By Khmerization
Source: Kampuchea Thmey
Cambodia has made subsequent unilateral troop withdrawals from Preah Vihear areas since the International Court of Justice on 18th July ordered both Cambodia and Thailand to withdraw troops from the disputed areas.
The first withdrawal took place on 26th July when one brigade of troops were since trucked out of the triangle area in O'Chounh village, Choam Ksan district in Preah Vihear province, heading toward Stung Treng province.
Last week on 8th August, there were reports that Cambodia had withdrawn hundreds of troops from Choam Te, 20 kilometres east of Preah Vihear temple, as a goodwill gesture and to ease military tensions along the border.
Yesterday, Monday 15th August, Gen. Chea Dara, Commander-in-Chief of Royal Cambodian Armed Forces, announced that Cambodia had made another withdrawal of one brigade of troops, the 21st Brigade, from areas along the Tro-Ngorl Mountain ranges, about 7 kilometres from Preah Vihear temple. Gen. Chea Dara said that on 21st August, most of Cambodian troops based at Ta Sem, along the Tro-Ngorl Mountain ranges, about 7 kilometres from Preah Vihear temple, will be withdrawn.
The latest Cambodian withdrawals marked a third withdrawal since the ICJ ordered both Cambodia and Thailand to withdraw troops from the disputed areas to ease the military tensions, awaiting the ICJ verdict of the ownership of the Preah Vihear vicinity. However, Thailand has not made any troop withdrawals yet.
Read article in Khmer below:
កម្ពុជាដកកងទ័ពជាលើកទី៣ ចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ
15-08-11-cព្រះវិហារ ៖ កងខេមរភូមិន្ទកម្ពុជា បានដកចេញជាបន្តបន្ទាប់ នៅតំបន់ប្រាសាទព្រះវិហារ ហើយនេះជាលើកទី៣ហើយ ដែលកម្ពុជាបានដកកងទ័ព និងកែសម្រូលកងទ័ពចេញ ពីតំបន់ប្រាសាទព្រះវិហារ ព្រោះតែស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារ វិលទៅរកសភាពធូរស្រាល ល្អប្រសើរឡើងវិញ។ នៅថ្ងៃទី២១ ខែសីហាខាងមុខនេះ កងទ័ពកម្ពុជានឹងត្រូវដកចេញពីតំបន់តាសឹម តំបន់ភ្នំត្រង៉ោល តំបន់ប្រាសាទព្រះវិហារ។
នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនិងជាប្រធានគណៈបញ្ជាការឯកភាព សមរភូមិមុខទិសយោធភូមិភាគទី៤ថ្លែងក្នុងឱកាសជូនដំណើរកងទ័ពមួយវរសេនាតូចរបស់សឹករងកំពង់ធំពីតំបន់ប្រាសាទព្រះវិហារវិលត្រឡប់ទៅអង្គភាពដើមវិញកាលពីថ្ងៃទី០៨សីហាកន្លងទៅថា ជំហរចង់បានព្រំដែន សន្តិភាពកិច្ចសហប្រតិបត្តិការល្អរបស់សម្តេចតេជោអាចពន្លត់ភ្លើងទំនាស់ព្រំដែនកម្ពុជា-ថៃបាន ។ ថ្ងៃនេះ កងទ័ពកម្ពុជា១កងពលតូចលេខ២១នៃយោធភូមិភាគទី២ ត្រូវបានកែសំរួលដកឱ្យវិលត្រឡប់ទៅអង្គភាពដើមវិញ ដែលពិធីនេះបានប្រារឰឡើងនាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១១ ចេញពីជើងភ្នំត្រង៉ោលជួរមុខ ស្លាបឆ្វេងការពារប្រាសាទព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ចាមវិញ។
ពិធីសំណេះសំណាលនិងជូនដំណើរកងពលតូច ២១នាឱកាសនោះក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ ព្រមទាំងគណៈបញ្ជាការសមរភូមិមុខមេបញ្ជាការកងឯកភាពជួរមុខជាច្រើនរូបទៀត។
មានប្រសាសន៍សំណេះសំណាលទៅកាន់នាយទាហាន ពលទាហាននាឱកាសនោះ នាយឧត្ដមសេនីយ៍ គន់ គីម ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានពាំនាំការសួរសុខទុក្ខប្រកបដោយសេចក្ដីនឹករលឹកផ្ញើជូនចំពោះនាយទាហាន ពលទាហានទាំងអស់របស់កងពលតូច២១ ដែលបានអនុវត្ដក្នុងពេលបំពេញភារកិច្ចបានយ៉ាងល្អ ព្រមទាំងការគោរពបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបានយ៉ាងម៉ឺងម៉ាត់ ដែលប្រការនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាគំរូដ៏ល្អ ។ នាយឧត្ដមសេនីយ៍ គន់ គីម បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ពេលវិលត្រឡប់ទៅអង្គភាពដើមវិញ ត្រូវយកចិត្ដទុកដាក់ដល់ការហ្វឹកហ្វឺនរៀនសូត្រដើម្បីបង្កើនចំណេះដឹងឱ្យមានសមត្ថភាពពេញលេញ ព្រមទាំងការងារជួយបង្កបង្កើតផលដល់ក្រុមគ្រួសាររបស់ខ្លួន សំដៅបង្កើនជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ពិសេសមេបញ្ជាការត្រូវរៀបចំឲ្យកងទ័ពទាំងនេះបានចូលពិនិត្យសុខភាពគ្រប់ៗគ្នា សំខាន់ជម្ងឺគ្រុន ចាញ់ ដើម្បីពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា។
ចំពោះការបើកបរជូនកងទ័ពទៅវិញត្រូវប្រុងប្រយ័ត្នចៀសវាងការគ្រោះថ្នាក់ជាយថាហេតុ។
មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាន ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយោធភូមិភាគទី៤ ថ្លែងថា ការដកទ័ពកងពល២១នាថ្ងៃនេះ ជាការកែសំរួលដកកងទ័ពកម្ពុជាលើកទី៣ បន្ទាប់ពីយើងបានកែសំរួលដកស្លាបស្តាំ២លើកគឺ មួយកងវរសេនាធំ របស់យោធភូមិភាគទី១ពីមុំបី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ និងមួយកងវរសេនាតូចរបស់សឹករងកំពង់ធំពីជាំតែទៅកាន់អង្គភាពដើមវិញ ។
គំរោងនៅក្នុងសប្តាហ៍នេះគឺយើងធ្វើការកែសំរួលដក៣កងពលតូចចេញពីជួរមុខទិស ប្រាសាទព្រះវិហារ និងទិសប្រាសាទតាមាន់ ហើយនៅក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)យើងនឹងធ្វើការកែសំរួលដកពីជួរមុខជាបន្តទៀត ជំនួសដោយទ័ពតំបន់គឺកម្លាំងកងការពារព្រំដែន និងនគរបាលការពារព្រំដែន ។ នេះជាការខឹតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅបង្កើននូវជំនឿចិត្ត ទំនុកចិត្តគ្នាទៅវិញទៅមក កិច្ចការព្រំដែនគឺ អាស្រ័យដោយរាជរដ្ឋាភិបាលទាំងពីរប្រទេសជាអ្នកដោះស្រាយ ពោលគឺពង្រួមទំនាស់បង្កើនកិច្ចសហប្រតិបត្តិការ។ កងទ័ព គ្រួសារទ័ព ប្រជាជនតាមព្រំដែនគាំទ្រជំហរសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែប្រកាន់ខ្ជាប់នោះគឺចង់បានព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាជនរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ បាន រស់នៅក្នុងសន្តិភាព និងសុខដុមរមនា ។
ដូច្នេះ យើងសង្ឃឹមថា ជំហរចង់បានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជានឹងអាចពន្លត់ភ្លើងទំនាស់ព្រំដែនកម្ពុជា-ថៃបាន៕ ច័ន្ទ ពន្លឹក

No comments:
Post a Comment