A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 July 2011

Cambodia withdrew troops from Preah Vihear

A convoy of trucks were seen transporting troops out of areas near Preah Vihear temple on the morning of Tuesday 26th July heading toward Stung Treng province.

By Khmerization
Source: CEN

Prime Minister Hun Sen has ordered a troop withdrawal of one brigade from the "triangle area" Preah Vihear province.

One brigade of troops have been since trucked out of the triangle area in O'Chounh village, Choam Ksan district in Preah Vihear province on Tuesday morning, 26th July, and heading toward Stung Treng province. The withdrawal was done under supervision of Gen. Kun Kim, Cambodian Deputy Commander-in-Chief.

The report said that the decision to withdraw troops from area around Preah Vihear temple was to ease tensions in the areas and in response to the ICJ's order for all troops to be out of demilitarised zone.

The ICJ on 18th July had created a demilitarised zone around the temple which covers around 17 sq.km of land. The ICJ then ordered both Cambodia and Thailand to withdraw troops from that demilitarised zone near Preah Vihear temple. Thailand said it will not withdraw troops and will not allow Indonesian observers into the areas until Cambodia withdraws troops first. Prime Minister Hun Sen, who earlier said the troop withdrawal must be done concurrently, has made a concession by initiating a unilateral troops withdrawal.

Please read article in Khmer below:

កម្ពុជា​ដកទ័ព​មួយ​វរ​សេនា​ធំ ចេញពី​មុំ​បី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ
ដោយ : ច័ន្ទ ពន្លឹក (ថ្ងៃទី 27 កក្កដា 2011,09:48:AM)
CEN
001-(1)

មុំ​បី-ព្រះវិហារ: ​អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន និង​តាម​ការណែនាំ​ផ្ទាល់​ពី​គណៈបញ្ជាការ​ឯកភាព​ស​មរ​ភូមិ​មុខ​, នាយទាហាន និង​ពលទាហាន​មួយ​កងវរសេនាធំ ចំណុះ​ឱ្យ​យោធភូមិ​ភាគ​ទី​១ ដែល​ត្រូវបានចាត់តាំង​ឱ្យ​ប្រចាំការ​នៅ​មុំ​បី​ទិស​ប្រាសាទ​ព្រះវិហារ ត្រូវបាន​ដក​ឱ្យ​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ​។ ពិធី​ដកទ័ព​នោះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១១ ដោយ​កងទ័ព​កម្ពុជា​ទាំងនោះ ត្រូវ​ចេញពី​ចំណុច​អូរ​ជុ​ញ ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ ឆ្ពោះទៅ​កាន់​យោធភូមិភាគ​ទី​១ ក្នុង​ខេត្ដ​ស្ទឹងត្រែង​។​​ ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​នាយទាហាន ពលទាហាន ក្នុង​ពិធី​ដកទ័ព​នោះ ធ្វើឡើង​ក្រោម​អធិបតីភាព លោកនាយ​ឧត្ដម សេនី​យ៍ គន់ គីម អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ​, លោកនាយ​ឧត្ដមសេនីយ៍​ជា តារា អគ្គមេបញ្ជាការ​រង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​៤ ព្រមទាំង​អស់លោក​ជា មេ​បញ្ចា​ការ មេបញ្ជាការរង កងឯកភាព​ជួរមុខ ជាច្រើនរូប​ទៀត ។
​ ​ក្នុង​សេចក្ដីរាយការណ៍​របស់​លោក​ឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​១ បានឱ្យដឹងថា ក្នុង​រយៈពេល​ដែល នាយទាហាន ពលទាហាន​នៃ​យោធភូមិភាគ​ទី​១ បាន​មក​ប្រចាំការ​នៅទីនេះ បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ម៉ត់ចត់​ត្រឹមត្រូវ តាម​ការកំណត់​របស់​ថ្នាក់លើ ជាមួយនឹង​ភារកិច្ច​ជា​កម្លាំង​បម្រុង​អន្តរាគមន៍ ត្រៀម​ប្រយុទ្ធ និង​ប្រយុទ្ធ ក៏ដូចជា​ការពង្រឹង​ប្រព័ន្ធ​ការពារ​ទីតាំង​ឈរជើង​បាន​យ៉ាងរឹងមាំ​។ ទន្ទឹង​នឹង​នោះដែរ ក្រៅពី​ការហ្វឹកហាត់​ពី​មុខ​ជំនាញ​ផ្សេងៗ ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​បម្រើឱ្យ​ការប្រយុទ្ធ អង្គភាព​នៅបាន​ចូលរួមចំណែក​ក្នុង​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ តាម​ភូមិ ឃុំ ក៏ដូចជា​ការងារ​ជួយ​បង្កបង្កើន​ផល ដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ចូលរួម​រៀបចំ​លំនៅឋាន ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​សោ​ភណ្ឌ​ភាពល្អ​សមរម្យ​ផងដែរ​។
​ ​លោក​មេបញ្ជាការ​បាន​បញ្ជាក់​បន្ថែមថា ជាមួយនឹង​ការបញ្ចប់​កាតព្វកិច្ច​បំពេញបេសកកម្ម​នៅ​សមរភូមិ​មុខ ហើយ​ត្រូវបាន​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​វិល​ទៅ​អង្គភាព​ដើម ​វិញ​យ៉ាង​ដូច្នេះ​ក្ដី ក៏​កងកម្លាំង​របស់​យោធភូមិភាគ​ទី​មួយ​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ម៉ឺងម៉ាត់​ រក្សា​នូវ​ស្មារ​តី​អង់អាច​ក្លាហាន រង់ចាំ​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​វិលត្រឡប់​មក​កាន់​សមរ​ភូមិ​វិញ​គ្រប់ពេលវេលា​ទាំងអស់ ក្នុងស្ថានភាព​ដែល​ចាំបាច់​ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី មិន​ឱ្យ​ខ្មាំងសត្រូវ​មក​រំលោភ​ឈ្លានពាន​បាន​មួយ​មីល្លីម៉ែត្រ​ណាឡើយ​។​
​ ​ចំណែក​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ពាំនាំ​ការសួរសុខទុក្ខ​ប្រកបដោយ​សេចក្ដី​នឹករលឹក​ផ្ញើ​ពី​សម្តេច​តេជោ ហ៊ុន សែន ជូន​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់ របស់​វរ​សេនា​ធំ​ចំណុះ​យោធភូមិភាគ​ទី​មួយ ដែល​បាន​អនុវត្ដ​ក្នុងពេល​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ ព្រមទាំង​ការគោរព​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​យ៉ាងម៉ឺង​ម៉ាត់ ក៏​ដូចជា​ការជួយ​រែកពុន​ការងារ​គ្រួសារ​កងទ័ព​នៅ​សមរភូមិ​ក្រោយ ដែល​ប្រការ​នេះ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ជាមួយ​គ្រួសារ​កងទ័ព សម​ដូច​ពាក្យ​ថា “​កងទ័ព គឺ​ជា​កូនចៅ​របស់​ប្រជាជន ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន​។ ពេល​នៅ​ឱ្យ​ប្រជាជន​ស្រឡាញ់ ពេល​ទៅ ឱ្យ​ប្រជាជន​នឹក​”​។
​ ​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ពេល​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ត្រូវ​យកចិត្ដទុកដាក់ដ​ល់​ការហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យមាន​សមត្ថភាព​ពេញលេញ ព្រមទាំង​ការងារ​ជួយ​បង្កបង្កើត​ផល ដល់​ក្រុមគ្រួសារ​របស់​ខ្លួន សំដៅ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​
​ ​សូមបញ្ជាក់​ថា ការសម្រេចចិត្ត​ដកទ័ព​មួយ​ផ្នែក​របស់​កម្ពុជា ចេញពី​តំបន់​ព្រំដែន​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២៦​កក្កដា​ឆ្នាំ​២០១១ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទី​ក្រុងឡាអេ បាន​ចេញ​សេចក្តីសម្រេច កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១ ដោយ​ចង្អុល​អំពី​វិធានការ​បន្ទាន់ ដែល​ជា​ជំហាន​ទី​១ នៃ​ការបកស្រាយ​សាលក្រម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ​។ នោះ​គឺ​តុលាការ​តម្រូវឲ្យ​មាន​តំបន់​សុវត្ថិភាព​គ្មាន​យោធា​នៅ​ចំណុច​ ប្រាសាទព្រះវិហារ ក្នុង​ទំហំ​ដី​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​នៅ​ព្រំដែន​កម្ពុជា និង​ថៃ​។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ដកទ័ព​ចេញពី​តំបន់​គ្មាន​យោធា​នោះ ហើយ​ត្រូវ​ទទួលយក​អ្នកសង្កេតការណ៍​អាស៊ាន ចុះ​មក​កាន់​តំបន់​គ្មាន​យោធា​។
​ ​លោកនាយ​ឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ទាំងស្រុង លើ​សេចក្ដីសម្រេច​របស់​តុលាការ​ឡាអេ ដែល​ជា​ការឆ្លើយតប​យ៉ាង​ពេញទំហឹង​ទៅ​នឹង​ការចង់បាន​របស់​កម្ពុ​ជា ក្នុងការ​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​សន្ដិភាព និង​មាន​អ្នកសង្កេតការណ៍​អាស៊ាន​ចូលមក​ក្នុង​តំបន់​គ្មាន​កងទ័ព​ជា​ បណ្ដោះអាសន្ន និង​មាន​សកម្ម ភាព​ផ្នែក​ស៊ីវិល​ជា​ប្រក្រតី​។
​ ​លោកនាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា កងទ័ព​ជួរមុខ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ជំហរ​របស់​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការដក​កងទ័ព​ទាំងស្រុង ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​អាច​ធ្វើទៅបាន លុះ​ណា​មាន​វត្តមាន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ដែល​គ្រប់​ប្រទេស​អាស៊ាន​ទាំង ១០ បានអនុម័ត​កន្លងទៅ មក​បំពេញបេសកកម្ម​របស់ខ្លួន នៅ​តំបន់​គ្មាន​កងទ័ព​ជា​បណ្តោះអាសន្ន បូក​ភាគី កម្ពុជា ថៃ ធ្វើ​ការដក​កងទ័ព​ព្រមៗ​គ្នា ។
​ ​យ៉ាងណា​ក៏​ដោយ​មេបញ្ជាការ បានបញ្ជាក់​ថា ការដកចេញ​កងទ័ព​មួយ​វរ​សេនា​ធំ​របស់​យោធភូមិភាគ​ទី​១ នៅពេលនេះ ជា​ការបញ្ចប់​នូវ​បេសកកម្ម​ជា​កម្លាំង​បំរុង​អន្តរាគមន៍​របស់​យោធភូមិភាគ​ទី ​១ ដែល​នេះ ជា​ប្រពៃណី​របស់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ការជួយ​គ្នា​រវាង​កងទ័ព និង​កងទ័ព​។ កម្លាំង​នេះ ជា បំរុង​អន្តរាគមន៍​ផង ជា​កម្លាំង​ជួយ​ប្រជាជន​គ្រួសារ​ទ័ព​របស់​កងពល​តូ​ចលេ​ខ​៩ ដែល​ចេញ​ទៅ​ឈរ ជើង​អនុវត្ត​សិទ្ធ​ស្វ័យការពារ​ទឹក​ដី​នៅ​ជួរមុខ ក្នុង​ការងារ​បង្កបង្កើន​ផល​បំពេញ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ ដែល​នេះ​ជា​ការយកចិត្តទុកដាក់​មួយ​យ៉ាង​ធំធេង​របស់​សម្ត​ច​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕

8 comments:

Anonymous said...

Congratulation to Cambodia for being a bigger man than Thailand. The dispute will take us no where if noone is man enough to withdraw. We got ICJ on our side, there is no need for us to be scared, let the law work for us. This action is a sign of a champion and forward thinker. What Thailand going to do next? It's Thailand's move now. Will Thailand stand still risk being the odd ball in the world? Will Thailand continues to show the world it muscle? What will the world think of Thailand now. Cambodia might be small but it got a heart of a steel.

Anonymous said...

I doubt Thailand will do the same withdraw

Anonymous said...

A Thai's female Prime Minister is emigrated from Hanoi. She is a North Vietnamese.

Anonymous said...

Warrior Blood,

Totally in agreement with your assessment!

Anet Khmer

Anonymous said...

The post is not accurate... The troop withdrawal is outside the ICJ ruling area (Demilitarized Zone). The withdrawal is made under different reason. Please Read carefully before making a comment. The poster seems to intentionally delude the fact to gain i'd say politically.

Anonymous said...

Thailand has not move Its troop out yet? Thailand still hesitated...I hope ICJ whip Thailand Assssssssssssssssssssss!!

Warning you said...

Cambodia should not withdrawal the troops out that area because Thailand government has a lot dirty trick and willing to break any law. That's why Thailand had stolen Cambodia's land in past few decades. Suggestion, PM Hun Sen must do whatever he can to protect Cambodia's land and people.

Anonymous said...

Thai people should pay a closer attention to the new female Prime Minster. She is originally emigrated from Hanoi, North Vietnam; she is a Vietnamese. Sooner or later, Thailand will be divided into North and South.