ០៩៩៧, ១០០៣, ១០០៤, ១០០៥, ១០០៦, ១០០៧, ១០០៨, ១០០៩, ១០១០, ១០១១, ១០១២, ១០១៣, ១០១៤, ១០១៥, ១០១៦, ១០១៧, ១០១៨, ១០១៩, ១០២០, ១០២១, ១០២២, ១០២៣, ១០២៤, ១០២៥, ១០២៦, ១០២៧, ១០២៨, ១០២៩, ១០៣០, ១០៣១, ១០៣២, ១០៣៣, ១០៣៤, ១០៣៥ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៨ ។
៣.៣. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុលេខ GII ១១១៩, ១១១៨ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ ។
ដីផ្ទះទាំងនោះ ស្ថិតនៅសង្កាត់ព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល (បច្ចុប្បន្នមករាជធានីភ្នំពេញ) ។
៤. រថយន្ដបែនម៉ាក នីសាន់ ចំនួន ៩គ្រឿង ដែលមានស្លាកលេខសំគាល់រថយន្ដ ភ្នំពេញ 3A 2956 2957 2958 2959 2960 2961 2962 2965 3A 9168 និងរថយន្ដ Bull Dozor. D5K ។
សូមរម្លឹកថា អតីតឧត្តមសេនីយ៍ផ្កាយបី លោក ឈឿន ចាន់ថន ហៅ ម៉ៅ អតីតមេបញ្ជាការអង្គរក្សសម្តេច ជាស៊ីម ត្រូវប៉េអឹម ចាប់ខ្លួន ពីផ្ទះ នៅព្រឹកព្រលឹមថ្ងៃទី១៣សីហា ឆ្នាំ២០១១។ ក្រោយមកនៅថ្ងៃទី១៥សីហា ឆ្នាំ២០១១ តុលាការក្រុងភ្នំពេញ ក៏បានសួរនាំ និងចោទប្រកាន់លោក ឈឿន ចាន់ថន លើបទល្មើសជាច្រើន ដូចជា រឿងអាវុធខុសច្បាប់ លក់ទ្រព្យសម្បត្តិយោធា ដោយគ្មានបទបញ្ជា និងបទរំលោភសេចក្តីទុកចិត្ត ឆបោកលុយផងដែរ ៕

No comments:
Post a Comment