A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 9 August 2011

Cambodia pulls back troops from border with Thailand

Cambodian troops are seen transporting out of their bases at Choam Te and Bosbov villages near Preah Vihear heading toward Kampong Thom.

PHNOM PENH, August 8 (Xinhua) -- Hundreds of Cambodian troops were pulled back from the border area with Thailand on Monday.

Kun Kim, deputy Commander-in-Chief of the Royal Cambodian Armed Forces, who presided over the pull-back ceremony, said the redeployment of the troops was made at the order of Prime Minister Hun Sen.

The troops, pulled back to their hometown in Kampong Thom province, were based at Choam Te border area with Thailand, located some 20 kilometers east of Preah Vihear Temple.

According to Kun Kim, the redeployment of the troops was made following the ruling by the International Court of Justice last month. However, the pull-back was made at border areas outside the provisional demilitarized zone that defined by the ICJ's order only.

Cambodia and Thai troops have engaged in many times of fighting since July 2008 when Preah Vihear temple was enlisted as the World Heritage site.

Dozens of troops and civilians on both sides had been killed and tens of thousands of civilians had fled home for safe shelters.

Last Friday, Cambodian Prime Minister Hun Sen told his cabinet members that the situation along the Cambodia-Thai border has been eased, especially, after the Pheu Thai Party won last month's general election.

He, then, advised Ministry of Information and other ministries as well as military to improve environment of trust so as to have good cooperation with the Pheu Thai-formed government.
Editor: Zhang Xiang

កងទ័ព​កម្ពុជា ត្រូវបាន​កែសម្រួល ដក​ចេញពី​ព្រំដែន​កម្ពុជា​-​ថៃ​ជា​លើក​ទី​២

អ៊ីម៉ែល

បោះពុម្ព

មើលរូបធំ
0 5
Share

ដោយ : ​ច័ន្ទ ពន្លឹក​ (ថ្ងៃទី 8 សីហា 2011,05:53:PM)

Img_4333
5 of 5
ព្រំដែនកម្ពុជា-ថៃ: ​កម្លាំង​បម្រុង​អន្តរាគមន៍​មួយ​វរ​សេនា​តូច បានបញ្ចប់​បេសកកម្ម​ត្រូវបាន​អនុញ្ញាត កែសំរួល​ចេញពី​ជាំ​តែ និង​បុស្ស​ស្បូវ ដែលជា​ស្លាប​ស្តាំ ក្នុង​សមរភូមិ​តំបន់​ប្រាសាទព្រះវិហារ ត្រូវបាន​ដក​ទៅ​អង្គភាព​ដើម​វិញ នៅ​ខេត្តកំពង់ធំ​។ ការកែសម្រួល​កងទ័ព​នៅ​ព្រំដែន ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១១ បាន​អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

​ពិធី​កែសម្រួល​ដក​កងទ័ព​ក​ម្ពុ​ជា ចេញពី​តំបន់​ព្រំដែន ជា​លើក​ទី​២ ក្រោយពី​សេចក្តីសម្រេច​របស់​តុលាការ​ឡាអេ ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១១​។ ប៉ុន្តែ​កងទ័ព​កម្ពុជា​ទាំងនោះ មិនមែន​ដកចេញ​ពី​តំបន់ ដែល​តុលាការ​ឡាអេ កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​នោះឡើយ​។

​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​នាយពល​ទាហាន នាឱកាស​នោះ​ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍​គន់ គីម អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ នាយ​ឧត្ដមសេនីយ៍​ជា តារា អគ្គ​មេបញ្ជាការរង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​៤ ព្រមទាំង​មេ​បញ្ចា​ការ​មេបញ្ជាការរង​កងឯកភាព​ជួរមុខ​ជាច្រើនរូប​ទៀត​។

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​នាយទាហាន ពលទាហាន​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ គន់ គីម ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ពាំនាំ​ការសួរសុខទុក្ខ​ប្រកបដោយ​សេចក្ដី​នឹករលឹក​ផ្ញើជូន​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់​របស់​វរ​សេនា​តូច​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​អនុវត្ដ​ក្នុងពេល​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ ព្រមទាំង​ការគោរព​បទបញ្ជា​រប​ស់​ប្រមុខ​រដ្ឋាភិបាល​បាន​យ៉ាង​ម៉ឺងម៉ាត់ ដែល​ប្រការនេះ​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជា​គំរូ​ដ៏​ល្អ ។

​នេះ​ជាការ​កែសំរួល​កងទ័ព​កម្ពុជា ជា​លើក​ទី​២ បន្ទាប់ពី​យើង​បាន​កែសំរួល​មួយ កងវរសេនាធំ​របស់​យោធភូមិភាគ​ទី​១ ពី មុំ​បី ទៅ​អង្គភាព​ដើម​វិញ​។ នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ពេល​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ដល់​ការហ្វឹកហ្វឺន​រៀនសូត្រ​ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យមាន​សមត្ថភាព​ពេញលេញ ព្រមទាំង​ការងារ​ជួយ​បង្កបង្កើត​ផល​ដល់​ក្រុមគ្រួសារ​របស់ខ្លួន សំដៅ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង ពិសេស មេបញ្ជាការ​ត្រូវ​រៀបចំ​ឲ្យ​កងទ័ព​ទាំងនេះ​បាន​ចូល ពិនិត្យ​សុខភាព​គ្រប់ៗ​គ្នា សំខាន់​ជម្ងឺគ្រុនចាញ់ ដើម្បី​ពិនិត្យ​ព្យាបាល ឲ្យ​បាន​ទាន់ពេលវេលា ។​

​មានប្រសាសន៍​ទៅកាន់​អ្នកយកព័ត៌មាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ ថ្លែងថា ការកែសំរួល​ដក​កង​ទ័ព​មួយ​វរ​សេនា​តូច​របស់​សឹក​រង​កំពង់​ធំ​ពី​ជាំ​តែ​បុស្ស​ស្បូវ ( ក្រៅ​រង្វង់​តំបន់​គ្មាន​កងទ័ព ) នៅពេលនេះ ជាការ​បញ្ចប់​នូវ​បេសកកម្ម ជា​កម្លាំង​អន្តរាគមន៍​ជួយ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ដែល​នេះ​ជា​ប្រពៃណី​របស់​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការជួយ​គ្នា​រវាង​កងទ័ព​និង​កងទ័ព ក្នុង​សិទ្ធ​ស្វ័យការពារ​ទឹកដី​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​រំលឹក​ឡើងវិញ​ថា រយៈពេល ៣ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ព្រំដែន​ជាមួយ​ថៃ​នេះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធិភាព សំខាន់ ២ ដល់​កងទ័ព​សមរភូមិ​មុខ​អនុវត្ត​ដើរ​ទន្ទឹមគ្នាៈ​

​ ​ទី​១-​ឲ្យ​កងទ័ព​កម្ពុជា​អនុវត្ត​ក្នុង​សិទ្ធ​ស្វ័យការពារ​ទឹកដី ឈរជើង​រឹងមាំ​ការពារ​លើទឹក​ដី​របស់​ខ្លួន ក្នុងនោះ​សម្តេច​តេ​ជោ​ជួយឧបត្ថម្ភ​ឲ្យ​កងទ័ព​មាន​គ្រប់​លទ្ធភាព សមត្ថភាព​ប្រយុទ្ធ ធ្វើ​ឲ្យ​កងទ័ព​មាន​លំនឹង ពង្រីក​បាន​នូវ​ឆន្ទៈ​ប្រយុទ្ធ ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ហ៊ាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​បូជា​អាយុជីវិត ដើម្បី​ឈរជើង​រឹងមាំ​ការពារ​បូរណភាព​ដែនដី​នៃ​មាតុភូមិ ។

​ ​ទី​២-​ជំហរ​សន្តិភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​ប្រកាន់ខ្ជាប់​នោះ គឺ​ចង់បាន​ព្រំដែន​សន្តិភាព មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍ ប្រជាជន​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​បាន​រស់នៅក្នុង​សន្តិភាព និង​សុខដុម​រម្យ​នា ។​

​ ​ដូច្នេះ យើង​សង្ឃឹមថា ជំហរ​ចង់បាន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិត ខាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពិតជា​នឹង​អាច​ពន្លត់ភ្លើង​ទំនាស់​ព្រំដែន​កម្ពុជា​-​ថៃ​បាន​៕

5 comments:

Anonymous said...

I am glad Thailand got their ass kick real bad from our harden bravery warriors...Thailand always look down on khmers like animals, but now Thailand got their bitter taste from our harden bravery warriors...I hope our government continue to boost up our Military Power, don't ever underestimate our Neighbours again...It was a wake up called for our cambodian leader not updating our troops, allowing Thailand to mock and taunting at our soldiers weapons....

Anonymous said...

Cambodia needs to develope the army, navy, and airforce to the international standard in order to defense Cambodia. In addition, Cambodia need to increase economic development and enforcing the tax revenue. Recently Cambodia discovered that there are oil, gas, and gold. Cambodia should be able to invest the money earned from these natural resources to support the nation needs. The interests earn from the investment should help Cambodia moving toward the direction to the development of Cambodia.

Anonymous said...

Cambodia is small country still has weak economy and poor militry...This is why Thailand and Viet alway take advantage toward weak and poor cambodian!

Anonymous said...

Blamed our cambodian govt for careless...

Anonymous said...

Corruptions will torn country apart and allow neighbors taken advantage...This is why khmer empier lost?