A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 18 July 2011

Thai commanders to defy ICJ's order


By Khmerization
Source: DPA News

There are reports in the Thai media that Thai military commanders have announced that they will defy the decision of the International Court of Justice to withdraw troops from the Preah Vihear temple vicinity. The ICJ has reportedly made a decision, which will be announced at 3 p.m today Cambodia time, to order Thai troops to withdraw from the temple vicinity which they have occupied on 15th July 2008.

DAP News reported that the Thai-language The Nation has quoted the spokesman of the 2nd Thai Military Region, Col. Prawit Hokaew, as saying that if the ICJ orders Thailand to withdraw troops from the temple vicinity as requested by Cambodia, Thai troops will not abide by the order and will still be stationed at the same positions.

Col. Prawit added that the commander of Thai 2nd Military Region, Gen. Thawatchai Samutsakorn, and the commander of the Thai Army, Gen. Prayuth Chan-Ocha, had ordered all Thai troops to stay at the same positions and not to withdraw even if ordered by the ICJ because the area is Thai territory.

Please read article in Khmer below:
------------------------
មេទ័ពភូមិភាគ៖ ថៃនឹងមិនដក កងទ័ពចេញពីតំបន់ ប្រាសាទព្រះវិហារ ទោះបីជាមានការ សម្រេចពី ICJ ក៏ដោយ
Monday, 18 July 2011 13:34 ប្រែសម្រួលដោយ៖ គង់ សុវណ្ណារ៉េត
E-mail Print PDF

យោងតាមព័ត៌មាន Nation ជាភាសាថៃ នៅថ្ងៃចន្ទ ទី១៨ ខែ កក្កដា បានដកស្រង់សម្តី​ ឧត្តមសេនីយ៍ ប្រាវិត ហូកែវ អ្នកនាំពាក្យកងទ័ពភូមិភាគ២​ ឲ្យដឹងថា ខណៈនេះប្រទេសទាំងពីរ កំពុងស្ថិត​ក្នុងការរង់ចាំស្តាប់សេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ ឬ ICJ នៅវេលាម៉ោង ៣រសៀលថៃ្ងនេះ លើករណីភាគីកម្ពុជា បានដាក់សំណើទៅកាន់តុលាការ ICJ មានចំណាត់ការ ការពារ​បណ្តោះអាសន្នប្រាសាទព្រះវិហារ នៅថ្ងៃទី១៨ ខែ កក្កដា នេះ។

អ្នកនាំពាក្យកងទ័ពភូមិភាគ២ បានបន្តទៀតថា ស្ថានការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ គឺមានភាពស្ងប់ស្ងាត់ធម្មតា ចំណែកកងទ័ពថៃ ដែលឈរជើង នៅតំបន់ប្រាសាទព្រះវិហារ បានទទួលបទបញ្ជាឲ្យមានការអត់ធ្មត់ ដោយមិនចាំបាច់ចាប់អារម្មណ៍​ពីការញុះញង់ពីភាគីកម្ពុជានោះទេ តែប្រសិនបើកម្ពុជាចាប់ផ្តើម វាយប្រហារមកលើភាគីថៃនោះ កងទ័ពថៃ នឹងធ្វើការតបតយ៉ាងពេញទំហឹង ដោយកងទ័ពភូមិភាគ២ថៃ បានអះអាងថា មានការត្រៀមរួចជាស្រេចនូវកម្លាំងទ័ព និងសពា្វវុធ ក្នុងការរក្សាអធិបតេយ្យភាពប្រទេស និង សុវត្ថិភាពប្រជាជននៅក្នុងតំបន់។

ប្រសិនបើតុលាការ ICJ ពិតជាសម្រេចឲ្យមានចំណាត់ការ ការពារបណ្តោះអាសន្នប្រាសាទព្រះវិហារ តាមដែលកម្ពុជាស្នើសុំមែននោះ កងទ័ពភូមិភាគ២ ក៏នៅតែបន្តឈរជើងនៅកន្លែងដើមដដែល ទាំងនេះជាការបញ្ជារបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ឧឆា មេបញ្ជាការកងទ័ពជើងគោកថៃ និង ឧត្តមសេនីយ៍ ថាវ៉ាត់ឆៃ សមុទ្រ សាខន មេទ័ពភូមិភាគ២ ដែលបានដាក់បទបញ្ជា​យ៉ាងច្បាស់លាស់ថា ទាហានថៃនៅតែបន្តរក្សាការពារបូរណភាពប្រទេសរបស់ខ្លួន ព្រោះតំបន់ទាំងនោះ ស្ថិតក្នុង​អធិបតេយ្យរបស់ថៃ ទោះបីជាមិនទាន់មានការបោះបង្គោល​ព្រំដែនច្បាស់លាស់ក៏ដោយ តែវាស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កងទ័ពភូមិភាគ ២ ។​ ដោយកងកម្លាំងទាហានភូមិភាគ២ ទាំងអស់ រង់ចាំស្តាប់បទបញ្ជាពីឧត្តមសេនីយ៍ ប្រាយុទ្ធ តែម្នាក់ប៉ុណ្ណោះថា​ តើគួរធ្វើយ៉ាងណា?

No comments: